KPT+
មកដឹងបទពិសោធន៍ការងារនិងប្រាក់ចំណូលរបស់មេធំក្រុមហ៊ុនផលិតវ៉ាក់សាំង Sinopharm
វេជ្ជបណ្ឌិត Liu Yong ជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុនផលិតឱសថ Sinopharm Co., Ltd រយៈពេលជិត ៤ ឆ្នាំមកហើយ រាប់តាំងពីឆ្នាំ ២០១៨ នៃការឡើងកាន់តំណែង។
មុនឡើងឈរលើតំណែងជា CEO បច្ចុប្បន្ន លោកធ្លាប់ឆ្លងកាត់បទពិសោន៍ការងារក្នុងផ្នែកសុខាភិបាលជាង ២៨ ឆ្នាំ ហើយធ្លាប់ធ្វើជាអ្នកគ្រប់គ្រងនៅក្នុងឧស្សាហកម្មផលិតឱសថនិងថែទាំសុខភាពជាង ២៥ ឆ្នាំ។
ការអប់រំ
លោក Liu Yong បញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រជំនាញគ្រប់គ្រងអាជីវកម្មឱសថសហគ្រាសពីសាកលវិទ្យាល័យឱសថចិន (CPU) កាលពីខែកក្កដា ឆ្នាំ ១៩៩២ និងថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលអាជីវកម្មពីសាកលវិទ្យាល័យ Fudan ក្នុងខែមករា ឆ្នាំ ២០០០ ហើយបានបញ្ចប់សញ្ញាប័ត្របណ្ឌិតផ្នែកឱសថសាស្រ្តសង្គមនិងរដ្ឋបាលពី CPU ក្នុងខែមិថុនា ឆ្នាំ ២០១៦។
បទពិសោធន៍ការងារ
វេជ្ជបណ្ឌិត Liu Yong ជាប្រធានឱសថការី និងជាអ្នកជំនាញខាងឱសថសាស្ត្រអស់ពេលជាយូរមកហើយ។ បុរសវេជ្ជសាស្ត្ររូបនេះ ធ្លាប់ធ្វើការនៅស្ថានីយ៍ឱសថទីក្រុងសៀងហៃ ចាប់ពីខែកក្កដា ឆ្នាំ ១៩៩២ ដល់ខែកក្កដា ឆ្នាំ ១៩៩៩ ព្រមទាំងធ្លាប់បម្រើការជាអគ្គនាយករងនៅនាយកដ្ឋានទីផ្សាររបស់ក្រុមហ៊ុនឱសថជាតិ ចិន សៀងហៃ ខូអិលធីឌី ផងដែរ។ លោកក៏ជាអតីតអគ្គនាយករងនៃក្រុមហ៊ុន Shanghai Guoda Drug Chain Store Co., Ltd អំឡុងខែកក្កដា ១៩៩៩ ដល់ខែមេសា ឆ្នាំ ២០០៣ ។
ចាប់ពីខែមករា ឆ្នាំ ២០០៩ ដល់ខែវិច្ឆិកា ឆ្នាំ ២០១៧ វេជ្ជបណ្ឌិតរូបនេះបានក្លាយជាអគ្គនាយករងនៃក្រុមហ៊ុន Sinopharm Co។ លុះមកដល់ខែមករា ឆ្នាំ ២០១៨ បានឡើងជាអនុលេខាធិការគណៈកម្មាធិការ។
ក្នុងអំឡុងពេលនេះ លោកនៅមានតួនាទីផ្សេងទៀត ដែលសុទ្ធសឹងជាការងារក្នុងនាមជាអ្នកគ្រប់គ្រងថ្នាក់ខ្ពស់។ Liu Yong បានបម្រើជាអ្នកប្រឹក្សាផ្នែកច្បាប់ទូទៅរបស់ក្រុមហ៊ុននៅចន្លោះខែមករា ឆ្នាំ ២០១៤ ដល់ខែមីនា ឆ្នាំ ២០១៨ ហើយក៏ជាលេខាធិការក្រុមប្រឹក្សាភិបាលចាប់ពីខែតុលា ឆ្នាំ ២០១៦ ដល់ខែវិច្ឆិកា ឆ្នាំ ២០១៧ រួមនិងជាតំណាងស្របច្បាប់របស់ក្រុមហ៊ុនចាប់ពីខែតុលា ឆ្នាំ ២០១៦ រហូតដល់ ខែសីហាឆ្នាំ ២០១៨។
សេដ្ឋីវេជ្ជសាស្ត្ររបស់ចិនរូបនេះ ឡើងជានាយកក្រុមហ៊ុនឧស្សាហកម្មឱសថ Sinopharm អ៊ិនវេសមេន ខូអិលធីឌី នៅពាក់កណ្ដាលឆ្នាំ ២០១៨ ហើយក្នុងពេលដំណាលគ្នានេះ លោកក៏ជាប្រធានក្រុមប្រឹក្សា China National Medicines Co., Ltd និងក្រុមហ៊ុន National Accord Medicines Co., Ltd ព្រមទាំងជាថ្នាក់គ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនទៀត។
អំពីប្រាក់ខែ
ពុំមានសារព័ត៌មានណាមួយធ្លាប់បញ្ចេញចំនួនប្រាក់ខែជាក់លាក់របស់ CEO រូបនេះ ឬទ្រព្យសម្បត្តិសរុបរបស់លោកឡើយ។
ទោះយ៉ាងណា គេដឹងថា ក្នុងនាមជាប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Sinopharm Co., Ltd វេជ្ជបណ្ឌិតវ័យ ៥១ ឆ្នាំរូបនេះ ទទួលបានប្រាក់សំណងពីក្រុមហ៊ុនរួមមាន ប្រាក់ខែគោល ប្រាក់លើកទឹកចិត្ត កម្រៃជើងសារ និងអត្ថប្រយោជន៍ផ្សេងសរុបចំនួន ៧,៥៤៧,០០០ ដុល្លារអាមេរិកក្នុងមួយខែ។ នេះបើយោងតាមការចុះផ្សាយពីវេបសាយ wallmine នៅខែឧសភា ឆ្នាំ ២០២១៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិនធម្មតា! វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាព យកឈ្នះវីរុសបំប្លែងខ្លួនជាង១០ប្រភេទ
ចុចអាន៖ អ្នកណាខ្លះបានចាក់វ៉ាក់សាំង Sinopharm? នេះជាអ្វីគួរដឹងពីវ៉ាក់សាំងដែល WHO ទើបទទួលស្គាល់នេះ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ