KPT+
ជីវិតពិតកំពូលសេដ្ឋី Mukesh Ambani និងគំរូអាជីវកម្មដែលផ្លាស់ប្តូរសេដ្ឋកិច្ចឥណ្ឌា
មហាសេដ្ឋី Mukesh Ambani ដែលជាវីរបុរសនៃល្បែងវិនិយោគនិងធុរកិច្ចកំពូលៗរបស់ប្រទេសឥណ្ឌាត្រូវបានគេទទួលស្គាល់ថា បានបន្សល់កេរ្តិ៍តំណែលភាពជាអ្នកដឹកនាំដ៏អស្ចារ្យ។

លោកបានចែករំលែករឿងរ៉ាវនៃជីវិតខ្លួនដោយចាប់ផ្តើមថា ៖
«គឺម្តាយខ្ញុំ! គាត់អស្ចារ្សណាស់ ដែលបានបង្រៀនខ្ញុំនិងបងប្អូនបង្កើតខ្ញុំនូវរបៀបប្រើប្រាជ្ញា ភាពអត់ធ្មត់ ចិត្តសប្បុរស ការអត់ធ្មត់និងការទទួលខុសត្រូវចំពោះគ្រួសារនិងប្រទេសជាតិទាំងមូល»
Mukesh Dhirubhai Ambani ដែលជាជើងឯកពិតក្នុងបណ្តាព្រេងនិទាននៃភាពជាសហគ្រិននៅឥណ្ឌា គឺជាអ្នកដែលគេទទួលស្គាល់ថាបានប្រឈមមុខនឹងឧស្សាហកម្មឥណ្ឌាសម័យទំនើបយ៉ាងជោគជ័យ។
លោកជាប្រធាននិងនាយកគ្រប់គ្រងនៃក្រុមហ៊ុន Reliance Industries ដែលកំពុងដំណើរការជា “គំរូសម្រាប់សហគ្រិនវ័យក្មេង” ក៏ជាក្រុមហ៊ុនឯកជនដែលបានត្រួសត្រាយផ្លូវទៅរកកិច្ចអភិវឌ្ឍនៃទំនើបកម្មឥណ្ឌា ថែមទំាងកាន់កាប់ជំនួញធំនៅលើឆាកអន្តរជាតិរួមមាន ឌូបៃ និងជប៉ុន ក្នុងនាមក្រុមហ៊ុនយក្ខផលិតប្រេងនិងឧស្ម័នទំហំប្រាក់ ៨៨ ប៊ីលានដុល្លារ ។
ប្រវត្តិសាស្ត្រនៃជោគជ័យរបស់លោកចាប់ផ្តើមឪពុកខ្លួនឈ្មោះ Dhirubhai Ambani ដែលត្រឹមជាពាណិជ្ជករអំបោះនៅក្នុងឆ្នាំ ១៩៦៦ ក្រោយមកក្លាយជាក្រុមហ៊ុនវាយនភ័ណ្ឌតូចមួយ។
បុរសនេះ ត្រូវបានគេទទួលស្គាល់ថា ជាអ្នកមានផែនការដ៏ល្អិតល្អន់បំផុតក្នុងការធ្វើជំនួញនិងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យរ។ Mukesh តែងតែជឿជាក់ថា “ការវិនិយោគលើឧត្តមភាព គឺជាការវិនិយោគនាពេលអនាគត” ។

ស្ទីលនិងយុទ្ធសាស្រ្តជំនួញរបស់ Mukesh ដើរតាមគន្លងរបស់ឪពុកដែលតែងរំលឹកកូនប្រុសឱ្យធ្វើតាមឧត្តមគតិនិងជាគំរូមួយសម្រាប់មនុស្សជំនាន់ក្រោយ ហើយគាត់ជាមនុស្សមានវិន័យមានការប្តេជ្ញាចិត្ត ហើយនិងជាតិនិយមចម្លងពីម្តាយ គឺលោកស្រី Kokilaben Ambani ។
«ទាំងអស់គ្នាតែងតែតស៊ូឥតឈប់ឈរក្នុងជីវិតមិនថាអ្នកនិងខ្ញុំ ពីព្រោះយើងមិនដែលទទួលបានអ្វីដែលយើងចង់បានទេ។យើងតែងតែចង់បានបន្ថែម! អ្វីដែលសំខាន់និងដែលខ្ញុំបានរៀនពីជីវិត គឺមិនចុះចាញ់ » Mukesh Ambani
បច្ចុប្បន្ន លោក Mukesh Ambani ជាមហាសេដ្ឋីមានបំផុតទី ១៣ លើពិភពលោក ជាមួយអាយុ ៦២ ឆ្នាំដែលកាន់កាប់ទ្រព្យសម្បត្តិប្រមាណ ៥០ ប៊ីលានដុល្លារ ។
លោកក៏ជាជនជាតិឥណ្ឌាតែម្នាក់គត់ក្នុងចំណោមអ្នកមានបំផុតក្នុងលោក។ ទោះបីជាគាត់ចាប់ជាបុគ្គលមានទ្រព្យច្រើនជាងគេនៅឥណ្ឌាក៏ដោយ គាត់ត្រូវបានគេស្គាល់ថាជាមនុស្សដែលមានចិត្តសុភាពនិងសីលធម៌។
Mukesh តែងតែទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីភរិយារបស់គាត់ឈ្មោះ Nita Ambani ដែលជាប្រពន្ធ ជាម្តាយ ជាអ្នកអប់រំ ជាមគ្គុទេសមនុស្សធម៌ដល់ឯកអគ្គរដ្ឋទូតកីឡានិងវិស័យជាច្រើនទៀត។ អ្នកស្រីកំពុងដំណើរការបេសកកម្មអាណាលីស្សាវ៉ាដែលមានគោលបំណងផ្តល់អាហារ៣ពេលពេញ ដល់សហគមន៍ដែលជួបការលំបាកនិងកម្មករជួរមុខប្រឈមនឹងបម្រាមគោចរ ដែលជាកម្មវិធីអាហារឥតគិតថ្លៃធំបំផុតមួយ ក្នុងចំណោមមូលនិធិនានានៅទូទាំងពិភពលោក។
លោកសេដ្ឋី Mukesh Ambani និងភរិយា NITAMukesh Ambani

កាលពីទសវត្សឆ្នាំ ១៩៧០ ក្រុមគ្រួសាររបស់លោក Mukesh Ambani បានរស់នៅក្នុងផ្ទះមួយដែលមានបន្ទប់តែពីរ នៅ Bhuleshwar, Mumbai ប៉ុន្តែក្រោយមក Dhirubhai បានទិញអគារកម្ពស់ ១៤ ជាន់នៅតំបន់ Colaba នៃទីក្រុង Mumbai ដែល Mukesh និងសមាជិកដទៃទៀតនៃគ្រួសារ Ambani រស់នៅអស់រយៈពេលជាច្រើនឆ្នាំមកនេះ។
ឥឡូវនេះលោក Mukesh Ambani រស់នៅជាមួយក្រុមគ្រួសាររបស់លោកនៅក្នុងអគារដែលមានទំហំ ៤០០,០០០ ហ្វីតការ៉េដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកនៅភាគខាងត្បូងទីក្រុងបុមបៃ។
អាជីវកម្មរបស់ក្រុមហ៊ុន Mukesh’s Reliance Industries ត្រូវបានរីករាលដាលពាសពេញវិស័យដូចជាការចម្រាញ់ប្រេងគីមីប្រេងនិងការលក់រាយ។ ទន្ទឹមនឹងឧស្សាហកម្មនេះលោកក៏ជាម្ចាស់ក្រុម Mumbai Indians Twenty-Twenty ដែលជាក្រុមកីឡាគ្រីឃីតក្រោមលីគកំពូលឥណ្ឌា។ គាត់គឺជាមនុស្សដែលមានគំនិតបើកចំហនិងស្វាគមន៍មនុស្សថ្មីនិងគំនិតច្នៃប្រតិដ្ឋ។
ក្រៅពីក្រុមហ៊ុនរបស់គាត់ Mukesh Ambani ក៏ធ្លាប់ជាសមាជិកនៃគណៈកម្មាធិការផ្សេងៗប្រធាននិងក្រុមប្រឹក្សានៃក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះនៅពេលខុសគ្នា។ គាត់ក៏ធ្លាប់បម្រើការជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានគ្រប់គ្រងឥណ្ឌា Bangalore ដែលជាវិទ្យាស្ថានគ្រប់គ្រងដំបូងរបស់ឥណ្ឌា។
ប្អូនប្រុសគាត់ឈ្មោះ Anil Ambani ដែលជាស្ថាបនិកនៃក្រុមហ៊ុន Reliance និងជាប្រធានក្រុមហ៊ុន Reliance Anil Dhirubhai Ambani Group ។ គាត់ក៏មានបងប្អូនស្រីពីរនាក់ឈ្មោះឌីឌីធីសាហ្គាហ្កូននិងនីណាកូតូថារី និងប្អូនប្រុសឈ្មោះអានីលអាម៉ានីជាមហាសេដ្ឋីជំនួញឥណ្ឌា និងជាប្រធានសម្ព័ន្ធភាព។ «ចូររក្សាញាតិរបស់អ្នក! ខ្ញុំតែងតែរក្សាមិត្តភក្តិនិងក្រុមគ្រួសារឱ្យនៅជុំវិញខ្លួន ដើម្បីនាំមកនូវភាពវិជ្ជមាននៅក្នុងជីវិត»។
Mukesh បានបញ្ចប់ការសិក្សាដំបូងរបស់គាត់នៅវិទ្យាល័យ Hill Grange នៅផ្លូវ Peddar, Mumbai ។ នៅទីនេះមិត្តភក្តិជិតស្និទ្ធរបស់ Mukesh Anand Jain និយាយថា គាត់ជាមនុស្សសាមញ្ញម្នាក់ ដែលសុបិនធំនិងស្វាគមន៍បញ្ហាប្រឈមមុខ។
កូនៗទំាងបីគឺ, Akash Ambani, Anant Ambani និង Isha Ambani

បញ្ចប់ការសិក្សាផ្នែកវិស្វកម្មគីមីក្រុងបុមបៃ លោកបានចាប់ផ្តើមកម្មវិធីអនុបណ្ឌិតពីសាកលវិទ្យាល័យស្ទែនហ្វដសហរដ្ឋអាមេរិក។
នៅឆ្នាំ ១៩៨០ នយោបាយឥណ្ឌាប្រែប្រួល និងបើកចំហរសេដ្ឋកិច្ច ឱពុកលោក បានហៅ Mukesh ឱ្យឈប់ការសិក្សា MBA កណ្តាលទី ហើយមកសាងសង់រោងចក្រប្រេងនៅក្នុងប្រទេស។ ដំណើរនៃភាពជោគជ័យបានចាប់ផ្តើម៕
ប្រែសម្រួល៖ ហាណា
ចុចអាន៖ ជីវិតប្រចាំថ្ងៃរបស់មហាសេដ្ឋី TESLA និង SPACEX ព្រមទាំងទម្លាប់ពេលទំនេរ
ចុចអាន៖ សារចុងក្រោយ មុនទទួលមរណភាពរបស់មហាសេដ្ឋី T. Boone Pickens ដែលគ្រប់គ្នាគួរតែអាន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៥ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក