Connect with us

KPT+

ដើរ​លេង​សមុទ្រ​ចំ​ពេល​ភ្លៀង​ធ្លាក់ ប្រញាប់​បង្វែរ​គោលដៅ​ទៅ​កន្លែង​ផ្សេង​ភ្លាមឬយ៉ាងណា?

បានផុស

នៅ

ជា​ធម្មតា​វិស្សមកាល​នា​រដូវ​វស្សា​នៅ​សមុទ្រ រមែង​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ដែល​បង្ក​ការ​រំខាន​ដល់​ដំណើរកម្សាន្ត។ បើ​ដើរ​លេង​ចំ​ពេល​មេឃ​រាំង​ជា​រឿង​ល្អ ប៉ុន្តែ​បើ​ចំ​មាន​ភ្លៀងធ្លាក់​វិញ ច្បាស់​ជា​អស់​អារម្មណ៍​ហើយ​ខាត​ជើង​ទៀត។

យ៉ាងណាមិញ កុំមានការបារម្ភអី បើជួបស្ថានការណ៍មិនសមបំណង យើង​អាច​ប្ដូរ​ធ្វើអ្វី​ផ្សេង​ជំនួស​ឲ្យ​ការ​ដើរ​ឆ្នេរ ឬងូតទឹកសមុទ្របាន។

១. ស្ប៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើមិនអាចយកពេលសម្រាកលំហែកាយនៅឆ្នេរសមុទ្របាន គ្មាន​អ្វីប្រសើរជាងទៅស្ប៉ាទេ។ បន្ទាប់ពីការម៉ាស្សាមួយម៉ោង ក្លិនក្រអូបពីប្រេងនិងថ្នាំ អាចធ្វើឲ្យ​យើង​បានធូរសរសៃសរសូង ព្រមទាំងមានអារម្មណ៍ស្រស់ស្រាយថែមទៀត។

២. ស្វែងកន្លែងកម្សាន្តផ្សេង

ទោះបីវាលខ្សាច់ មិនអាចឲ្យយើងដើរកម្សាន្តបាន យើង​អាច​រក​កន្លែង​ផ្សេង​ដែល​គ្មាន​ភ្លៀង​នៅ​ក្នុង​តំបន់​ជិតៗនោះដូចជា សារមន្ទីរ អាងចិញ្ចឹមត្រី សួនសត្វ ឬសួនកុមារជាដើម។

៣. មើលកុន

ស្ដាប់ទៅគួរឲ្យអស់សំណើច! ទៅដើរលេងសមុទ្រ បែរជាជំនួសមើលកុនវិញ។ គ្មានអ្វីប្លែកទេ! បើ​មិន​បាន​ដើរ​ឆ្នេរ​ហើយ​មក​មើលភាពយន្តនោះ ព្រោះបើភ្លៀងធ្លាក់ទៅហើយ ទស្សនា​រឿង​ក៏​សប្បាយ​ភ្នែក និង​កម្សាន្ត​អារម្មណ៍​បាន​ដូចគ្នា។

៤. ញ៉ាំ​អាហារ​ឆ្ងាញ់ៗ

នាំគ្រួសារ ដៃគូ ឬមិត្តរួមក្រុមទៅញ៉ាំអាហារឆ្ងាញ់ៗជាមួយគ្នាជាពិសេសអាហារសមុទ្រស្រស់ៗ។ បើនៅរីសត ប៊ូទិក ឬសណ្ឋាគារ មានកន្លែងចម្អិនអាហាររឹតតែល្អ យើង​អាច​នាំគ្នា​ទិញ​អាហារ​មក​ធ្វើ​ញ៉ាំ​ខ្លួនឯង​ក៏​បាន។ ជួយ​គ្នា​ម្នាក់​បន្តិច ក៏​បង្ករ​បរិយាកាស​សប្បាយបានដែរ។

៥. បង្កើតល្បែងកម្សាន្តនៅកន្លែងស្នាក់

លេងហ្គេមតាមទូរសព្ទជុំគ្នា​ ឬបង្កើតល្បែងផ្សេងទៀតដូចជាលេងអុកជាដើម។ លេង​ល្បងប្រាជ្ញាគ្នា ឬ​លេងល្បែងប្រណាំងគ្នាបែបនេះ ​មិនត្រឹម​តែ​អាច​បំភ្លេច​ឆ្នេរ​ដែល​កំពុង​មាន​ភ្លៀងទេ តែបានសប្បាយនិងកើនបញ្ញាទៀត។

៦. ងូតទឹក​អាង​ជាមួយ​ទឹកភ្លៀង

ដំណើរ​កម្សាន្ត​ក្នុង​រដូវវស្សា មិន​ប្លែកនោះទេដែលមានភ្លៀងធ្លាក់។ ដូច្នេះ​ភ្លៀង​នៅ​រដូវ​នេះ​មិន​បង្ក​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ឡើយ អ៊ីចឹង! យើង​អាច​ងូត​ទឹកភ្លៀងក្នុងអាងទឹកបានយ៉ាងសប្បាយរីករាយ។

ប្រែសម្រួល៖ សន្យា

ប្រភព៖ abcnews

ចុចអាន៖សញ្ញា​ទាំង ៧ បញ្ជាក់​ថា​ យើង​ជា​មនុស្ស Pluviophile (ងប់ងុល​នឹង​ភ្លៀង)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម