Connect with us

KPT+

បន្ថែមទម្លាប់អានសៀវភៅចូលក្នុងជីវិត អ្នកនឹងទទួលបានរឿងអស្ចារ្យទាំងនេះ

បានផុស

នៅ

បុគ្គលល្បីៗ  ក្រុមបណ្ឌិតអ្នកប្រាជ្ញ និងមេដឹកនាំជោគជ័យជាច្រើនរូបសុទ្ធតែចូលចិត្តអានសៀវភៅ។  ហេតុផលពីក្រោយការអាននៃបុគ្គលទាំងនោះ  គឺដើម្បីជំនួយសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ។  ចុះសម្រាប់អ្នកមិនចូលចិត្តអានសៀវភៅ  ហេតុអ្វីបានជាមិនចូលចិត្តអាន? ហើយមានដឹងអត់ថា ការអានសៀវភៅមានគុណសម្បត្តិអ្វីខ្លះទេ?

ជំនួយសុខភាពខួរក្បាល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខួរក្បាលមនុស្សក៏ត្រូវការធ្វើលំហាត់ប្រាណដើម្បីរក្សាសុខភាពឲ្យរឹងមាំដែរ។  ដូចនេះមានតែការអានសៀវភៅប៉ុណ្ណោះ ដែលអាចរំញោចផ្លូវចិត្តដោយ ធ្វើឲ្យខួរក្បាលមានសុខភាពល្អមិនស្ពឹកស្រពន់ និងគិតបានរហ័សរហួន។ តាមការសិក្សាបានឲ្យដឹងថា  អានសៀវភៅប្រហែល ១៥-២០ នាទី មុនចាប់ផ្តើមធ្វើការ  ពិសេសអានពេលព្រឹក អាច​បង្កើនសមត្ថភាពការងារបានល្អទ្វេរដង។

ពង្រឹងនិងពង្រីកចំណេះដឹង

ការអានមិនត្រឹមតែ ជំនួយសុខភាពខួរក្បាលល្អប៉ុណ្ណោះទេ  វាក៏អាចបំពេញនៅចន្លោះប្រហោងក្នុងខួរក្បាល ជាមួយព័ត៌មានថ្មីៗដែលយើងមិនធ្លាប់ដឹងពីមុន។  ចំណេះដឹងទាំងនោះ នឹងជួយយើងឲ្យកាន់តែមានគំនិតទូលំទូលាយ  និងធ្វើឲ្យយើងក្លាយជាមនុស្សពូកែ ក្នុងការដោះស្រាយគ្រប់បញ្ហាផងដែរ។  ក្រៅពីនេះទៀត  ការអានច្រើន នាំឲ្យចេះពាក្យថ្មីៗច្រើនដូចគ្នា  ដែលវាអាចជួយពង្រឹងវាក្យសព្ទរបស់យើងឲ្យកាន់តែត្រឹមត្រូវក្នុងការប្រើប្រាស់។

ជំនួយការចងចាំ

នៅពេលអានសៀវភៅ  ប្រាកដណាស់យើងត្រូវចងចាំតួអង្គ និងខ្លឹមសារដែលអ្នកនិពន្ធបានរៀបរាប់  ពិសេសគឺភាពប្រទាក់គ្នានៃសាច់រឿងពីមួយវគ្គទៅមួយវគ្គ។  ហេតុនេះ ការអាន អាចជួយឲ្យយើងមានការចងចាំបានល្អតាមរយៈដំណើរសាច់រឿង។

ពង្រឹងជំនាញគិត និងវិភាគ

ធ្លាប់បានចាប់អារម្មណ៍អត់? នៅពេលអានប្រលោមលោកបែបអាថ៌កំបាំង ឬស៊ើបអង្កេតណាមួយ  យើងតែងតែវិភាគឃើញភាពអាថ៌កំបាំងទាំងនោះ មុននឹងអានសៀវភៅចប់ទៅទៀត។  ធ្លាប់មែនទេ?  បើមែន  យើងច្បាស់ជាទទួលបានជំនាញកាន់តែខ្លាំងលើការវិភាគ  ការគិតពីផែនការការងារ និងអាចកត់ចំណាំ ព្រមទាំងបែងចែកបានល្អ។

កាត់បន្ថយស្ត្រេស

មិនថាមានបញ្ហាស្មុគស្មាញខ្លាំងប៉ុណ្ណា ទាំងរឿងការងារ  ស្នេហា  គ្រួសារ  ឬបញ្ហាប្រឈមក្នុងជីវិតប្រចាំថ្ងៃក៏ដោយ  វានឹងអាចរលុបបាត់ ឬរសាយបានមួយផ្នែកធំ នៅពេលយើងជក់ចិត្តទៅក្នុងការអានសៀវភៅ ។   នៅក្នុងសៀវភៅ មានរឿងទាក់ទាញអារម្មណ៍ និងគំនិតដាស់តឿនអប់រំជាច្រើន ដែលអ្នកនិពន្ធបានតាក់តែង ធ្វើយើងឲ្យចូលតួជាមួយសាច់រឿងយ៉ាងស្លុង  ហើយ ស្របពេលយើងកំពុងចូលតួ ទុក្ខព្រួយក៏រលាយទៅតាមនោះដែរ។

ជំនួយសម្រាប់ការនិពន្ធឬសរសេរកាន់តែល្អ

អានសៀវភៅ ជំនួយដល់ជំនាញតែងនិពន្ធកាន់តែប្រសើរ ទាំងការប្រើពាក្យពេចន៍ ឃ្លាប្រយោគ  និងខ្លឹមសារ ។ ការអាន អាចជួយបង្កើនគំនិតបង្កើតថ្មី សំបូរគំនិតប្លែកៗ  និងជំរុញការសសេរឲ្យកាន់តែមានភាពទាក់ទាញប្រកបដោយការច្នៃប្រឌិត៕

ប្រែសម្រួល៖  សន្យា

ចុចអាន៖ ធឿន វុទ្ធី ចែករំលែកបទពិសោធន៍សរសេរប្រលោមលោកភ័យរន្ធត់ឲ្យព្រឺខ្លាចពិតៗ

ចុចអាន៖ អ្នកនិពន្ធវ័យក្មេងមានស្នាដៃប្រមូលផ្ដុំគ្នានៅ “ទសប៉ាកកា”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៤ នាទីutes មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ៥៩ នាទីutes មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ២ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា៣ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៧ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

Sokha Hotels

ព័ត៌មានពេញនិយម