Connect with us

KPT+

សម្គាល់​មនុស្ស​ញៀន​ស្រា អត់​មិន​បាន តាម​រយៈ​អាការ​ទាំងនេះ

បានផុស

នៅ

ពេលឃើញ​មនុស្ស​ណា​ម្នាក់​ផឹក​ស្រា​មិន​ឈប់ យើង​តែង​ហៅ​ថា «មនុស្ស​ញៀន​ស្រា» តែ​ក្រៅ​ពី​នោះ​នៅ​មាន​អាការផ្សេង​ៗ និង​ផល​ប៉ះពាល់​ដែល​អ្នក​ខ្លះ​មិន​ដឹង។ លោក​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ញៀនស្រា​ជួប​បញ្ហា​ច្រើន​ណាស់ ក្នុង​នោះ​បញ្ហា​ធំច្រើនយ៉ាង​​ខូច​ថ្លើម រលាកថ្លើម ក្រិនថ្លើម និង​ប៉ះពាល់​ដល់​ខួរក្បាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា អ្នក​ញៀន​ស្រា​សរីរាង្គ​ផ្សេង​ៗ​នឹង​ជួប​បញ្ហា​ដូចជា​ជំងឺ​ក្រិន​ថ្លើម​ជា​ចម្បង ហើយ​ក្រៅ​ពី​នោះ​អ្នក​ញៀន​ស្រា​តែងតែ​ ចុះ​ថយ​ការ​គិត ច្រឡំ ភ្លេចភ្លាំង វង្វេងវង្វាន់ស្មារតី ហើយ​ដំណាក់​កាល​ធ្ងន់ធ្ងរ ​គឺ​ក្លាយ​ជា​ជំងឺ​មហារីក។

ក្រៅ​ពី​ធ្វើ​ទុក្ខ​ពេល​ផឹក អ្នក​ដែល​ញៀន​ស្រា​អត់​វា​មិន​បាន​ឡើយ ដោយ​អាច​សង្កេត​ឃើញ​តាម​រយៈ​​អាកាៈ​ផ្សេង​ៗ​ទៀត​ដូចជា៖

– ចង្វាក់​បេះដូង​ដើរ​ញាប់
– តក់ស្លុត
– ថប់បារម្ភ
– ក្អួត​ចង្អោរ
– ឈឺក្បាល
– បែកញើស
– ឆាប់​ខឹង
-ញ័រដៃជើង
– ឡេះឡះ
– គេង​មិន​លក់។

លោក​បន្ត​ទៀត​ថា ដំណើរការ​ញៀន​ស្រា​គឺ​នៅ​ពេល​​សារធាតុ​គីមី​ ​ចូល​ទៅ​ដល់​ក្នុង​ខួរក្បាល​ដែល​ស្រា​នោះ​សម្បូរ​ទៅ​ដោយសារ​ជាតិ​អេតាណុល។ ជាតិ​អាល់កុល​តែងតែ​ជួយ​ជំរុញ​ការ​ផលិត dopamine និង​អ័រម៉ូន endorphins ផ្ដល់​នូវ​អារម្មណ៍​រីករាយ​ពេល​បាន​ផឹក​វា និង​កាន់តែ​ចង់​ផឹក​វា​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ដឹង​ម៉ោង​ពេល​ចូល​គេង​បាន​ត្រឹមត្រូវ ជួយ​កុំ​ឲ្យ​ថ្ងៃ​ឡើង​ងងុយ​រក​ធ្វើអ្វី​មិន​កើត

ចុចអាន៖ទម្លាប់​កេះ​អាចម៍​ច្រមុះ មាន​បញ្ហា​អ្វី​កើត​ឡើង​អត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម