KPT+
វិធីអប់រំកូនបែបអហិង្សា ៣យ៉ាង ឪពុកម្ដាយគួរស្វែងយល់
ការដាក់ទណ្ឌកម្មដោយវាយពេលកូនធ្វើខុស ទំនងជាមិនសូវមានប្រសិទ្ធភាពនោះទេ។ ការសិក្សាខ្លះបង្ហាញថាប៉ាម៉ាក់វាយកូនព្រោះតែកូននិយាយកុហក នឹងធ្វើឲ្យកូនកាន់តែចេះនិយាយកុហកថែមទៀត ដើម្បីរួចផុតពីការវាយរបស់ប៉ាម៉ាក់។ ខាងក្រោមនេះជាតិចនិកអប់រំកូនដោយមិនប្រើហិង្សាមួយចំនួន ប៉ាម៉ាក់គួរពិចារណាអនុវត្តមុនឈានដល់ដាក់ទណ្ឌកម្មកូន។
១. សួរសិនមុនដាក់ទណ្ឌកម្ម
ប៉ាម៉ាក់កុំឃើញកូនធ្វើខុស ឬធ្វើមិនត្រូវចិត្តខ្លួន ក៏សម្រេចចិត្តវាយដាក់ទណ្ឌកម្មកូនភ្លាមៗដែរនោះ។ ដូចគ្នាដែរ ក៏មិនគួរស្រែកដាក់កូនភ្លាមៗដែរ ពេលឃើញគេធ្វើខុស ការស្រែកគំហកដាក់កូន ដូចជាយើងធ្វើឲ្យកូនភ័យ និងប៉ះពាល់ដល់ផ្លូវចិត្តកូនដែរ។ ប៉ាម៉ាក់ត្រូវសួរនាំកូនជាមុនសិន ថាមកពីអ្វីបានជាគេធ្វើខុស ឬធ្វើទង្វើបែបហ្នឹង។
ពេលខ្លះកូនមិនបានដឹងទេថាអ្វីដែលគេកំពុងធ្វើគឺជាកំហុស ឬអាចថាគេយល់ខុសក៏ថាបាន។ ប៉ាម៉ាក់ត្រូវនិយាយជាមួយកូនឲ្យបានច្បាស់ ទើបអាចជួយកូនកែតម្រូវកំហុស និងដឹងថាទង្វើដែលគេធ្វើជារឿងមិនល្អ ហើយលើកក្រោយមិនធ្វើកំហុសទៀត។
ប៉ាម៉ាក់ក៏អាចប្រាប់កូនដែរពេលកូនធ្វើខុស អាចនិយាយថា៖ «ប៉ា ឬម៉ាក់ខឹងកូន» ដើម្បីឲ្យកូនដឹងថាទង្វើរបស់គេធ្វើឲ្យប៉ាម៉ាក់មិនសប្បាយចិត្ត ជាជាងវាយកូន។
២. ប្រាប់ហេតុផលដល់កូន

កូនធំបន្តិចអាចនិយាយស្ដាប់គ្នាបាន និងអាចដឹងពីកំហុសប្រើប៉ាម៉ាក់ពន្យល់ប្រាប់។ ពន្យល់កូនឲ្យដឹងពីអារម្មណ៍អ្នកដទៃ បើកូនបានធ្វើទង្វើមិនល្អលើអ្នកផ្សេង។ ឧទាហរណ៍ថា ប៉ាម៉ាក់អាចឲ្យកូនគិត ថាតើក្មេងដទៃមានអារម្មណ៍បែបណា បើកូនបំផ្លាញប្រដាប់លេងរបស់គេ ជាងជាងស្រែកសម្លុត ឬវាយកូនពេលធ្វើខុស។ សំខាន់ ធ្វើយ៉ាងណាឲ្យកូនដឹងពីផលកើតចេញពីទង្វើរបស់គេ ដែលអាចធ្វើឲ្យអ្នកដទៃបារម្ភ ឬមិនសប្បាយចិត្ត។
៣. គិតឲ្យបានច្រើនដង

មុនសម្រេចចិត្តវាយកូន ប៉ាម៉ាក់ត្រូវគិតឲ្យបានច្រើនដងដែរ ថាពិតជាត្រូវប្រើទណ្ឌកម្មប្រភេទនេះ? ប៉ាម៉ាក់ត្រូវដឹងថា មិនមែនរាល់កំហុសដែលកូនធ្វើសុទ្ធតែដល់ថ្នាក់ត្រូវដាក់ទណ្ឌកម្មដោយវាយដំនោះទេ។ ឧទាហរណ៍ថា កូនបានធ្វើខុសពីអ្វីដែលបាននិយាយគ្នា មិនមែនមានន័យថាយើងត្រូវដាក់ទណ្ឌកម្មកូនទេ នេះអាចថាកូនបានរៀនវិធីថ្មីសម្រាប់ខ្លួនគេ។
ដូចគ្នាដែរ ពេលខ្លះប៉ាម៉ាក់ត្រូវគិតឡើងវិញដែរថា តើយើងរំពឹងខ្ពស់លើកូនពេក និងដាក់សម្ពាធលើកូនពេកឬយ៉ាងណា។ ការដាក់សម្ពាធលើកូនពេក អាចនាំឲ្យកូនកើតស្ត្រេស ហើយក្មេងមិនចេះគ្រប់គ្រងស្ត្រេសដូចជាមនុស្សធំទេ។ ដូចនេះពេលខ្លះ ប៉ាម៉ាក់គួរទុកឱកាសឲ្យកូនធ្វើតាមវិធីគេខ្លះ ហើយប៉ាម៉ាក់ជាអ្នកតាមសង្កេត និងជួយណែនាំជាក្រោយវិញទើបល្អ។ ប៉ាម៉ាក់ត្រូវចាំដែរថា មិនមែនគ្រប់រឿងដែលកូនធ្វើខុសពីអ្វីយើងចង់បានជាកំហុសនោះទេ តែអាចជាវិធីដែលកូនចូលចិត្ត និងជួយដល់ការលូតលាស់របស់គេទៅវិញទេ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ តាមដានឱ្យមែនទែនបើឃើញកូនៗមានរោគសញ្ញាទាំងនេះ
ចុចអាន៖ សម័យនេះហើយ ឈប់ប្រើអំពើហិង្សលើកូនទៅ ចេះតិចនិក៤នេះ ប្រដៅកូនស្រួល

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ