KPT+
សញ្ញាបង្ហាញថា យើងជាឪពុកម្ដាយចិញ្ចឹមកូនដោយមានទំនោរទៅរកការការពារហួសហេតុពេក
យើងប្រហែលជាធ្លាប់ឮហើយពីការចិញ្ចឹមកូនដែលមានទំនោរទៅរកការការពារហួសហេតុពេក (helicopter parenting) និងការគ្រប់គ្រងពីប៉ាម៉ាក់ជាជាងបណ្តាយឲ្យកូនរៀនធ្វើអ្វីដោយខ្លួនឯង ។ ក្នុងអត្ថបទនេះ យើងនឹងបកស្រាយលម្អិតអំពីអ្វីជាការចិញ្ចឹមកូនដែលមានទំនោរទៅរកការការពារហួសហេតុពេក?
![Child Playing Tablet Smartphone Home Asian Boy Girl Playing Game ⬇ Video by © sirikornt Stock Footage #257148414](https://st4.depositphotos.com/2451847/25714/v/600/depositphotos_257148414-stock-video-child-playing-tablet-smartphone-home.jpg)
តើសញ្ញាអ្វីខ្លះដែលបញ្ជាក់ថា យើងជាប៉ាម៉ាក់ដែលចិញ្ចឹមកូនគ្រប់គ្រងកូនហួសហេតុពេក (Helicopter parents)? តើការចិញ្ចឹមកូនបែបនេះប៉ះពាល់អ្វីខ្លះដល់ការអភិវឌ្ឍកូន? ហើយតើប៉ាម៉ាក់គួរចិញ្ចឹមកូនបែបណាទើបកូនមានភាពរឹងប៉ឹងដើម្បីជំនះឧបសគ្គដើម្បីឲ្យកូនយើងចាប់យកឱកាសនាពេលអនាគតបាន?
តើអ្វីទៅជាការចិញ្ចឹមកូនដោយមានទំនោរទៅរកការការពារហួសហេតុពេក (Helicopter parenting)?
ការចិញ្ចឹមកូនដោយមានទំនោរទៅរកការការពារហួសហេតុពេក ( Helicopter parenting) គឺពាក់ព័ន្ធនឹងកម្រិតនៃការយកចិត្តទុកដាក់ ដែលអាចផ្តល់ជាសម្ពាធដល់កូនៗ ជាជាងផ្តល់ទំនុកចិត្តដល់ពួកគេ។ Helicopter Parenting នេះសំដៅលើប៉ាម៉ាក់ដែលចិញ្ចឹមកូនដោយគ្រប់គ្រងកូនគ្រប់ពេលវេលាទាំងអស់។ នេះគឺផ្តើមពីការផ្តល់ដំបូន្មានរហូតដល់ការដោះស្រាយបញ្ហាជំនួសកូន ដែលជាកត្តាធ្វើឲ្យប៉ាម៉ាក់ហាក់ដូចជាជ្រៀតជ្រែកចូលក្នុងជីវិតកូនហួសហេតុពេក។
អ្នកជំនាញបានលើកឡើងថា ការចិញ្ចឹមកូនដែលមានទំនោរទៅរកការការពារហួសហេតុពេក ( Helicopter parenting) គឺជាឥរិយាបទ ឬសកម្មភាពដែល “មិនអាចជួយកូនឲ្យចេះបត់បែនតាមកាលៈទេសៈ”នោះទេ។ ជាញឹកញាប់ប៉ាម៉ាក់ដែលការពារកូនជ្រុលពេកនឹង តាមកូនគ្រប់ពេល រហូតដល់ជ្រៀតជ្រែកគ្រប់សកម្មភាពដែលកូនធ្វើ។
ផលប៉ះពាល់នៃការចិញ្ចឹមកូនដែលមានទំនោរទៅរកការការពារហួសហេតុពេក ទោះបីជាការចិញ្ចឹមកូនដោយការពារហួសហេតុពេកនេះ ដោយសារបំណងល្អរបស់ប៉ាម៉ាក់ក៏ដោយ ការធ្វើបែបនេះនឹងមានផ្តល់ផលប៉ះពាល់ដល់កូនទៅវិញ។ យោងតាមអ្នកជំនាញ និងស្ថិតិ1 របស់ការចិញ្ចឹមកូនបែបការពារកូនហួសហេតុពេកនេះ កូនស្ថិតក្នុងហានិភ័យនៃបញ្ហាការអភិវឌ្ឍអាកប្បកិរិយានៅពេលដែលកូនធំឡើង។
![25 Things Parents Shouldn't Say to Their Kids | Best Life](https://i0.wp.com/bestlifeonline.com/wp-content/uploads/2019/10/annoyed-girl-parent-scolding.jpg?resize=1024%2C683&ssl=1)
បើការចិញ្ចឹមកូនដោយការពារហួសហេតុពេកនេះរឹតតែមានសភាពធ្ងន់ធ្ងរនោះ កូនរបស់យើងនឹងអាចក្លាយជា៖
– ភ័យខ្លាច និងបាក់ទឹកចិត្ត៖ ប៉ាម៉ាក់បង្ខំឲ្យកូនធ្វើអ្វីដែលកូនមិនអាចធ្វើមិនបាន ក្រោយមកធ្វើឲ្យកូនចេះរិះគន់ខ្លួនឯងលើកំហុសតិចតួចដែលពួកគេបានធ្វើ។ នេះជាមូលហេតុដែលកូនចាប់ផ្តើមកើតមានភាពភ័យខ្លាច និងបាក់ទឹកចិត្តបន្តិចម្តងៗ។
– ចាប់ផ្តើមខ្វះទំនុកចិត្តលើខ្លួនឯង៖ ការសិក្សា2 បង្ហាញថាកូនដែលប៉ាម៉ាក់មិនសូវឲ្យឱកាសឲ្យពូកគេកែលំអ តាមរយៈការសាកល្បងនឹងកំហុស ពួកគេនឹងគិតថាពួកគេគ្មានតម្លៃ។
– ការឃុំគ្រងហួសហេតុពេក៖ ធ្វើអ្វីគ្រប់យ៉ាងឲ្យកូន មិនឲ្យកូនរៀនដោះស្រាយបញ្ហាដោយខ្លួនឯង យើងបង្កើតស្ថានភាពដែលមិនផ្តល់ឯករាជ្យដល់កូន។ ការប្រឈមមុខការលំបាកខ្លះ គឺល្អចំពោះកូន ព្រោះវាជួយឲ្យកូនរៀនអ្វីថ្មី និងចេះបទបែនមិនថា កាលៈទេសៈបែបណានោះទេ។
– កាច និងគ្មានភាពអត់ធ្មត់ជាមួយមិត្តភក្តិ៖ ដោយសារតែប៉ាម៉ាក់ប្រើអំណាច និងគ្រប់គ្រងជីវិតកូនៗពេក អាចធ្វើឲ្យគេគិតថាពួកគេមិនអាចគ្រប់គ្រង និងពឹងផ្អែកលើខ្លួនឯងបាន។ កូនយើងនឹងគិតថាមានតែយើងទេដែលអាចផ្តល់ដំណោះស្រាយដល់ពួកគេបាន បើទោះបីជាពួកគេពេញវ័យហើយក៏ដោយ ក៏ពួកគេទៅរកយើងដើម្បីដោះស្រាយបញ្ហាឲ្យពួកគេដែរ។ ការធ្វើបែបនេះជះឥទ្ធិពលដល់កូនហើយធ្វើកូនក្ក្លាយជាឆាប់ឆេវឆាវ3ពេលនិយាយជាមួយមិត្តភក្តិ។
– ការលើសទម្ងន់៖ ប៉ាមាក់ដែលការពារកូនហួសហេតុពេក ទំនោរកម្រិតការលេងសកម្មភាពខាងក្រៅរបស់កូន (ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ភាគច្រើន)។ ធ្វើដូចនេះកូននឹងចំណាយពេលក្នុងផ្ទះ ពេលទូរទស្សន៍ ឬកុំព្យូទ័រច្រើន ហើយបាត់បង់ឱកាសសម្រាប់ការអភិវឌ្ឍជំនាញសង្គម និងលំហាត់ប្រាណ។
សម្រាប់ប៉ាម៉ាក់ដែលមានទំនោរទៅរកការការពារហួសហេតុពេក វីធីខាងក្រោមអាចជាគន្លឹះសម្រាប់យើង៖
![Free Photo | 7 years old asian boy is feeling sad](https://img.freepik.com/free-photo/asia-little-girls-with-sad-expressions-screaming-crying_64073-959.jpg?size=626&ext=jpg)
កុំដាក់ពិន័យលើកូននៅពេលមានកំហុស៖
– ជឿជាក់លើកូនជាមួយកិច្ចការដែលសមស្របតាមអាយុ និងការអភិវឌ្ឍកូន។
– បង្រៀននូវជំនាញដែលគេត្រូវការដើម្បីឲ្យពួកគេអាចបំពេញការងារបានជោគជ័យ
– លើកទឹកចិត្តឲ្យកូនកុំឲ្យខ្លាចខុស ហើយត្រៀមខ្លួនដើម្បីបង្រៀនកែតម្រូវពេលកូនធ្វើខុស។
– អ្នកគ្រាន់តែអង្កេតមើលកូនសិន! បណ្តោយឲ្យកូនយើងរៀនប្រឈម និងដោះស្រាយបញ្ហាក្នុងស្ថានភាពដែលលំបាកដោយខ្លួនឯងមុនពេលយើងចូលទៅអន្តរាគមន៍
– បណ្តោយឲ្យកូនយើងទទួលបានបទពិសោធដោយរៀនធ្វើអ្វីដោយខ្លួនឯងអាចបណ្តាលឲ្យកូនយើងមានរបួសស្រាលតិចតួច។ គោលបំណងគឺបង្រៀនកូនមេរៀនជីវិតដែលអាចឲ្យកូនមានភាពរឹងប៉ឹងដើម្បីជម្នះឧបសគ្គ។ សូមចងចាំថា យើងនឹងការពារតាមអ្វីដែលពួកគេត្រូវការ តែមិនមែនការពារគ្រប់ជំហាននោះទេ។
ការបើកចិត្តឲ្យទូលាយដើម្បីបង្កើតនូវទំនាក់ទំនង
![When Toddler Tantrums Are Actually ADHD: Early Signs of ADD](https://i0.wp.com/www.additudemag.com/wp-content/uploads/2020/06/asian-dad-son-GettyImages-sb10068438ac-001.jpg?resize=1280%2C720px&ssl=1)
– ស្តាប់កូនដោយយកចិត្តទុកដាក់ ជាពិសេសពេលកូនជួបឧបសគ្គ ។ គាំទ្រកូននៅពេលកូននិយាយ ហើយឲ្យកូនបញ្ចេញអារម្មណ៍របស់គេ។ បន្ទាប់មកបង្រៀនកូនឲ្យចេះរំងាប់អារម្មណ៍ និងស្វែងរកវិធីដើម្បីដោះស្រាយបញ្ហាដោយខ្លួនឯង។
– ធ្វើឲ្យកូនប្រាកដក្នុងចិត្តថាអ្នកយកចិត្តទុកដាក់មុននឹងជួយគេដោះស្រាយបញ្ហា។
– និយាយជាមួយកូនជាមួយនឹងរឿងដែលអាចជំរុញការរៀនជំនាញនៃការគិត និងដោះស្រាយបញ្ហា។
– បង្ហាញភាពទន់ខ្សោយ ហើយឲ្យកូនអ្នកឃើញនូវភាពលំបាករបស់អ្នក4 នេះបង្រៀនកូនឲ្យមានភាពរឹងប៉ឹងមិនព្រមចុះចាញ់ ដែលអាចជួយឲ្យកូនជោគជ័យនាពេលអនាគត។
ឲ្យកូនរៀនធ្វើអ្វីដោយខ្លួនឯង
![Premium Photo | Asian student take a lunch in class room by food tray prepared by his preschool](https://img.freepik.com/free-photo/asian-student-take-lunch-class-room-by-food-tray-prepared-by-his-preschool_167657-294.jpg?size=626&ext=jpg)
– ពន្យល់ប្រាប់កូនថា ឧបសគ្គអាចជាឱកាសសម្រាប់រៀន និងការសហការ
– បង្ហាញពីសារៈសំខាន់នៃដំណើរការនៃការធ្វើប្រសើរជាងលទ្ធផល
– ឲ្យកូនរៀនដោះស្រាយបញ្ហាដោយខ្លួនឯង ព្រោះវាជួយកូនឲ្យមានស្មារតីរឹងប៉ឹង ។ ឲ្យកូនសាកល្បងសមត្ថភាពដែនកំណត់របស់គេ។ អបអរលើកទឹកចិត្តសម្រាប់ភាពប្រឹងប្រែងតស៊ូ មិនមែនសម្រាប់តែជោគជ័យតែមួយមុខគត់ទេ ជាពិសេសនៅពេលកូនមិនព្រមចុះចាញ់ក្នុងស្ថានភាពលំបាក។
ប៉ាម៉ាក់គ្រប់រូបត្រូវចាំថា វាមិនមែនជាបញ្ហានោះទេ ដោយគ្រាន់តែការពារកូន ឬជួយដោះស្រាយបញ្ហាជីវិតផ្ទាល់ខ្ឡួនរបស់កូនៗ។ ប៉ុន្តែវាមិនអាចទៅរួចទេ ដែលយើងត្រូវការពារកូន និងផ្តល់ដំបូន្មានគ្រប់ពេលវេលារហូតនោះ។ ប៉ាម៉ាក់ត្រូវបណ្តាយកូនខ្លះ ទើបអាចជួយឲ្យកូនមានភាពរឹងប៉ឹងដើម្បីជម្នះឧបសគ្គ និងត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់យកឱកាសនាពេលអនាគត!
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ បញ្ហាចាំបាច់ដែលឪពុកម្ដាយដោះស្រាយ មុនពេលបង្កជាវិបត្តិធ្ងន់ដល់កូនៗ
ចុចអាន៖ ចង់ឲ្យកូនចូលចិត្តអានសៀវភៅ ប៉ាម៉ាក់ត្រូវដឹង ៨ ចំណុចនេះ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច