KPT+
គ្រប់គ្រងការថប់បារម្ភនៅកន្លែងសាធារណៈ កុំឲ្យបំផ្លាញបុគ្គលិកលក្ខណៈរបស់យើង
តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនឯងទទួលរងការថប់បារម្ភ នៅតាមទីសាធារណៈដែរទេ? នៅសុខៗក៏ស្រាប់តែរងការវាយប្រហារ ភ័យស្លន់ស្លោ នៅចំកណ្ដាលផ្សារទំនើប ឬក៏យំយ៉ែកដោយមិនអាចគ្រប់គ្រងបាន នៅពេលឃើញរឿងណាមួយ ដែលស្រដៀងនឹងហេតុការណ៍របស់ខ្លួនពីមុន។
នេះគឺជាអ្វីដែលជួយអ្នកបាន ក្នុងការគ្រប់គ្រងការថប់បារម្ភនៅតាមទីសាធារណៈ ៖
១. ជ្រើសរើសបទចម្រៀងមកស្ដាប់បន្លប់

តន្ត្រីគឺជាអំណោយដ៏អស្ចារ្យ ហើយទំនុកច្រៀងអាចធ្វើឲ្យយើងមានអំណាចទៅក្នុងដួងចិត្ត និងគំនិតរបស់យើង។ បើសិនសុខៗអ្នកស្រាប់តែថប់បារម្ភនៅតាមទីសាធារណៈ សូមដាក់កាសក្នុងត្រចៀក ហើយបើកចម្រៀងលឺៗ ពីចម្រៀងដែលអាចជួយលួងលោមក្ដីសង្ឃឹមរបស់យើងមកវិញ។
នេះគឺជាវិធីដ៏អស្ចារ្យ ដើម្បីគ្រប់គ្រងការថប់បារម្ភរបស់អ្នក ព្រោះគ្មាននរណាម្នាក់ដឹងថាអ្នកកំពុងធ្វើអ្វីទេ។
២. ដកដង្ហើមចេញចូលមួយៗ
លំហាត់ដកដង្ហើម បានក្លាយជារឿងទាន់សម័យមួយ ដែលមនុស្សគ្រប់គ្នាបានយកចិត្តទុកដាក់។ ការដកដង្ហើមវែងៗចូលទៅក្នុងខ្លួន ក្នុងពេលដ៏គួរឲ្យខ្លាចនេះ វាបានជួយសង្គ្រោះអ្នកបានច្រើនជាអ្វីទៅទៀត។
៣. រំលឹកខ្លួនឯងពីរឿងបច្ចុប្បន្ននេះវិញ

នៅពេលដែលយើងឃើញថា ខ្លួនយើងកំពុងឆ្លងកាត់រដូវកាលលំបាកៗ ហើយទម្ងន់នៃបញ្ហាទាំងនោះគឺស្ថិតលើទ្រូងដ៏សែនធ្ងន់របស់យើង។ ការពិតគឺថាការថប់បារម្ភ អាចជារឿងមួយដែលយើងត្រូវឆ្លងកាត់ជានិច្ច ប៉ុន្តែវានឹងមិនមានភាពតានតឹងខ្លាំងរហូតដល់ថ្នាក់ធ្វើរឿងមិនល្អឡើយ។
នៅពេលជួបការវាយប្រហារ ភ័យស្លន់ស្លោ ឬអារម្មណ៍ភ័យខ្លាច សូមព្យាយាមរំលឹកខ្លួនឯងគ្រប់រឿង ដែលបានកើតឡើង ពីមុន និងអំពើល្អរបស់យើង។
៤. និយាយជាមួយមនុស្សវិជ្ជមាន
នៅពេលដែលមានអារម្មណ៍ថាធ្លាក់ចុះ អន់ខ្លាំងជាងធម្មតា នឹងមានរឿងពីរប្រភេទចូលមកក្នុងជីវិតរបស់យើង។
ទីមួយ គឺជាការបិទខ្លួនឯងទាំងស្រុងនៃការប្រាស្រ័យទាក់ទងណាមួយ ដោយសារយើងអាចខ្មាសអៀនចំពោះអ្វីដែលយើងកំពុងមាន។
ទីពីរ គឺថា យើងឃ្លាតឆ្ងាយទាំងស្រុងជាមួយមនុស្សគ្រប់គ្នា ដើម្បីឲ្យអារម្មណ៍របស់យើងត្រលប់មកដូចដើមវិញ។
ដូច្នេះវិធីល្អបំផុតគឺ និយាយជាមួយមិត្តល្អម្នាក់ ហើយមិត្តល្អប្រៀបដូចជាវត្ថុទិព្វដែលធ្លាក់ចុះមក ក្នុងពេលដែលយើងមានកង្វល់។ មិត្តល្អគឺពិបាករកណាស់ ក្នុងសម័យកាលមួយនេះ ដូច្នេះបើមានបញ្ហាក្នុងចិត្ត គួរស្វែងរកអ្នកដែលនៅជិតបំផុត ដើម្បីនិយាយរឿងក្នុងចិត្តប្រាប់គេ។
៥. ចូលទៅកន្លែងណាមួយដែលស្ងប់សុខ

ការស្នាក់នៅក្នុងផ្ទះម្នាក់ឯង ហើយស្ដាប់ធម៌ ក៏ជាវិធីមួយដែលល្អមួយដែលយើងគួរធ្វើ។ ឬការលើកទឹកចិត្តខ្លួនឯងឲ្យទៅខាងក្រៅតែម្នាក់ឯង យ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃ កន្លែងណាក៏បាន ឲ្យតែជាទីស្ងប់សុខរបស់យើង។ សូម្បីតែការបណ្ដើរសត្វចិញ្ចឹមនៅតាមទីសាធារណៈ ក៏អាចឲ្យអារម្មណ៍អ្នកធូរស្បើយបានដែរ។
មិនថាប្រើវិធីណាដើម្បីបញ្ឈប់ការថប់បារម្ភ ( វិធីដែលល្អមិនប៉ះពាល់ដល់អ្នកដទៃ ) យើងអាចប្រើបានទាំងអស់ ឲ្យតែអារម្មណ៍របស់យើងត្រលប់មកដូចដើមវិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្សធ្លាប់ឆ្លងកាត់ពេលវេលាលំបាក ទើបអាចរឹងមាំមកដល់ថ្ងៃនេះបាន
ចុចអាន៖៥ ជំហាន ធ្វើឲ្យក្ដីប្រាថ្នាផ្ទាល់ខ្លួនឆាប់ទទួលបានជោគជ័យ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?