KPT+
ទម្រាំក្លាយជាសេដ្ឋី វិថីជីវិតខុសពីមនុស្សធម្មតាបែបណាខ្លះ?
រឿងដំបូងដែលត្រូវយល់ពីមហាសេដ្ឋី គឺថាពួកគេគិតនិងធ្វើខុសពីមនុស្សធម្មតា ប៉ុន្តែនេះមិនមានន័យថា យើងមិនអាចរៀនធ្វើតាមនោះទេ។
ខាងក្រោមនេះជាបញ្ជីនៃកត្តាកំណត់ ៦ យ៉ាង ដែលយើងអាចឈានទៅរកផ្លូវទៅកាន់ទ្រព្យសម្បត្តិ ដូចមហាសេដ្ឋី ៖
១. សេដ្ឋីមានចរិតនិងជំនាញប្លែកៗ
មហាសេដ្ឋីចំណាយពេលវេលាដើម្បីស្វែងរកគំនិតនិងវិធីសាស្ត្រថ្មីៗ ជំនួសឲ្យការរស់នៅប្រតិបត្តិការប្រចាំថ្ងៃរបស់អាជីវកម្ម ដោយអាចពង្រីកគំនិតនិងច្នៃប្រឌិតវិធីនៃការគិត ធ្វើនិងសម្រេចបាន។
២. មហាសេដ្ឋីជាអ្នកគិតគូបានវែងឆ្ងាយ
ពួកគេគិតពីគោលដៅអនាគតវែងឆ្ងាយ ជំនួសឲ្យការពេញចិត្តភ្លាមៗ នៅពេលបច្ចុប្បន្ននេះ។ ការអភិវឌ្ឍវិន័យគឺអាចឲ្យពួកគេមើលឃើញរូបភាពធំ។ រក្សាចក្ខុវិស័យនោះនៅក្នុងគំនិតរបស់យើងឲ្យបានច្បាស់ រហូតដល់យើងទទួលបានលទ្ធផលចុងក្រោយ ហើយរីករាយនឹងជ័យជំនះដ៏ធំមួយនេះ។
៣. មហាសេដ្ឋីចាប់យកការផ្លាស់ប្ដូរ
ការផ្លាស់ប្ដូរពេលខ្លះអាចជាការបំភិតបំភ័យ ប៉ុន្តែការភ័យខ្លាចអ្វីដែលថ្មី ក៏ធ្វើឲ្យយើងមិនអាចបង្កើតឱកាសបានដែរ។ មហាសេដ្ឋីយល់ថា ការផ្លាស់ប្ដូរទោះបីវិជ្ជមានឬអវិជ្ជមានក៏ដោយ ក៏នៅតែផ្ដល់អត្ថប្រយោជន៍ដល់ពួកគេ តាមមធ្យោបាយខ្លះដែរ។
ផ្នត់គំនិតនោះនឹងធ្វើឲ្យមានទំនុកចិត្តនិងការជឿជាក់លើខ្លួនឯងកាន់តែច្រើន ដោយគ្រាន់តែពង្រឹងនូវអារម្មណ៍ខ្លួនឯងមិនថាមានវិធីអ្វីក៏ដោយ យើងអាចដោះស្រាយបាន។
៤. មហាសេដ្ឋីត្រូវបានកំណត់ខុសពីធម្មតា
កុំស្មានថាលុយគឺជាកម្លាំងចិត្តតែមួយគត់របស់មហាសេដ្ឋី។ ភាគច្រើនវាជាចំណង់ចំណូលចិត្តរបស់ពួកគេ ឬបេសកកម្មនៅក្នុងជីវិតដែលជំរុញឲ្យពួកគេចាប់ផ្ដើមដំណើរលើសចំណុះនិងទៅរក។
យើងក៏ត្រូវតែមានលទ្ធភាពស្វែងរកគោលបំណងប្រាថ្នារបស់ខ្លួនឯង ដែលជំរុញឲ្យយើងឆ្លងកាត់ឧបសគ្គទាំងឡាយណាដែលកើតឡើង។ សួរខ្លួនឯងថា “តើខ្ញុំអាចរកលុយបាន ១ លានដុល្លារក្នុងមួយឆ្នាំ ដោយធ្វើអ្វីដែលខ្ញុំស្រលាញ់? ”
៥. សេដ្ឋីសុខចិត្តប្រថុយប្រថាន
យើងត្រូវតែមានលទ្ធភាពកាត់បន្ថយការប្រថុយប្រថានរបស់យើង ឲ្យតិចបំផុត។ វិធីល្អបំផុតដើម្បីធ្វើគឺគណនាសមាមាត្រហានិភ័យ ។ រង្វាន់របស់យើងជាអ្នកព្យាករណ៍ពីការត្រឡប់មកវិញនៃការវិនិយោគ។
៦. សេដ្ឋីមិនដែលឈប់រៀនទេ
ក្លាយជាសេដ្ឋីតម្រូវឲ្យមានការបង្កើនចំណេះដឹងជាមួយនឹងព័ត៌មានថ្មីៗ ដែលជួយបង្កើតឱកាសនិងទ្រព្យសម្បត្តិកាន់តែច្រើន។ អានសៀវភៅកែលំអខ្លួនឯងបន្ថែមទៀត និងស្វែងរកអ្នកណែនាំនិងមនុស្សជោគជ័យផ្សេងទៀតដើម្បីគាំទ្រនិងណែនាំយើង។ នៅពេលយើងបន្តពង្រីកការយល់ដឹងរបស់យើង ឱកាសកាន់តែច្រើនដើម្បីរីកចម្រើននឹងកើតឡើង។
អ្នកមានមិនគ្រាន់តែគិតពីការបង្កើតភាពជោគជ័យប៉ុណ្ណោះទេ។ ពួកគេទទួលខុសត្រូវ ១០០ ភាគរយចំពោះវា ហើយធ្វើអ្វីក៏ដោយ សុទ្ធតែត្រូវការដើម្បីសម្រេចគោលដៅរបស់ពួកគេ។
ក្លាយជា“ អ្នកធ្វើ” ផ្ដោតលើការឈ្នះដ៏ធំ ហើយមិនអនុញ្ញាតឲ្យមានអ្វីកើតឡើងក្នុងការសម្រេចបាននូវក្ដីសុបិនរបស់យើងឡើយ។
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖WARREN BUFFETT ៖ ចូរទិញអ្វីយើងនឹងចំណេញ សូម្បីទីផ្សារត្រូវបានបិទដល់ទៅ១០ឆ្នាំ
ចុចអាន៖ទម្លាប់ខ្លះ ដែលប្រៀបដូចកំពុងដុតកម្ទេចចោលចំណូលដែលរកបានដោយពិបាក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១០ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង