KPT+
មេរៀនសំខាន់ៗមុនបើកអាជីវកម្មខ្លួនឯងពីស្ថាបនិក jimmy choo
អ្នកស្រី Tamara Mellon ជាសហស្ថាបនិកមួយរូបនៃក្រុមហ៊ុន Jimmy Choo ដែលជាក្រុមហ៊ុនជំនាញច្នៃម៉ូតស្បែកជើងកែង កាបូបដៃ គ្រឿងសម្អាងផ្សេងៗដ៏ល្បីឈ្មោះមួយនៅអង់គ្លេស។
អ្នកស្រី Mellon ចាប់ផ្តើមការងារដំបូងបង្អស់ជាអ្នកច្នៃម៉ូដលើគ្រឿងតុបតែងឲ្យក្រុមហ៊ុនគ្រឿងសម្អាង British Vogue។ ប៉ុន្តែក្រោយមក សហស្ថានិករូបនេះបានជួបអ្នកជួសជុលស្បែកជើងលោក Jimmy Choo ដែលពេលនោះ Jimmy Choo ជាបុគ្គលិកធ្វើការនៅក្នុងក្រុង London’s East End ។ ក្រោយបានជួប Jimmy Choo អ្នកស្រីបានណែនាំឲ្យលោកធ្វើប្រភេទស្បែកជើងសម្រាប់ថតម៉ូដលើគម្របទស្សនាវដ្តី។ បន្ទាប់ពីនោះមក ការច្នៃម៉ូដស្បែកជើងទទួលបានការគាំទ្រយ៉ាងខ្លាំង ដូច្នេះហើយទើបអ្នកទាំងពីរសម្រេចចិត្តបង្កើតរោងចក្រដោយខ្លួនឯងតែម្តង។

ក្រោយមកស្លាកយីហោ Jimmy Choo បានលេចរូបរាងឡើង។ អ្នកស្រី Mellon ធ្វើការជាអ្នកគ្រប់គ្រងទទួលបន្ទុកផ្នែកច្នៃម៉ូដនៅក្រុមហ៊ុន Jimmy Choo ចាប់តាំងពីឆ្នាំ ១៩៩៦ រហូតដល់ ២០១១ ។ អំឡុងពេលនោះអ្នកស្រីផ្តោតសំខាន់លើការផ្សព្វផ្សាយសក្តានុពលនៃម៉ាក Jimmy Choo ដើម្បីឲ្យទីផ្សាក្នុងស្រុកមានការទទួលស្គាល់ រហូតអាចពង្រីកហាងរបស់ខ្លួនបាន ១០០ នៅទូទាំងពិភពលោក។
ក្នុងឆ្នាំ ២០១៦ អ្នកស្រី Mellon ទទួលបានពានរង្វាន់ OBE (Order of the British Empire)។ អ្នកស្រីក៏ធ្លាប់ធ្វើជានាយិកាឲ្យក្រុមហ៊ុន Revlon ផងដែរ ហើយក្រោយមកអ្នកស្រីក៏ចាប់ផ្តើមបង្កើតនូវស្លាកយីហោស្បែកជើងថ្មីដោយដាក់ឈ្មោះខ្លួនឯងថា Tamara Mellon ។

នៅក្នុងបទសម្ភាសន៍មួយ ជាមួយអ្នកកាសែត អ្នកស្រី Tamara Mellon បាននិយាយយ៉ាងដូច្នេះថា “មនុស្សគ្រប់រូបសុទ្ធតែអាចស្វែងរកកម្លាំងចិត្ត និងឱកាសនៅគ្រប់ទីកន្លែង ឲ្យតែអ្នកទាំងនោះមានការតាំងចិត្តដើម្បីបន្តទៅមុខនិងមិនបោះបង់។” អ្នកស្រីបន្ថែមនិងផ្តល់យោបល់ថា “កុំឈប់ធ្វើការឲ្យសោះ ពីព្រោះមិនសំខាន់ថាអ្នកកំពុងធ្វើអ្វីទេ ការងារបង្កើតឱកាស ហើយឱកាសនេះហើយដែលនាំអ្នកទៅកន្លែងដែលអ្នកចង់ទៅ។ វាមិនសំខាន់ថា អាយុអ្នកប៉ុន្មាន ឬអ្នកចង់ធ្វើអ្វីទេ អ្វីដែលសំខាន់រឿងទាំងអស់នោះគឺអាស្រ័យលើឱកាសដែលអ្នកជួបអ្នកដទៃ។ ម្យ៉ាងវិញទៀត កុំស្តាប់ដំបូន្មានមួយចំនួនដែលគ្រាន់តែបង្អាក់ផ្លូវដើររបស់អ្នកឲ្យសោះ។” អ្នកស្រីបានលើកឧទាហរណ៍ចុងក្រោយថា “ចំពោះខ្ញុំផ្ទាល់ ពេលចាប់ផ្តើមដំបូង អ្នកណាក៏ប្រាប់កុំឲ្យបង្កើតក្រុមហ៊ុន Jimmy Choo ដែរ ប៉ុន្តែចុងក្រោយខ្ញុំបែរជាអរគុណខ្លួនឯងហើយដែលមិនស្តាប់ពាក្យសម្តីទាំងនោះ”៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Entrepreneur

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ