KPT+
ហេតុផល ៥ យ៉ាងដែលគួរតែប្រារព្ធខួបអាពាហ៍ពិពាហ៍ក្នុងនាមជីវិតគូ
ជីវិតប្ដីប្រពន្ធមិនមែនរស់នៅជាមួយគ្នាតែមួយថ្ងៃឡើយ តែអ្នកទាំងពីរត្រូវរស់នៅជាមួយគ្នាអស់ពេលមួយជីវិត។ ក្នុងនាមជាគូស្វាមី ត្រូវចេះបង្ហាញភាពផ្អែមល្ហែមដាក់គ្នា ទោះអ្នកទាំងពីររវល់រកពេលដកឃ្លាមិនរួចយ៉ាងណាក៏ដោយ។
នេះជាហេតុផល ៥ យ៉ាង ដែលគួរតែប្រារព្ធខួបអាពាហ៍ពិពាហ៍របស់យើង ទោះបីមិនមានអារម្មណ៍ចង់ធ្វើក៏ដោយ៖
១. ជាព្រឹត្តិការណ៍នៃការចងចាំដ៏សំខាន់

ការលែងលះគឺកើតឡើងនៅជុំវិញពិភពលោក ព្រោះតែមិនបានចងចាំថ្ងៃសំខាន់របស់គ្នាទៅវិញទៅមក។ នៅពេលជីវិតប្ដីប្រពន្ធឈានដល់ដំណាក់កាលដ៏សំខាន់មួយ នៅក្នុងអាពាហ៍ពិពាហ៍ យើងគួរតែចាប់ផ្ដើមប្រារព្ធពិធីនេះ។ ទោះបីជាមិនល្អឥតខ្ចោះ តែការប្រារព្ធពិធីគឺជាការចងចំណងនៃរយៈពេលដែលអ្នកទាំងពីរសម្រេចចិត្តប្រើជីវិតរួមគ្នា។
២. ជាឱកាសដើម្បីភ្ជាប់ទំនាក់ទំនងស្នេហា
អបអរសាទរខួបរបស់យើង ក៏អាចជាឱកាសដ៏អស្ចារ្យក្នុងការភ្ជាប់ទំនាក់ទំនងជីវិតគូឡើងវិញដែរ។ បើជីវិតគូមានភាពរកាំរកូស យើងត្រូវចំណាយពេលដើម្បីអបអរសាទរ ឲ្យប្ដីប្រពន្ធបានភ្ជាប់និងទំនាក់ទំនងមនោសញ្ចេតនាគ្នាឡើងវិញ។
៣. ជាឱកាសឆ្លុះបញ្ចាំងគ្នាទៅវិញទៅមក

រឿងមួយដែលគូជីវិតគ្រប់គ្នាត្រូវឧស្សាហ៍ធ្វើ គឺថ្ងៃគម្រប់ខួបរបស់ខ្លួនឯង នេះជាការឆ្លុះបញ្ចាំងពីឆ្នាំកន្លងទៅ ឬប៉ុន្មានឆ្នាំកន្លងមក រវាងអ្នកទាំងពីរ។ តាមរយៈការក្រឡេកមើលទៅក្រោយ យើងអាចដឹងថា យើងបានមកដល់ទីណាជាមួយគ្នា។
ការឆ្លុះបញ្ចាំង ផ្ដល់ឲ្យយើងនូវក្ដីសង្ឃឹម ការចងចាំ ភាពខ្លាំងដែលយើងមានក្នុងជីវីតអាពាហ៍ពិពាហ៍
និងលើកទឹកចិត្តយើងឲ្យបន្តទៅមុខទៀត សម្រាប់ពេលអនាគត និងជម្នះឧបសគ្គមួយចំនួនក្នុងនាមជាគូជិវិត។
៤. ជាលេសមួយចងចំណងអាពាហ៍ពិពាហ៍យូរអង្វែង
អនុស្សាវរីយ៍មួយក្នុងចំណោមអនុស្សាវរីយដែលល្អបំផុតក្នុងនាមជាជីវិតជាប្ដីប្រពន្ធ គឺនៅពេលដែលអ្នកទាំងពីរបានធ្វើខួប ១០ ឆ្នាំរួមគ្នា។
ខួបអាពាហ៍ពិពាហ៍មិនមែនអត់ប្រយោជន៍ឡើយ វាជាការក្រើនរំលឹកចងចាំ និងរឹតចំណងស្នេហាគូស្វាមីឲ្យកាន់តែផ្អែមល្ហែមជាងមុន។
៥. ជាពេលវេលាដើម្បីមើលទៅអនាគតរួមគ្នា

ឆ្លៀតឱកាសធ្វើ យ៉ាងហោចណាស់ម្ដងក្នុង១ឆ្នាំ ដើម្បីពិភាក្សាពីរឿងល្អៗជាមួយគ្នា ជាពិសេសគឺការធ្វើពិធីជាមួយគ្នា។
នេះជាការពិត ជាពិសេសបើអ្នកទាំងពីរកំពុងតែស្ថិតនៅក្នុងស្ថានភាពលំបាក ក្នុងជីវិតអាពាហ៍ពិពាហ៍ ឬបញ្ហាប្រឈមខាងឪពុកម្ដាយមិនពេញចិត្ត សូមចំណាយពេលគិតពីរឿងដែលចង់ឲ្យទំនាក់ទំនងរបស់គ្រួសារអាចត្រលប់មកល្អប្រសើរវិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មុនសម្រេចចិត្តរៀបការប្រើគូជីវិតរួមគ្នា មកឆ្លើយសំណួរទាំងនេះសិន
ចុចអាន៖៣ ចំណុចលើកកម្ពស់ជីវិតអាពាហ៍ពិពាហ៍ឲ្យរឹងមាំជាងមុនទ្វេដង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ