KPT+
តិចនិកចិញ្ចឹមបែបថ្មី ត្រៀមខ្លួនកូនប្រកួតប្រជែងក្នុងសង្គមនាពេលអនាគត
ចំពោះប៉ាម៉ាក់គ្រប់រូបសុទ្ធតែមានតិចនិកក្នុងការចិញ្ចឹមបីបាច់កូនទៅតាមអ្វីដែលខ្លួនគិតថាត្រូវ រៀងៗខ្លួន ដោយខ្លះមិនប្រើហឹង្សា ខ្លះទៀតនិយមវាយកូន ព្រោះខ្លាចកូនខូច។ល។ ប៉ុន្តែបើតាមអ្នកជំនាញ នៅក្នុងសតវត្សទី ២១ នេះ ក្បួនចិញ្ចឹមកូនដែលម៉ាក់ប៉ាធ្វើរាល់ថ្ងៃ អាចមិនមែនតិចនិកល្អសម្រាប់ចិញ្ចឹមក្នុងសម័យទំនើបនេះទេ។

ជុំវិញបញ្ហាចិញ្ចឹមកូនក្នុងសម័យថ្មីនេះ លោកស្រី សរ ម៉ុន្ថា នាយិការ សាលាអប់រំកុមារតូច ស៊ីជីដា កម្ពុជា បានឲ្យដឹងថា ម៉ាក់ប៉ាត្រូវមើលទៅតាមនិន្នាការនាពេលអនាគតថាតើ នៅពេលអនាគតនឹងរីកចម្រើនផ្នែកណា ជំនាញអ្វីដែលសង្គមត្រូវការ ដើម្បីឲ្យយើងចាប់ផ្ដើមជួយតម្រង់កូនយើង លូតលាស់ដោយភាពឆ្លាតវ័យ ចូលក្នុងសង្គមចុះ និងអាចចូលរួមប្រកួតប្រជែងនៅលើទីផ្សារនៅថ្ងៃខាងមុខបាន។
ចុះសម្រាប់កូនលូតលាស់ល្អក្នុងសម័យថ្មីនេះ ម៉ាក់ប៉ាគួរជួយកូនបែបណា?

បើតាមតិចនិកចិញ្ចឹមកូនសម័យទំនើបនេះ ម៉ាក់ប៉ាអាចជួយកូនបានតាមរយៈ៖
ទី១. ជួយបណ្ដុះភាពច្នៃប្រឌិតរបស់កូន តាមរយៈការអប់រំផ្សេងៗ ដើម្បីឲ្យកូនមានការស្រមើស្រមៃច្រើន។
ទី២. កូនពូកែខាងទំនាក់ទំនង៖ កូនៗគួរមានជំនាញធ្វើការជាមួយមនុស្ស ឬចេះចូលចំណោមជាមួយអ្នកដទៃ និងចេះប្រើអ្នកបច្ចេកទេសធ្វើការឲ្យខ្លួនបាន។
ទី៣. បង្រៀនកូនឲ្យចេញគិតល្អិតល្អន់៖ ទាំងខ្លួនឯង និងមនុស្សជាតិ។ មានន័យថា នៅពេលធ្វើអ្វីមួយ កូនៗចេះគិតពីប្រយោជន៍ខ្លួនឯង និងប្រយោជន៍រួមសម្រាប់អ្នកដទៃដែរ មិនមែនគិតតែខ្លួនឯងម្នាក់នោះទេ។

“ការអប់រំដែលម៉ាក់ប៉ាគួរយកចិត្តទុកដាក់ ជាការអប់រំជួយកូនៗឲ្យរីកចម្រើនទាំងផ្នែក IQ និង EQ។ IQ គឺជាភាពវ័យឆ្លាតខាងប្រាជ្ញា ចំណែក EQ ជាភាពវ័យឆ្លាតខាងអារម្មណ៍។ សម្រាប់ភាពជោគជ័យរបស់កូននៅថ្ងៃអនាគត យើងជាម៉ាក់ប៉ា ត្រូវខំប្រឹងឲ្យកូនរីកចម្រើនទាំងពីរផ្នែកនេះឲ្យដើរទន្ទឹមគ្នា។ “
លោកស្រីបញ្ជាក់ថា សព្វថ្ងៃម៉ាក់ប៉ាច្រើន ផ្ដោតតែលើចំណេះដឹងរបស់កូនទេ ប៉ុន្តែសម្រាប់ការអប់រំកូនក្នុងសតវត្សទី ២១ នេះ មិនមែនផ្ដោតលើតែចំណេះដឹងតែមួយមុខទេ។ ម៉ាក់ប៉ាត្រូវផ្ដល់ឲ្យកូនលើសពីនេះទៀត ដើម្បីលូតលាស់នៅថ្ងៃអនាគត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ដឹងហើយថាស្រឡាញ់កូនណាស់ តែបើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ
ចុចអាន៖ កូនពូកែតមាត់ត្រូវចេះដោះស្រាយតាមវិធីនេះ មិនមែនស្រែកដាក់កូនវិញទេ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ