KPT+
វិធីបិទគណនីកាតឥណទានបានត្រឹមត្រូវ ដើម្បីកាត់បន្ថយការចំណាយខ្ជះខ្ជាយ
ពេលមានសម្ពាធហិរញ្ញវត្ថុមកចោមរុំពេញខ្លួន អ្នកគួរតែចាប់ផ្ដើមគិតពីការលុបចោលគណនីកាតឥណទានមួយចំនួនដែលឥតបានការ ដើម្បីការពារការចំណាយផ្សេងៗដែលជាយាន្តនាំទៅរកការខ្ជះខ្ជាយ ហើយខាងក្រោមនេះគឺជាគន្លឹះខ្លះៗ អំពីវិធីដែលយើងគួរបិទគណនីកាតឥណទានរបស់យើងបានទាន់ពេល។
១. មុនពេលបិទគណនី

មុនពេលបិទគណនី ត្រូវវាយតម្លៃពីផលវិបាកអវិជ្ជមានដែលអាចមានលើពិន្ទុឥណទានរបស់យើង។ មានកត្តាជាច្រើនដែលបង្កើតពិន្ទុឥណទាន។ កត្តាសំខាន់ គឺការប្រើប្រាស់បំណុល។ អ្នកជំនាញនិយាយថា វាគួរតែជាអតិបរមា ៣០% តែបើភាគរយខ្ពស់ជាងនេះ អាចបំផ្លាញពិន្ទុឥណទានរបស់យើង។
ការលុបបំបាត់កាតឥណទាន ទោះបីជាមិនត្រូវបានប្រើក៏ដោយ អាចមានផលប៉ះពាល់គួរឲ្យកត់សម្គាល់លើការប្រើប្រាស់បំណុលរបស់យើងដែរ។
២. ពេលណាត្រូវបិទគណនីឥណទាន
មានមូលហេតុសំខាន់ពីរយ៉ាង ដើម្បីបិទគណនីកាតឥណទាន។ ទីមួយគឺនៅពេលដែលយើងមិនអាចគ្រប់គ្រងការចំណាយរបស់យើងលើកាត។ ទីពីរប្រសិនបើមានថ្លៃខ្ពស់លើកាតដែលយើងមិនសូវប្រើ អាចសមហេតុផលក្នុងការលុបចោល។
ប័ណ្ណឥណទានភាគច្រើនមិនមានថ្លៃសេវាប្រចាំឆ្នាំ ដូច្នេះមានជម្រើសមិនសូវថ្លៃសម្រាប់មនុស្សភាគច្រើន។
៣. ពិនិត្យព័ត៌មានលម្អិតទាំងនេះ

ពិនិត្យដើម្បីមើលថាយើងបានទូទាត់សមតុល្យកាតទាំងស្រុង រាប់បញ្ចូលរាល់ការគិតថ្លៃ ដែលអាចលេចឡើងចាប់តាំងពីការទូទាត់ចុងក្រោយរបស់យើង។
បើកាតរង្វាន់សូមប្រើពិន្ទុឬទឹកប្រាក់ត្រឡប់មកវិញ មុនពេលយើងលុបចោល។ ប៉ុន្តែពេលខ្លះរឿងនេះក៏ត្រូវការពេលពីរបីថ្ងៃសម្រាប់រង្វាន់ ដើម្បីដំណើរការ ដូច្នេះត្រូវប្រាកដថាយើងបានសម្អាតមុនពេលបិទគណនី។
រឿងមួយទៀតគឺអាចទាក់ទងជាមួយអ្នកចេញកាតឲ្យយើង ដើម្បីកំណត់ថាតើមានកាតផ្សេងទៀតនៅក្នុងផលប័ត្ររបស់ពួកគេដែរឬទេ ដែលអាចយើងមានសិទ្ធិទទួលបានដោយមិនចាំបាច់លុបចោលកាតឥណទានបច្ចុប្បន្នរបស់យើងចោល។ ប្រសិនបើពួកគេអាចប្ដូរយើងទៅកាតផ្សេងទៀត ប្រហែលជាមិនចាំបាច់លុបបំបាត់ខ្សែក្រេឌីតនេះ ដែលនាំឲ្យខូចពិន្ទុក្នុងកាត។
៤. វិធីលុបចោលគណនីកាតឥណទាន

សូមទាក់ទងក្រុមហ៊ុនកាតឥណទានតាមទូរស័ព្ទ ដើម្បីលុបចោលប័ណ្ណនេះ។ នៅពេលយើងទូរស័ព្ទជាមួយអ្នកតំណាង ពួកគេអាចនឹងព្យាយាមបញ្ចុះបញ្ចូលយើងឲ្យរក្សាទុកគណនីមិនខាន។ ដោយការផ្ដល់ជូនប្រាក់រង្វាន់ឬការលើកទឹកចិត្តដើម្បីរក្សាគណនី។ ប៉ុន្តែបើគិតថាលុបហើយ កុំបាច់ចាញ់ក្នុងការល្បួងនោះ។
នៅពេលយើងបញ្ចប់ដំណើរការលុបចោល សូមរង់ចាំពីរបីថ្ងៃ ហើយទូរស័ព្ទទៅក្រុមហ៊ុនកាតឥណទានម្ដងទៀត។ ផ្ទៀងផ្ទាត់ថាគណនីរបស់យើងត្រូវបានលុបចោល ហើយស្នើសុំការផ្ទៀងផ្ទាត់ការលុបចោលត្រូវបានផ្ញើទៅយើងតាមរយៈអ៊ីមែលឬលិខិត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖.forbes
ចុចអាន៖វិធីសងបំណុលបានរហ័ស និងចាប់ផ្ដើមជីវិតភ្លឺស្វាងសាជាថ្មី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ