KPT+
CEO របស់ Huffington មានគន្លឹះគ្រប់គ្រងស្ត្រេសយ៉ាងល្អ
អ្នកស្រី Arianna Stassinopoulos Huffington ជាអ្នកនិពន្ធជនជាតិក្រិកកាត់អាមេរិកាំង និងជាអ្នកជំនួញមួយរូប។ អ្នកស្រីជាសហស្ថាបនិកនៃកាសែត The Huffington Post ព្រមទាំងជាស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាផ្សព្វផ្សាយ Thrive Global ។

ស្ត្រីឆ្នើមរូបនេះ ជាសហគ្រិន និងជាមេដឹកនាំដ៏មានឥទ្ធិពលមួយរូបដែលមានមនុស្សជាច្រើនកំពុងរៀនសូត្រពីជីវិតរបស់អ្នកស្រី។
ខាងក្រោមជាបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងភាពស្មុគស្មាញក្នុងវិស័យជំនួញ ដែលអ្នកស្រីបានចែករំលែកដល់សហគ្រិនស្ត្រីដទៃ!
បែងចែកពេលវេលាឲ្យត្រឹមត្រូវ
អ្នកស្រី Huffington មានប្រសាសន៍ថា គុណភាពជីវិតផ្អែកលើការរក្សាតុល្យភាពពេលវេលាបានត្រឹមត្រូវ។ យើងគួរតែលះបង់ពេលវេលាដែលចាយលើបណ្តាញសង្គមខ្លះ ដោយចំណាយពេលវេលាទៅអភិវឌ្ឍន៍ជំនួញ ឬផ្នែកណាមួយដែលធ្វើឲ្យខ្លួនឯងរីកចម្រើន។
ប្ដូរទម្លាប់នៃការគេង
ស្ថាបនិករូបនេះប្រាប់ថា រឿងដំបូងដែលសំខាន់ យើងត្រូវប្រាកដថាបានដកទូរសព្ទដាក់ឆ្ងាយពីខ្លួន ហើយឆ្ងាយពីដៃ ដើម្បីកុំចេះតែចង់យកវាមកប្រើ។ ទម្លាប់បែបនេះនឹងធ្វើឲ្យ យើងឆាប់បានគេង និងក្រោកមកមានថាមពល។ មួយវិញទៀតអ្នកស្រីផ្ដល់យោបល់ថា ការធ្វើសមាធិក៏អាចជួយឲ្យគេងលក់បានស្កប់ស្កល់ផងដែរ។
គ្រប់គ្រងភាពតានតឹង

អ្នកស្រី Huffington ណែនាំអំពីការគ្រប់គ្រងភាពស្មុគស្មាញថា ត្រូវតែមានការថែទាំសុខភាពតាមរយៈការញ៉ាំអាហារល្អៗ ព្រមទាំងគេងគ្រប់គ្រាន់ជាមុនសិន ទើបអាចដោះស្រាយបញ្ហានានាជាក្រោយបាន។
នៅពេលយើងមានសុខភាពល្អ យើងអាចនឹងមានការគិតដ៏ល្អមួយដែលនាំឲ្យសម្រេចចិត្តបានល្អទៅតាមនោះ។ នាយិកាកាសែតរូបនេះបន្ថែមថា យើងគួរគេងឲ្យបានគ្រប់គ្រាន់ និងកាត់បន្ថយពេលវេលាក្នុងពិភពឌីជីថលខ្លះ។ រីឯការគេងមិនលក់បណ្តាលមកពីការធ្វើការច្រើនពេក និងភាពសកម្មជ្រុលលើបណ្តាញសង្គម។
ហ៊ានប្រឈមមុខនឹងភាពភ័យខ្លាច
គន្លឹះចុងក្រោយដើម្បីជម្នះភាពតានតឹងគឺ ហ៊ានប្រឈមមុខនឹងភាពភ័យខ្លាច។ អ្នកស្រីថា ការព្រួយបារម្ភពីភាពបរាជ័យ ឬភ័យខ្លាចមិនសម្រេចអ្វីមួយ មិនគួរឲ្យរអាទេ។ ផ្ទុយទៅវិញ នៅពេលលយើងហ៊ានទទួលយក វានឹងបង្ហាញពីសមត្ថភាពនិងភាពរឹងមាំរបស់យើងខ្លាំងប៉ុណ្ណា៕
ប្រែសម្រួល ៖ សន្យា
ប្រភព ៖ Entrepreneur
ចុចអាន៖ លេង FACEBOOK យ៉ាងណាកុំឲ្យសុខភាពផ្លូវចិត្តយុវវ័យរងការប៉ះពាល់?

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?