KPT+
៥ វិធីងាយៗ ដើម្បីការពារខ្លួនឯងនិងគ្រួសារពីជំងឺគ្រុនឈាម ក្នុងរដូវនេះ
សត្វមូសតែងមានគ្រប់រដូវ មិនថាវស្សាឬប្រាំងទេ បើមិនចេះការពារខ្លួនឯងនិងគ្រួសារទេ ធានាថាអាចនឹងកើតជំងឺគ្រុនឈាមធ្ងន់ធ្ងរមិនខាន។
មានវិធីងាយៗយើងអាចធ្វើបាន ដោយគ្រាន់តែអនុវត្តតាមតិចនិកខាងក្រោមនេះ៖
១ ប្រើថ្នាំកម្ចាត់មូសក្នុងផ្ទះឬថ្នាំបាញ់លើរាងកាយ

មូសត្រូវបានទាក់ទាញដោយធម្មជាតិ ចំពោះមនុស្សដែលបញ្ចេញឧស្ម័នកាបូនិកច្រើន និងមានក្លិនខ្លួនខ្លាំង ជាពិសេសអ្នកដែលមានឈាមប្រភេទ O ក្នុងចំណោមកត្តាដទៃទៀត។ ថ្នាំបាញ់មូសល្អ អាចផ្ដល់ឲ្យអ្នកនូវការធូរស្បើយ ហើយមូសក៏មិនហ៊ានមកជិត។ ដូច្នេះត្រូវចេះជ្រើសរើសថ្នាំកម្ចាត់មូសដែលផ្សំពីក្រូចឆ្មារ ទើបមានប្រសិទ្ធភាព។
២ ស្លៀកសំលៀកបំពាក់ជិតៗខ្លួន

មានវិធីច្រើនដើម្បីធ្វើឲ្យខ្លួនអ្នកមិនសូវទាក់ទាញដោយមូស ហើយអាចទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម។ ដំបូងអ្នកគួរស្លៀកសំលៀកបំពាក់រលុងនិងវែងជិតៗខ្លួន។ តាមរយៈការពាក់អាវវែងនិងខោវែងរលុងៗ មូសនឹងមានការលំបាកក្នុងការចូលមកខាំស្បែក។ កុំភ្លេចពាក់ស្រោមជើងនិងស្បែកជើងបិទជិត ដើម្បីកុំឲ្យមូសចូលខាំបាន។
៣ សំអាតផ្ទះនិងសួនច្បារ

វិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម គឺធ្វើឲ្យមូសមិនអាចបង្កាត់ពូជបាន។ ដោយអនុវត្តតាមជំហាននីមួយៗ ដូចជាសំអាតកន្លុកកន្លៀតជាប្រចាំ ដើម្បីកាត់បន្ថយការបន្តពូជរបស់វា។ ជាពិសេសសួនច្បារមុខផ្ទះឬក្រោយផ្ទះអាងទឹកឬកន្លែងមានទឹកដក់ជាដើម។
៤ បិទបង្អួចពេលចេញក្រៅ

បើអ្នកត្រូវចេញទៅក្រៅនៅក្នុងអំឡុងពេលណាមួយ អ្នកគួរតែបិទទ្វារនិងបង្អួចដើម្បីការពារកុំឲ្យមូសចូលមកខាងក្នុងផ្ទះ។
៥ បើកម៉ាស៊ីនត្រជាក់ឬកង្ហារ

ជាធម្មតាសត្វមូសមិនសូវចូលចិត្តកម្លាំងខ្យល់ ដូចជាកង្ហារនិងម៉ាស៊ីនត្រជាក់ទេ។ ស្រដៀងគ្នានេះដែរ ការធ្វើឲ្យបន្ទប់ត្រជាក់ជាមួយនឹងម៉ាស៊ីនត្រជាក់ឬកង្ហារ វានឹងបង្កើតបរិយាកាសមួយដែលសត្វមូសមិនហ៊ានចូលចិត្ត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដើរលេងសមុទ្រចំពេលភ្លៀងធ្លាក់ ប្រញាប់បង្វែរគោលដៅទៅកន្លែងផ្សេងភ្លាមឬយ៉ាងណា?
ចុចអាន៖វិធីថែរក្សាអាងហែលទឹកក្នុងរដូវវស្សាឲ្យនៅតែមានសោភ័ណភាព

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច