KPT+
និយមន័យស្នេហាមានន័យយ៉ាងណា? ម្ដេចមនុស្សគ្រប់គ្នាតែងឈឺចាប់នឹងវា?
គ្មានអ្នកណាឲ្យនិយមន័យស្នេហាបានទេ ព្រោះស្នេហាតែងប្រែប្រួលទៅតាមបុគ្គលម្នាក់ៗដែលបានផ្ដល់ក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក។ ប៉ុន្តែទោះមិនអាចឲ្យន័យពេញលេញបាន គ្រប់គ្នាក៏អាចយល់បានថាស្នេហាជាអ្វី។

ស្នេហាមួយល្អទៅបាន គឺមានមនុស្សពីរនាក់ស្រលាញ់គ្នាសងខាង គ្មានការបង្ខិតបង្ខំដឹកញីបន្ស៉ីឈ្មោលឲ្យអ្នកណាម្នាក់ ឬរើសដើម្បីបញ្ចប់រឿងបញ្ចប់បញ្ហាកើតមានក្នុងជីវិតឡើយ។ ស្នេហាកើតឡើងរវាងបុគ្គលពីរនាក់ ដែលព្រមផ្ដល់ក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក។ បុគ្គលដែលព្រមលះបង់ភាពសប្បាយរបស់ខ្លួន ដើម្បីបំពេញចន្លោះខ្វះខាតឲ្យគ្នា។
ស្នេហាជាការមានទៅមានមក រវាងប្រុសស្រីដែលបានបង្កើតក្ដីស្រលាញ់ឡើងមក។ កុំប្រឡូកឲ្យសោះស្នេហាដែលមានតែម្ខាង ស្នេហាដែលបំពេញឲ្យតែម្នាក់ ស្នេហាដូចរាជបុត្រនិងព្រះនាង។ ស្នេហាដូចអំពិលអំពែកមិនច្បាស់លាស់ ឬស្នេហាជាការរុញច្រាននរណាម្នាក់ដើម្បីក្ដីសុខ និងការចង់បានជារបស់ខ្លួន។

រាល់ទំនាក់ទំនងដែលល្អ គឺត្រូវតែថែរក្សាគ្នា យកចិត្តទុកដាក់ក្នុងការថែរក្សាទំនាក់ទំនងគ្នា មានទាំងការទទួលនិងការឲ្យ។ បើរង់ចាំឲ្យម្នាក់នោះធ្វើ ម្នាក់នេះធ្វើវាមិនមែនទំនាក់ទំនងទេ ប៉ុន្តែជាការប្រើប្រាស់សេវាកម្មម្ខាងៗ ដើម្បីបំពេញមហិច្ឆតាខ្លួនហ្នឹងឯង។
ស្នេហាមិនមែនចាំតែម្ខាងៗទេ បើអ្នកមិនចេះផ្ដល់ឲ្យគ្នា នោះមិនមែនជាស្នេហាឡើយ។ វាដូចជាទាសករនៅចាំបម្រើយើងគ្រប់ពេលត្រូវការគេប៉ុណ្ណោះ។
កុំសួរថាម៉េចក៏ខ្ញុំជួបស្នេហាមិនសមប្រកបដូចគេ? ម្ដេចខ្ញុំជួបតែស្នេហាបោកប្រាស់ ការឈឺចាប់មិនចេះចប់ឬស្នេហាលឹបល ស្នេហាគ្មានរស់និយមដូចគេសោះចឹង។
មុនសួរ ក្រឡេកមើលខ្លួនឯងសិនថា តើអ្នកបានធ្វើល្អអ្វីខ្លះចំពោះអ្នកជុំវិញខ្លួន។ រាប់ចាប់តាំងពីការស្រលាញ់ខ្លួនឯង អ្នកជុំវិញ ជាពិសេសនោះគឺមនុស្សដែលយើងបានបង្កើតក្ដីស្រលាញ់ជាមួយគេ។

ស្នេហាអាចថាអាត្មានិយម ស្រលាញ់ងប់ងុល ប៉ុន្តែកុំឲ្យវាមកធ្វើជាមោហ៍បាំងមុខ លែងស្គាល់ល្អអាក្រក់ខ្មៅសឲ្យសោះ។ កុំបណ្ដោយឲ្យស្នេហាដឹកមុខ យកអាក្រក់ថាល្អ ហើយតាំងបន្ទោសខ្លួនឯងថានេះជាជោគវាសនា។ ជោគវាសនាយើងអាចកំណត់បានថា ត្រូវធ្វើយ៉ាងម៉េចត្រូវកែច្នៃយ៉ាងណាបានល្អដូចគេ។
យើងគ្រប់គ្នាអាចឲ្យនិយមន័យស្នេហាបាន អាស្រ័យលើអ្នកទាំងពីរនាក់ប៉ុណ្ណោះ។ ស្នេហាអាចថាបែកគ្នា ១០០ដង ឈឺចាប់រាប់ភ្លេច តែមិនព្រមឲ្យអ្នកជុំវិញខ្លួនឈឺទៅជាមួយដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជឿអត់ថាមនុស្សស្រី មានចរិតចាស់ទុំជាងប្រុសៗ?
ចុចអាន៖រឿងដែលបុរសៗយកចិត្តទុកដាក់ ប៉ុន្តែនារីមិនដឹងខ្លួនថាសំណាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី