សុខភាព
នារីកម្ពុជាវ័យក្មេងប៉ុន្មានម៉ឺននាក់ ដែលនឹងរងគ្រោះព្រោះការប្រើថ្នាំសម្រកទម្ងន់
ថ្ងៃនេះយើងនិយាយអំពី ផលប៉ះពាល់នៃថ្នាំសម្រកទម្ងន់ ប្រភេទគ្រាប់។
គ្រោះថ្នាក់របស់វា ប្រែប្រួលអាស្រ័យលើប្រភេទថ្នាំដែលអ្នកធ្លាប់ប្រើ និងប្រសិទ្ធិភាពវា។ ឧទាហរណ៍ស្រកកាន់តែលឿន កាន់តែបណ្តាលឱ្យគេងមិនលក់ សម្ពាធឈាមខ្ពស់ ចង្វាក់បេះដូងលោតលឿន មិនចេះស្រួលខ្លួននិងប្រដាប់រំលាយអាហារបំផ្លាញម្តងបន្តិចៗ ដោយសញ្ញារាគរូស និងញាំអ្វីមិនរំលាយបានល្អ។ ថ្នាំទំាងនោះមានច្រើនប្រភេទ បានចូលទៅរំខានដល់ការស្រូបយកជាតិខ្លាញ់ពីរាងកាយ ប៉ះពាល់ដល់ប្រព័ន្ធបញ្ជូនសរសៃប្រសាទក្នុងខួរក្បាល ធ្វើឱ្យកាត់ចោលអារម្មណ៍និងការគិតដែលធ្លាប់តែភ្លឺស្វាងក៏ធ្លាក់ចុះជាលំដាប់ និងភាគច្រើនគឺ គំនិតសុញ អគតិ សង្ស័យ ភ័យបារម្ភ។
មិនយូរប៉ុន្មានអ្នកឃើញខ្លួនឯង មានអាការៈឈឺក្បាល ចង់ចង្អោរនិងក្អួត ទល់លាមក ស្ងួតមាត់ជានិច្ច ខ្សោះរសជាតិ និងវិលមុខធេងធោង។
ថ្នាំសម្រកទម្ងន់ប្រភេទរំញោចជាច្រើនដូចជា phentermine ឬ diethylpropion ត្រូវបានណែនាំសម្រាប់ការប្រើប្រាស់រយៈពេលខ្លី បំផុត ដោយសារតែហានិភ័យនៃការប៉ះពាល់ធ្ងន់ ដល់សមត្ថភាពសសៃប្រសាទដែលនាំទៅដល់ជំងឺផ្លូវចិត្ត ប្រែប្រួលចរិត និងរាងកាយទន់ខ្សោយ បំពេញការងារអ្វីក៏លែងបានល្អដូចមុន។
តែក៏មានប្រភេទថ្នាំសម្រកទម្ងន់តាមវេជ្ជបញ្ជាដូចជាថ្នាំ ពពួក topiramate (Qsymia), lorcaserin (Belviq), bupropion និង naltrexone (Contrave), និង liraglutide (Saxenda) ត្រូវបានគេយកប្រើសម្រាប់ការសម្រកទម្ងន់រ៉ាំរ៉ៃរយៈពេលវែង សម្រាប់ប្រើលើអ្នកដែលលើសទម្ងន់ហួសហេតុ ។ ជាទូទៅ ប្រសិនបើការសម្រកទម្ងន់នេះមិនបានធ្លាក់ពី ៣ ទៅ ៤ ភាគរយ រវាងការញាំពី ១២ ទៅ ១៦ សប្តាហ៍ ការព្យាបាលត្រូវបានបញ្ឈប់បន្ទាន់ ព្រោះថ្នាំនេះនឹងសម្លាប់អ្នកបាន។
ថ្នាំបញ្ចុះទម្ងន់នៅកម្ពុជាត្រូវបានគេកុហកថា មិនប៉ះពាល់អ្វី ព្រោះផលប៉ះពាល់វាមើលភ្នែកទទេម្តេចនឹងឃើញ។
អ្នកខ្លះងប់ងល់ប្រើវាជានិច្ច (ព្រោះប្រហែសរើវិញ វាជាថ្នាំចិញ្ចឹមអ្នកលក់) ដល់រាប់ឆ្នាំ ជាហេតុបណ្តាលឱ្យក្រលៀនរងការបំផ្លាញ (ក្រលៀនមិនអាចទប់នឹងការប្រើថ្នាំយូរឡើយ ចំណែកថ្នំាសម្រកនិងថ្នាំស្បែកស រឹតតែបំផ្លាញល្បឿនគុណនឹងបីដង )ទោះពីមុនមក អ្នកធ្លាប់មានក្រលៀនខ្លាំងយ៉ាងណាក្តី។
ជាទូទៅ ប្រសិនអ្នកលើសទម្ងន់ខ្លាំង គួរចាប់តឹងតែងលើរបបអាហារដែលមានកាឡូរីទាបនិងផែនការធ្វើលំហាត់ប្រាណដែលត្រូវបានអនុម័តដោយវេជ្ជបណ្ឌិតដើម្បីទទួលបានលទ្ធផលល្អបំផុត។
ការប្រើថ្នាំសម្រក ជាទូទៅមិនអាចជួយបានរហូតដូចការកែទម្លាប់ហូបចុកទេ។ ប្រសិនអ្នកស្រលាញ់ខ្លួន មិនចង់ស្ងួនចំណី បែរជាព្រមហូបចុកតាមចិត្ត សេពគ្រឿងអាកុល ទឹកផ្អែម កាហ្វេ ភេសជ្ជៈកំប៉ុង និងបន្ថែមការបំផ្លាញរាងកាយដោយថ្នាំសម្រកទម្ងន់ទៀត អ្នកកំពុងដឹងដោយខ្លួនឯងថា ខួរក្បាលនិងសមត្ថភាពចងចាំ អារម្មណ៍ភ័យព្រួយបាក់ទឹកចិត្ត កំពុងគ្រប់គ្រងលើអ្នក។
អ្នកនឹងមានប្រព័ន្ធសសៃប្រសាទ ដែលមានសមត្ថភាពស្មើមនុស្សអាយុលើសអ្នកពីរដង គឺចាស់ជាងវ័យ។
ព្រោះថ្នាំបំបាត់ការឃ្លាន គឺជាថ្នាំដែលធ្វើសកម្មភាពនៅក្នុងខួរក្បាល ដើម្បីជួយកាត់បន្ថយចំណង់អាហាររបស់មនុស្ស។ វាមានឥទ្ធិពលទៅលើផ្នែកនៃខួរក្បាលដែលជួយគ្រប់គ្រងអារម្មណ៍អ្នក។ វាចូលទៅបង្កើនសម្ពាធឈាមនិងពន្លឿនចង្វាក់បេះដូង បង្កើតការគេងមិនលក់វិបត្តិសរសៃរប្រសាទ ចក្ខុវិស័យព្រិលៗ អារម្មណ៍អន្ទះអន្ទែងនិងសញ្ញា ឈឺក្បាលមិនលោះថ្ងៃ មុខមិនស្រស់ស្រាយ ស្ពឹកស្រពន់។
ទម្រង់ខ្លះ អាចបណ្តាលឱ្យមានផលប៉ះពាល់ដល់ក្រពះធ្ងន់ដូចជា ទល់លាមក បន្ទោរបង់ឈាម ស្ងួតមាត់ ចង្អោរឬក្អួត អណ្តាតលែងដឹងរសជាតិ៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ អ្នកនិយមលេងថ្គាម V ចាក់ Botox ដឹងថាកូនៗកើតមកនឹងរងជំងឺអ្វីខ្លះដែរ?
ចុចអាន៖ ជ្រើសរើសទទួលអាហារដែលត្រឹមត្រូវតាមវ័យ ដើម្បីសម្រស់និងអាយុរវែង
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៧ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ៣ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)