KPT+
ត្រឹមវីដេអូមិនដល់មួយនាទីលើ TikTok លោក Khaby Lame រកចំណូលបានរាប់ម៉ឺនដុល្លារ
គ្រប់គ្នាដែលនិយមលេង TikTok ច្បាស់បានស្គាល់តារាទើបរះរបស់អ៊ីតាលី លោក Khaby Lame ឬ ពូម៉ៅងាយៗ ជាក់ជាមិនខាន។ ទើបតែជាងមួយឆ្នាំទេ បុរសមានដើមកំណើតសេណេហ្គាល់រូបនេះ បានបង្កើតភាពល្បីល្បាញពាសពេញពិភពលោកដោយមានអ្នកតាមដានជាង ៦០ លាននាក់នៅលើ TikTok និងជិត ១៧ លាន Follower នៅលើបណ្ដាញ Instagram។

ត្រឡប់ទៅពេលចាប់ផ្ដើមដំបូង គេដឹងថា Khaby Lame បានបង្កើតវីដេអូខ្លីនៅលើ TikTok មុនបំផុតកាលពីខែមីនា ឆ្នាំ ២០២០ ខណៈការងាររបស់គាត់ត្រូវផ្អាកបណ្ដោះអាសន្នដោយសារការរំខានពីរោគរាតត្បាតកូវីដ-១៩។
មកដល់ខែមេសា ឆ្នាំ២០២១ Khaby Lame ក្លាយជាបុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គមខ្លាំងជាងគេនៅប្រទេសអ៊ីតាលី និងស្ថិតក្នុងចំណោមមនុស្សមានឥទ្ធិលលើអនឡាញទាំង ៣០ លើលោកផងដែរ។
ទោះបីជាវីដេអូរបស់បុរសវ័យ ២១ ឆ្នាំ រូបនេះមិនមែនជាការសម្តែងតាមសាច់ភ្លេងឬស្គ្រីបភាពយន្តក្ដី តែគាត់ទទួលបានអ្នកគាំទ្រច្រើនតាមរយៈការដោះស្រាយរឿងសាមញ្ញមួយចំនួនដែលមនុស្សខ្លះចូលចិត្តធ្វើឱ្យស្មុគស្មាញ។

ដូច្នេះ តើអ្នកនិយមទស្សនាវីដេអូរបស់ Khaby Lame ធ្លាប់ដឹងអត់ថា គាត់អាចរកចំណូលបានប៉ុន្មានក្នុងមួយខែៗ ពីវីដេអូមិនដល់១នាទីរបស់គាត់?
ដោយសារ ពូម៉ៅងាយៗ ក្លាយជាបុគ្គលមានឥទ្ធិពលបំផុតនៅលើវេទិកា TikTok ហើយតាមរយៈប្រជាប្រិយភាពនេះ គាត់ត្រូវបានគេហទំព័រ Influencer Marketing Hub ទម្លាយថា អាចរកចំណូលបានចន្លោះពី ៩៨,៥៦១ ដុល្លារទៅ ១៤៧,៨៤២ ដុល្លារអាមេរិកនៅក្នុងមួយមួយខែតាមរយៈការផ្សាយពាណិជ្ជកម្ម ដែលពេលខ្លះទស្សនិកជនមិនបានដឹងផងថា វីដេអូរបស់ទាំងនោះមានផ្សាយពាណិជ្ជកម្ម។

ដោយឡែក គេហទំព័រ Celebs life reel ក៏បានឱ្យដឹងថា ក្រោយប្រឡូកក្នុងពិភពអនឡាញជាងមួយឆ្នាំ បច្ចុប្បន្ន Khaby Lame មានទ្រព្យសម្បត្តិសរុបចន្លោះពី ១,០០០,០០០ ទៅ ២,០០០,០០០ ដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ We Publish News
ចុចអាន៖ រឿង ៩ យ៉ាងអ្នកទំនងមិនទាន់ដឹងអំពី Khaby Lame ឬ ពូម៉ៅងាយៗ

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានជាតិ១ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)