KPT+
៥ វិធីការពារខ្សែសាកថ្មទូរសព្ទកុំឱ្យឆាប់ខូច
ធ្លាប់ដែរទេ! ប្រើខ្សែសាកថ្មទូរសព្ទមិនបានប៉ុន្មានផង បន្តិចខូចៗ? ជួនប្រើបានតែមួយអាទិត្យ មិនទាន់ដឹងអីផង ដាច់ក្បាល ឬដាច់ខ្សែ ឬសាកលែងចូល។ ការដែលខ្សែសាកថ្មឆាប់ខូចបែបនេះ មិនមែនព្រោះវាអន់មួយមុខប៉ុណ្ណោះទេ តែមកពីម្ចាស់ខ្សែមិនចេះប្រើឱ្យបានត្រឹមត្រូវ។
ដូច្នេះ មកការពារខ្សែសាកថ្មទូរសព្ទឱ្យប្រើបានយូរ តាមវិធី ៥ ខាងក្រោម៖
១.កុំរមូខ្សែតឹងពេក

ជារឿយៗ បើអ្នកនិយមប្រើខ្សែទូរសព្ទ ដោយមួលឬរមូវាតឹងខ្លាំងពេក មិនយូរទេខ្សែនឹងខូច។ មូលហេតុនោះដោយសារការរមូខ្សែទូរសព្ទតឹងៗ អាចធ្វើឱ្យខ្សែខាងក្រៅបន្ថែមសម្ពាធទៅលើខ្សែភ្លើងខាងក្នុង ធ្វើឱ្យវាដាច់ដោយមិនដឹងខ្លួន ហើយក៏ឈប់ប្រើការបាន ទាំងដែលខ្សែនៅថ្មីនៅឡើយ។
២. កុំឧស្សាហ៍ពត់ខ្សែចុះឡើង

ការទម្លាប់ពត់ខ្សែម្ដងលើម្ដងក្រោម ឬម្ដងឆ្វេងម្ដងស្ដាំញឹកញាប់ពេក អាចនាំឱ្យវាងាយបាក់ក្បាលត្រង់តំណភ្ជាប់ទៅនឹងឌុយទូរសព្ទនិងឌុយភ្លើង។ ការពត់ខ្សែចុះឡើងៗបែបនេះ ជាទង្វើដែលបំផ្លាញខ្សែសាកថ្មឱ្យខ្ទេចលឿនបំផុត។
៣. ប្រយ័ត្នពេលដកខ្សែពីការសាក

អ្នកខ្លះពេលដកខ្សែសាកថ្មម្ដងៗ ច្រើនតែដកយកៗ ឬកន្ត្រាក់ខ្លាំងៗ មិនប្រយ័ត្នប្រយែងត្រង់ឌុយរបស់វានោះទេ ដែលនេះក៏ជាមូលហេតុបណ្ដាលឱ្យខ្សែឆាប់ដាច់ ហើយខូចរហ័សផងដែរ។
៤. ប្រើប្រដាប់ការពាខ្សែ ឬរំស័រ

នៅស្រុកយើង មិនសូវស្គាល់ឬនិយមប្រើប្រដាប់ស្រោបខ្សែដើម្បីការពារឌុយនោះទេ។ ដូច្នេះបើសិនចង់ឱ្យខ្សែសាកថ្មប្រើបានយូរ អ្នកគួរជ្រើសរើសប្រើប្រដាប់ស្រោបពីលើខ្សែឌុយមួយជាន់ទៀត ដែលវាធ្វើឱ្យខ្សែសាកថ្មមិនងាយខូចទៅណា។
៥. ប្រើខ្សែមានគុណភាពល្អ
បើសិនជាអាច គួរប្រើខ្សែសាកថ្មដែលមានគុណភាពល្អ។ ត្បិតថា ខ្សែគុណភាពល្អចំណាយច្រើនជាងខ្សែធម្មតាបន្តិច តែប្រើមួយដឹងមួយ។ ជាពិសេស កុំទម្លាប់ប្រើខ្សែ ២៥០០រៀល ដោយសារខ្លាចអស់លុយ ទោះវាថោកពិតមែន តែប្រើហើយបង្កហានិភ័យច្រើនណាស់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ wikiHow
ចុចអាន៖ របៀបសាកថ្មទូរសព្ទឲ្យមានសុវត្ថិភាព ហើយមិនងាយខូច
ចុចអាន៖ តោះ! ស្វែងយល់អំពីបច្ចេកវិទ្យាសាកថ្មលឿននៅក្នុងទូរសព្ទ iPhone 12

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា