KPT+
អ្វីដែលត្រូវធ្វើ នៅពេលដែលមិត្តភ័ក្ដិមិនចូលចិត្តមិត្តប្រុសរបស់អ្នក
ចំណុចសំខាន់មួយដែលគូស្នេហ៍ឆ្លងកាត់គឺណែនាំគ្នាដល់ក្រុមមិត្តភ័ក្ដិរបស់ពួកគេ។ វាប្រហែលជាមិនមែនជាការរកាំរកូសដូចការជួបឪពុកម្ដាយទេ ប៉ុន្តែក៏មិនមែនមានន័យថាស្រួលដែរ។
យើងតែងសង្ឃឹមថាមនុស្សគ្រប់គ្នានឹងមានភាពសប្បាយរីករាយនៅទំនាក់ទំនងរបស់យើង ហើយគិតថា នេះគឺជាទំនាក់ទំនងដ៏អស្ចារ្យ។ ចុះប្រសិនបើមិត្តរបស់យើង ស្អប់មិត្តប្រុសរបស់យើង គួរធ្វើយ៉ាងម៉េចទៅ?
រឿង ៥ យ៉ាងខាងក្រោមនេះគឺជាជំហានចាំបាច់ ដើម្បីធ្វើនៅពេលអ្នកឃើញខ្លួនឯង ស្ថិតក្នុងស្ថានភាពពិបាកមួយ។
១ សួរពួកគេថាហេតុអ្វីបានជាពួកគេមានអារម្មណ៍បែបនេះ

ប្រសិនបើមិត្តភ័ក្ដិស្អប់មិត្តប្រុសរបស់អ្នក អ្នកគួរតែសួរពួកគេថាហេតុអ្វីបានជាពួកគេមានអារម្មណ៍បែបនេះ? នេះមិនមែនមានន័យថាអ្នកត្រូវតែយល់ព្រមជាមួយពួកគេឬបោះចោលមិត្តប្រុសនៅនឹងកន្លែង (ប្រសិនបើអ្នកពិតជាស្រឡាញ់គាត់ ហើយមានអារម្មណ៍នៅក្នុងចិត្តថា នេះជាការត្រឹមត្រូវអ្នកមិនគួរធ្វើដូច្នេះទេ) ។ វាមានន័យថាអ្នកមានឆន្ទៈចង់ស្ដាប់នូវអ្វីដែលពួកគេត្រូវនិយាយ ដែលជាតួនាទីរបស់អ្នកក្នុងនាមមិត្តម្នាក់ម្នាក់។
២ ប្រាប់ពួកគេថាអ្នកស្រឡាញ់គាត់ ហើយពួកគេត្រូវទទួលយករឿងនេះ
បើមិត្តភ័ក្ដិរបស់អ្នកស្អប់មិត្តប្រុសរបស់អ្នក នោះមិនមានន័យថាអ្នកត្រូវតែស្អប់គាត់និងសុំគាត់គាត់បែកទេ។ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានយោបល់ផ្សេងៗគ្នា។ វាអាចថាពួកគេច្រណែននឹងអ្នក ជាពិសេសបើពួកគេនៅលីវ ឬមិនសប្បាយចិត្តក្នុងទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នក។ នៅពេលដែលអ្នកស្ថិតក្នុងស្ថានភាពនេះ អ្វីដែលអ្នកគួរធ្វើ ប្រាប់មិត្តភ័ក្ដិរបស់អ្នកថាអ្នកស្រឡាញ់សង្សាររបស់អ្នកហើយពួកគេត្រូវទទួលយកវា។
៣.ទទួលយកអារម្មណ៍របស់ពួកគេសិន

នៅពេលមិត្តភ័ក្ដិស្អប់មិត្តប្រុសរបស់អ្នក នេះគឺជារឿងមួយទៀតដែលអ្នកអាចធ្វើបានគឺទទួលយកអារម្មណ៍របស់ពួកគេ។ ពួកគេនឹងទទួលយកអារម្មណ៍របស់អ្នកដូចគ្នា វាជាបញ្ហានៃការគោរពគ្នាទៅវិញទៅមក។
ប្រសិនបើពួកគេមិនគោរពក៏តាមតែគេទៅ សំខាន់យើងស្រលាញ់គ្នាមិនបានបង្ករឲ្យអ្នកណាឈឺចាប់! បើសិនការស្រលាញ់យើងអំពល់ទុក្ខដល់គេ នេះអាចជាបញ្ហាមួយគួរពិចារណា។
៤.កុំនិយាយពីមិត្តប្រុសក្នុងពេលសន្ទនា

ក្នុងពេលដែលកំពុងតែជជែកគ្នាជាមួយក្រុមមិត្តរបស់អ្នក គួរកុំយកប្រធានបទមិត្តប្រុសអ្នកមកនិយាយវាអាចធ្វើឲ្យសម្ព័ន្ធភាពក្លាយជាល្អក់កករបាន។ អ្នកអាចពិបាកដែលមិនអាចនិយាយអំពីមនុស្សដែលអ្នកស្រឡាញ់ខ្លាំងបាន។ ប៉ុន្តែវាជាមធ្យោបាយតែមួយគត់ដើម្បីរក្សាមិត្តភ័ក្ដិជាមួយមនុស្សទាំងនេះ។
៥.នាំគាត់ទៅពិធីជប់លៀង

ក្នុងពិធីជប់លាងដែលមិត្តអ្នកអញ្ជើញអ្នកទៅ ជឿថាអ្នកប្រាកដជានាំមិត្តប្រុសទៅជាមួយ។ ប៉ុន្តែបើសិនជានាំគាត់ទៅ តែក្រុមមិត្តដែលមិនចូលចិត្តគាត់ ហើយសម្លឹងមើលមកគាត់ រួចចង់និយាយអ្វីដែលគួរឲ្យអស់សំណើចទៅកាន់មិត្តប្រុស អ្នកអាចនិយាយអ្វីមួយទៅមុនដូចជា “ខ្ញុំដឹងពីអារម្មណ៍របស់អ្នក ប៉ុន្តែសូមគោរពថា គាត់ជាមិត្តប្រុសរបស់ខ្ញុំ ហើយខ្ញុំនឹងនាំគាត់ទៅ។ ប្រសិនបើពួកគេជាមិត្តល្អ ពួកគេនឹងនៅស្ងៀមហើយឈប់និយាយអ្វីដែល រំខានដល់អ្នក ៕
ប្រែសម្រួល៖សាង ស្រីល័ក្ខ
ចុចអាន៖៤ វិធី ជម្នះភាពភ័យខ្លាច ដែលយើងច្រើនតែមើលរំលង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ