KPT+
មិនធូរធារ គួរដឹងរបៀបសន្សំទាំងនេះ កុំឲ្យខ្វះមុខខ្វះក្រោយពេលកូនកើត
មានអូនអូនអាចជារឿងរំភើបបំផុតចំពោះមនុស្សស្រី និងការធ្វើជាម៉ាក់គេ ជាសុភមង្គលមានតម្លៃបំផុតក្នុងជីវិតគ្រួសារ ប៉ុន្តែក្រោយដឹងមានផ្ទៃពោះ អ្វីគួរឲ្យបារម្ភបំផុតគឺការចំណាយ។ ការត្រៀមខ្លួនឲ្យរួចស្រេច ពេលអាអូនកើត ជារឿងទូទៅ និងជាកាតព្វកិច្ចរបស់ប៉ាម៉ាក់ តែងធ្វើសម្រាប់កូនសម្លាញ់។ បើយើងមិនជាធូរធារប៉ុន្មានទេ គួរពិគ្រោះជាមួយប្ដីប្រពន្ធ ពីការកំណត់ការចំណាយ។ បើចឹងមានវិធីសាស្ត្រមួយចំនួន ក្នុងការសន្សំប្រាក់ ដើម្បីត្រៀមចំណាយ បើយើងមិនមែនជាអ្នកធូរធារ។

ខាងក្រោមនេះមានគន្លឹះមួយចំនួនម៉ាក់ម៉ាក់គួរដឹងពេលចាយលុយម្តងៗមុខសម្រាលកូន៖
១- ពិនិត្យស្ថានភាពហិរញ្ញវត្ថុ៖ បើស្ថានភាពហិរញ្ញវត្ថុច្បាស់លាស់ល្អ ជួយយើងងាយស្រួលរៀបគម្រោងនៅថ្ងៃអនាគតប្រសើរមួយ។ ចឹងហើយពេលសម្រេចចិត្តចង់បានកូន គួរតែពិនិត្យមើលថាតើអ្នកនៅជាប់បំណុលណាមួយអត់? ថវិកាសន្សំទុកមានប៉ុន្មានដែរ? សន្សំប៉ុន្មានខែ មុនអាអូនកើត គ្រប់ការចំណាយ មិនខ្វះមុខ ខ្វះក្រោយ? ឬដឹងច្បាស់ថា ពេលណាចាប់ផ្ដើម សន្សំ ឬដកលុយមួយកញ្ចប់តូចណាមួយ ពីចំណូល ជាដើម។
២- ដាក់គោលដៅច្បាស់លាស់៖ នៅពេលយើងដឹងច្បាស់ពីស្ថានភាពហិរញ្ញវត្ថុហើយ ពេលនោះយើងច្បាស់ជាអាចដាក់គោលដៅជាក់លាក់មួយសម្រាប់អនាគត។ ត្រូវពិចារណា គួរសងបំណុលឲ្យអស់មុន ឬក្រោយពេលសម្រាលឬយ៉ាងណា? បើអាចគួរតែសរសេរចំនួនបំណុលកំពុងមាន ហើយចែកតាមចំនួនខែនៅសល់មុនអូនអូនចាប់កំណើត បែបនេះយើងអាចដាក់គោលដៅប្រចាំខែត្រូវធ្វើ មិនតែប៉ុណ្ណោះវិធីនេះ ជួយឲ្យយើងមានទឹកចិត្តច្រើនក្នុងការខិតខំរកថវិកាបន្ថែម។
៣- លៃលកការចំណាយ៖ បើកប្រាប់ខែម្តងៗ ត្រូវលៃថវិកាប៉ុនណាត្រូវចាយ បង់ថ្លៃទឹកភ្លើង សងបំណុល និងសន្សំទុកជាដើម។ វាជារឿងចាំបាច់ត្រូវមានគម្រោងទុកមុនប្រចាំខែ ព្រោះខែនីមួយៗអាចមិនដូចគ្នា ខែខ្លះត្រូវចំណាយច្រើនជាងធម្មតាក៏មាន ដូចជាបុណ្យទាន ភ្ជុំ ចូលឆ្នាំ ដាច់ឆ្នាំ ឬ រដូវញ៉ាំការជាដើម។
៤- បន្ថយចំណាយមិនចាំបាច់៖ រឿងល្អមួយទៀត ត្រូវថ្លឹងថ្លែង កុំខ្ជះខ្ជាយ លៃការចំណាយមួយចំនួន ដែលមិនសូវចាំបាច់។ ឧទាហរណ៍ ដេញស៊េរីម៉ូតូ ទូរសព្ទ ឧស្សាហ៍បាយហាងមិនលោះថ្ងៃ…។
៥- បើកគណនីជាផ្នែក៖ ភាគច្រើនអ្នកណាក៏ប្រើធនាគារដែរសម័យនេះ។ ចឹងគួរបើកគណនីធនាគារខុសៗគ្នាតាមការចំណាយដូចជា ថវិកាសម្រាប់កូន សម្រាប់ថ្លៃម្ហូប និងការចំណាយបន្ទាន់ផ្សេងៗដើម្បីរៀបចំថវិកា ឲ្យមានរបៀបរៀបរយ។ ម្យ៉ាងទៀតវិធីនេះអាចឲ្យយើងដឹងពីចំនួនថវិកា នៅសល់ហើយនឹងមិនចំណាយលើសខ្ទង់។

៦- យល់ច្បាប់ និងថ្ងៃសម្រាក៖ បើម៉ាក់ម៉ាក់ជាបុគ្គលិករដ្ឋ ឬក្រុមហ៊ុនឯកជន ចាំបាច់ត្រូវដឹងច្បាស់ ពីច្បាប់សម្រាលកូន គួរសុំច្បាប់ជាមុននៅពេលណា និងដឹងថាអាចទទួលច្បាប់យូរប៉ុណ្ណា ព្រមទាំងទទួលបានប្រាក់ខែបែបណាជាដើម។ ត្រូវរៀបចំឯកសារចាំបាច់ទុកជាមុន មិនតែប៉ុណ្ណោះអ្នកត្រូវពិនិត្យមើលថ្លៃចំណាយ ដែលជាបន្ទុករបស់ភ្នាក់ងារធានារាប់រង (បើមាន) អំឡុងពេលត្រូវសម្រាកនៅមន្ទីរពេទ្យ។
៧- បើមានកម្មវិធី៖ ដោយក្ដីស្រឡាញ់ ចំពោះកូនទី១ ម៉ាក់ម៉ាក់ច្បាស់ជាស្រលាញ់ខ្លាំងប្រហែលអាចមានថ្ងៃបង្កក់ ខួប ឬយើងហៅថាសាមញ្ញថា ចេញខែ…។ ព្យាយាមកំណត់អីវ៉ាន់ត្រូវទិញ ឬគួរកុំធ្វើពិធីធំដុំពេក ជួបជុំត្រឹមមិត្តភ័ក្ដិ ឬអ្នកស្និទ្ធស្នាលប៉ុន្មាននាក់ទៅបានហើយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កូនចេះតមាត់ ឪពុកម្ដាយប្រើតិចនិកនេះអប់រំ ល្អជាងវាយ ឬស្រែកដាក់
ចុចអាន៖ តិចនិកចិញ្ចឹមបែបថ្មី ត្រៀមខ្លួនកូនប្រកួតប្រជែងក្នុងសង្គមនាពេលអនាគត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់