KPT+
ក្លិនផ្កាម្លិះ ធ្វើឲ្យអារម្មណ៍ស្ងប់ អាចបង្ការជំងឺបាក់ទឹកចិត្ត
រុក្ខជាតិច្រើនមុខ គឺជាប្រភពនៃការបង្កើនអុកស៊ីហ្សែននៅក្នុងបន្ទប់ និងបង្កើនគុណភាពខ្យល់។ ក្រៅពីនេះរុក្ខជាតិ ក៏ផ្តល់ប្រយោជន៍ជួយឲ្យអារម្មណ៍បានល្អប្រសើរ បំបាត់ភាពអន្ទះអន្ទែង ដំណើរ បាក់ទឹកចិត្ត និងបង្ការភាពជ្រួលច្របល់។

ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអាល្លឺម៉ង់ បានរកឃើញទំនាក់ទំនងផ្ទាល់រវាងភាពស្ត្រេស និងកម្រិតអុកស៊ីហ្សែន បង្ហាញពីកម្រិតពុលនៅក្នុងខ្យល់ អាចបង្កឲ្យមនុស្សកើតភាពអន្ទះអន្ទែង និងស្ត្រេស។ ដូចនេះ អ្នកអាចធ្វើឲ្យអារម្មណ៍អ្នកបានប្រសើរ និងរំដោះចេញពីភាពស្ត្រេស និងអន្ទះសារបាន។
ក្រុមអ្នកវិទ្យាសាស្រ្ត បានសិក្សាទៅលើសត្វកណ្តុរ ដោយឃើញថា ក្លិនផ្កាម្លិះ ឬប្រេងផ្កាម្លិះ អាចធ្វើឲ្យពួកវាស្ងប់ និងសម្ងំស្ងៀម។ តាមរយៈការស្កេនខួរក្បាលកណ្តុរ បង្ហាញថា ក្លិនផ្កាម្លិះ បានជំរុញប្រសិទ្ធិភាពនៃធាតុគីមីម្យ៉ាង ហៅថា GABA លើកោសិកាប្រសាទ ហើយវាបានបំបាត់ភាពច្រាសច្រាល និងជំរុញឲ្យអារម្មណ៍ស្ងប់ស្ងាត់។

លោកសាស្រ្តាចារ្យ Hanns Hatt មកពីសាកលវិទ្យាល័យ Ruhr ក្រុង Bochum ប្រទេសអាល្លឺម៉ង់ បានឲ្យដឹងថា៖ “ពួកយើងបានរកឃើញថ្មីនូវអ្វីដែលជួយជម្រុញឲ្យមានសារធាតុ GABA ក្នុងខួរក្បាលតាមរយៈប្រព័ន្ធដង្ហើម។ ហើយអ្វីដែលរកឃើញនេះអាចអនុវត្តបានលើភាពអន្ទះអន្ទែង ច្រាសច្រាល និងអារម្មណ៍មិនស្ងប់ ក៏ដូចជាជំនួយដល់ការគេងផងដែរ”។ សាស្រ្តាចារ្យដែលដឹកនាំការស្រាវជ្រាវខាងលើ ក៏បញ្ជាក់ថា ផ្កាម្លិះ ជួយឲ្យខួរក្បាលបង្កើនសារធាតុ GABA ដល់ទៅ ៥ដង ពោលគឺមានប្រសិទ្ធិភាពជាងថ្នាំគ្រាប់ងងុយគេង និងថ្នាំបំបាត់ភាពតានតឹងទៅទៀត។

ដោយឡែកការស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Wheeling Jesuit សហរដ្ឋអាមេរិកវិញ ក៏បានបង្ហាញលទ្ធផលស្រដៀងគ្នានេះដែរ ដោយការពិសោធន៍ ធ្វើទៅលើក្រុមមនុស្សគេងក្នុងបន្ទប់មានក្លិនម្លិះ។ លទ្ធផលទទួលបាន ក្លិនផ្កាម្លិះបានជួយឲ្យអ្នកស្ម័គ្រចិត្ត គេងយ៉ាងស្កប់ស្កល់ និងកាត់បន្ថយការរើ ឬប្រែខ្លួន (រសាប់រសល់) នៅពេលគេងទៀតផង។
តាមរយៈការសិក្សានេះ លោកបណ្ឌិត Bryan Raudenbush ដែលដឹកនាំការស្រាវជ្រាវខាងលើ អះអាងថា៖ “ក្លិនផ្កាម្លិះពិតជាល្អមែនទែន វាបង្កើនគុណភាពដំណេក បំបាត់ភាពនឿយហត់ ពិសេសនៅម៉ោងថ្ងៃត្រង់ វាក៏បានជួយឲ្យសិស្សផ្តោតលើការសិក្សាបានយ៉ាងល្អផងដែរ “៕
អត្ថបទផ្ដល់ដោយ៖Hello Krupet
ចុចអាន៖អត្ថន័យនិងខ្លឹមសារពិសេសរបស់ផ្កាម្លិះដែលយើងមិនធ្លាប់ដឹង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់