Connect with us

KPT+

មើលចិត្តមនុស្សតាមរយៈពណ៌សំណព្វរបស់គេ

បានផុស

នៅ

ជាការ​ពិត មនុស្ស​ម្នាក់​រមែង​មានការ​ពេញចិត្ត​ទៅលើ​ពណ៌​ខុសៗ​ពីគ្នា​។ អ្នកខ្លះ ចូលចិត្ត​ពណ៌​នេះ អ្នកខ្លះ​ចូលចិត្ត​ពណ៌​នោះ​។ ប្រសិនបើ​អ្នក​ចង់ដឹងថា​ខ្លួន​មាន​ឧបនិស្ស័យ​បែបណា​នោះ សូម​អាន​ខ្លឹមសារ​អត្ថន័យ​តាម​ពណ៌​ដូចខាងក្រោម​៖

ពណ៌​ស្វាយ​ ៖ ជា​មនុស្ស​សុភាពរាបសារ​ មិនចេះ​យក​ប្រៀប​លើ​អ្នកដទៃ ប៉ុន្តែ​បើ​មិន​មាន​​ចំណូលចិត្ត​លើ​ពណ៌​នេះ​វិញ បង្ហាញថា​អ្នកជា​មនុស្ស​ងាយ​នឹង​ចាញ់បោក​គេ ពីព្រោះ​ឆាប់​ជឿ​សម្តី​អ្នកដទៃ និង​ឆាប់​ទុកចិត្ត​អ្នកដទៃ​លឿន​ពេក​រហូតដល់​ពេលខ្លះ​យោង​តែ​អាត្មា​ខ្លួនឯង​មិន​រួច​ទៀតផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពណ៌​ក្រហម​៖ ជា​មនុស្ស​តស៊ូ​ក្នុង​ឆាកជីវិត មិនចេះ​រាថយ ត្រៀមខ្លួន​ចាប់ផ្តើម​ថ្មី​រហូត ។ ក្នុងករណី​មិន​ចូលចិត្ត​ពណ៌​នេះ​វិញ​មានន័យថា ជា​មនុស្ស​ខ្វះ​ទំនុកចិត្ត លើ​ខ្លួនឯង ថែមទាំង​គ្មាន​ភាព​ព្យាយាម​អត់ធ្មត់​ដល់ទី​បំផុត​។​

​ពណ៌​ខ្មៅ​ ៖ ជា​មនុស្ស​ដែលមាន​ចិត្ត​ងាយ​ប្រែប្រួល តែ​គេ​មាន​ភាពជឿជាក់​លើ​ខ្លួនឯង​ខ្ពស់បំផុត ព្រោះ​ជា​មនុ​ស្សមាន​ហេតុផល ។ តែ​ប្រសិនបើ​មិន​ចូលចិត្ត​ពណ៌​នេះ​វិញ​បង្ហាញ​ឲ្យ​ឃើញថា​អ្នកជា​មនុស្ស​មានចិត្ត​ស្ទាក់ស្ទើរ​ក្នុង​ការចាប់​ផ្តើមធ្វើ​អ្វីមួយ ព្រមទាំង​មានការ​រារែក​ក្នុងការ​សម្រេចចិត្ត​ទៅក្នុង​រឿង​អ្វីមួយ​ពាក់ព័ន្ធ​នឹង​ជីវិត​។​

​ពណ៌​បៃតង​ ៖ ជា​មនុស្ស​ស្រលាញ់​ភាព​ស្ងៀមស្ងប់ មិន​ចូលចិត្ត​បង្ករឿង​រ៉ាវ មាន​សន្តាន​ចិត្តល្អ និង​មាន​មនុស្ស​ចូលចិត្ត​រាប់រក​ច្រើន ។ តែ​ក្នុងករណី​មិន​ចូលចិត្ត​ពណ៌​នេះ​វិញ នោះ​បង្ហាញ​ឲ្យ​យើង​ដឹងថា​ជាម​នុស្ស​មិនសូវ​ចុះ​ញ៉ម​នឹង​អ្នកណា ហើយ​មិន​ចូលចិត្ត​រស់​ក្រោម​គំនាប​ណាមួយ​។​

​ពណ៌​លឿង​៖ ​ជា​មនុស្ស​ដែល​មិនចេះ​នៅ​ស្ងៀម ចូលចិត្ត​ភាព​ឌឺដង ព្រមទាំង​មាន​សន្តាន​ចិត្តល្អ ចេះ​ជួយសង្គ្រោះ​អ្នកដទៃ​។ ប៉ុន្តែ​បើសិន​មិន​ចូលចិត្ត​ពណ៌​នេះ​វិញ នោះ​បញ្ជាក់ថា អ្នកជា​មនុស្ស​ត្រូវការ​ស្ថិរភាព​សម្រាប់​ខ្លួនឯង​បំផុត មិន​ថា​ភាពស្មោះត្រង់ ឬ​សេចក្តីស្រឡាញ់​ពី​គូស្នេហ៍​នោះទេ​។​

​ពណ៌​ស៊ី​ជម្ពូរ​៖ ជា​មនុស្ស​ដែល​អាត្មានិយម​រក​លេខ​ដាក់​គ្មាន តែមាន​ការជឿជាក់​លើ​ខ្លួនឯង​ខ្ពស់បំផុត។ ប្រសិនជា​មិន​ចូលចិត្ត​ពណ៌​នេះ​វិញ បញ្ជាក់ថា​អ្នកជា​មនុស្ស​មើល​អ្វីៗ​ដោយ​ហេតុផល មាន​សេចក្តី​មានៈ ព្យាយាម និង​ចំណុច​ដែល​សំខាន់​មិន​ចូលចិត្ត​ធ្វើបាប​អ្នក​ដទៃ​។​

​ពណ៌​ប្រផេះ ​៖ ជា​មនុស្ស​ដែលមាន​ពិភពលោក​ផ្ទាល់ខ្លួន​បំផុត និង​ចូលចិត្ត​រស់នៅ​តែម្នាក់ឯង​។ ប៉ុន្តែ​ប្រសិន​អ្នក​មិន​ចូលចិត្ត​ពណ៌​នេះ​វិញ អាច​បញ្ជាក់ថា​របស់​អ្វីមួយ​ដែល​អ្នក​ប៉ងប្រាថ្នា​ចង់បាន​នោះ អ្នកនឹង​យក​វា​ឲ្យ​បាន ទោះបី​ប្រើ​សេចក្តី​ព្យាយាម​ប៉ុនណា​ក៏ដោយចុះ​។​

​ពណ៌​ស្ករ​៖ ជា​មិត្ត​ដ៏​ល្អ​សម្រាប់​មនុស្ស​គ្រប់រូប ព្រោះ​អ្នក​ដែល​បាន​ជួប​រមែង​ដកចិត្ត​មិន​រួច ។ ប៉ុន្តែ​បើ​មិន​ចូលចិត្ត​ពណ៌​នេះ​វិញ អាច​បង្ហាញ​ឲ្យ​ដឹងថា អ្នកមាន​សមត្ថភាព​ពេញ​ខ្លួន​​​ក្រោយពី​ទទួលបាន​ការងារ​អ្វីមួយ​ហើយ​នោះ រមែង​ព្យាយាម​ធ្វើ​បានល្អ​បំផុត​។​

​ពណ៌​ទឹកក្រូច ​៖ ជា​មនុស្ស​ពោរពេញ​ទៅដោយ​សម្ព័ន្ធ​ភាពល្អ មាន​មិត្ត​ភ័ក្តិ​ច្រើន ព្រមទាំង​ចូលរួម​ការងារ​នៅក្នុង​សង្គម។ ប៉ុន្តែ​បើ​គ្មាន​ចំណូលចិត្ត​លើ​ពណ៌​នេះ​ទេ នោះ​មានន័យថា ជា​មនុស្ស​មិនមាន​អារម្មណ៍​សប្បាយរីករាយ ជីវិត​មានតែ​ភាព​គ្រោតគ្រាត​គ្រប់ពេលវេលា​។​

​ពណ៌​ខៀវ​ ៖ ជា​មនុស្ស​មានចិត្ត​អត់ធ្មត់ គ្រប់គ្រង​អារម្មណ៍​បាន​គ្រប់​ស្ថានការណ៍​ទាំងអស់​។ ក្នុងករណី​មិន​ចូលចិត្ត​ពណ៌​នេះ​វិញ​មានន័យថា អ្នក​មិន​ស័ក្ដិសម​ធ្វើជា​មេដឹកនាំ​គេ តែ​សមគួរ​ធ្វើជា​អ្នក​ជើង​ក្រោយ​វិញ នោះ​ដោយសារតែ​ភាពភ័យខ្លាច​របស់​អ្នក​នោះឯង​៕

​អត្ថបទ​៖ សន្យា​

ប្រភព៖ Bright Side

ចុចអាន៖ មក​មើល​ចំណុចខ្សោយ​តារានិករទាំង១២ ហេតុអ្វី​ពួកគេ​ឧស្សាហ៍​កើតទុក្ខ

ចុចអាន៖ ក្លិន​ទឹកអប់​អាច​ប្រាប់​ពី​និស្ស័យ​ពិត​នៃ​​មនុស្ស​ម្នាក់​ៗ​បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម