KPT+
បែងចែកច្បាស់ឬនៅ រវាងទំនាក់ទំនងត្រឹមតែជាតណ្ហានិងស្នេហាពិត?
តើអ្វីជាស្នេហា និងអ្វីជាតណ្ហា? ពេលខ្លះយើងកំពុងស្ថិតក្នុងទំនាក់ទំនងស្នេហា ក៏ពិបាកនឹងបែងចែករវាងរឿងពីរនេះឲ្យបានច្បាស់ដែរ។ ខាងក្រោមនេះគឺជាសញ្ញាខ្លះៗដែលបង្ហាញថា អ្វីដែលអ្នកកំពុងតែមានអាចមិនមែនជាស្នេហ៍ពិតទេ តែត្រឹមជាតណ្ហាប៉ុណ្ណោះ។
ស្លៀកពាក់ដើម្បីទាក់ទាញ

មិនថាអ្នកជាបុរសឬស្រ្តី រឿងដែលអ្នកយកចិត្តទុកដាក់ខ្លាំងគឺរបៀបតុបតែងខ្លួន។ ការស្លៀកពាក់ សក់ក្បាល និងក្លិនទឹកអប់ សុទ្ធតែត្រូវបានជ្រើសរើសយ៉ាងផ្ចិតផ្ចង់បំផុត នៅពេលណាត់ជួបម្ដងៗ។ ហេតុអ្វី? ព្រោះថា អ្នកចង់បានការចាប់អារម្មណ៍លើរាងកាយខ្លាំងជាងការសន្ទនា ឬការយល់ចិត្តគ្នា។
គ្មានគម្រោងទៅថ្ងៃអនាគត
ការចំណាយពេលវេលាជាមួយគ្នា វាជារឿងល្អសម្រាប់គូស្នេហ៍។ ប៉ុន្តែការប៉ងចំណាយពេលពេញ១ជីវិតជាមួយគ្នា វាកាន់តែជារឿងដែលត្រូវគិតគូរ។ ប្រសិនបើអ្នកគ្មាន អារម្មណ៍ដើម្បីកសាងគ្រួសាររួមគ្នាទេ វាមិនមែនជាស្នេហ៍ពិតឡើយ វាគ្រាន់តែជាការចង់បានគ្នាមួយភ្លែតប៉ុណ្ណោះ។
កម្រណាត់ជួបពិតប្រាកដ

ជាទូទៅមនុស្សស្រឡាញ់គ្នា គេឧស្សាហ៍ណាត់ជួបដើម្បីធ្វើឲ្យទំនាក់ទំនងគូស្នេហ៍កាន់តែជិតស្និទ្ធ។ ប៉ុន្តែសម្រាប់អ្នកមិនប្រាកដប្រជា គេកម្រជួបគ្នា ព្រោះគេមិនមែនត្រូវការគ្នាពិតឡើយ។ គេជួបគ្នាតែពេលអផ្សុកចង់បានការរួមភេទប៉ុណ្ណោះ។
មិនហ៊ានចំណាយឲ្យគ្នា
មនុស្សពីរនាក់ស្រឡាញ់គ្នាពិត តែងតែចំណាយទាំងពេលវេលា និងប្រាក់ខ្លះដើម្បីគ្នា នៅពេលម្នាក់ទៀតត្រូវការជំនួយ ដោយគេមិនត្រូវការតបស្នងឡើយពីគូស្នេហ៍។ តែចំពោះអ្នកដែលមានស្នេហាមួយឆាវៗ គេមិនហ៊ានធ្វើបែបនេះឡើយ ព្រោះពួកគេខ្លាចខាតដោយមិនអាចទទួលបានអីមកវិញ។
មិនហ៊ានបង្ហាញឲ្យគេដឹង

ជាការពិតស្នេហាដែលចង់បានមួយឆាវ ប្រាកដជាខ្លាចអ្នកដទៃដឹងឮមិនខាន។ មិនថានៅក្នុងចំណោមសាច់ញាតិ គ្រួសារ មិត្តភក្ដិ ឬបណ្ដាញសង្គមនោះទេ គេនឹងមិនបង្ហើបឬបង្ហាញដាច់ខាតថា ពួកគេកំពុងមានទំនាក់ទំនងជាមួយនឹងនរណា។
ចូលចិត្តនិយាយពាក្យស្រឡាញ់ញឹកញាប់ខ្លាំង និងនិយាយពាក្យនេះជាមួយអ្នកផ្សេង
ស្រឡាញ់ពិតមិនត្រូវការតែពាក្យ២ម៉ាត់ទេ វាបូករួមមកជាមួយទង្វើនៃក្ដីស្រឡាញ់។ មនុស្សដែលឧស្សាហ៍ពោលពាក្យស្រឡាញ់ពេញៗម៉ាត់ ជាទូទៅគេនិយាយឲ្យតែរួចពីមាត់ទេ ព្រោះប្រភេទគេ ជាប្រភេទអ្នកចូលចិត្តលួងលោមផ្អែមល្ហែម។ មិនតែប៉ុណ្ណោះ គេក៏ចូលចិត្តនិយាយថា ស្រឡាញ់អ្នកនេះ ស្រឡាញ់អ្នកនោះតាមតែគេនឹកឃើញ។
គិតពីគ្នាទៅវិញទៅមកតាមផ្លូវមិនល្អ

នៅពេលណាដែលអ្នកទាំងពីរគិតពីគ្នាទៅវិញទៅមក អ្នកតែងតែគិតតាមរបៀបមិនល្អឬស្រើបស្រាល។ នៅពេលដែលអ្នកនៅម្នាក់ឯង អ្នកស្រមៃឃើញតែរូបរាងនារីឬបុរសនោះ។ វាមិនមែនជាការស្រមៃធម្មតាទេ តែនឹកទៅដល់ការរួមភេទជាមួយគេ។ តើគេគិតយ៉ាងណា បើសិនយើងបានគេងជាមួយគ្នា? តើគេនឹងចូលចិត្តរូបរាងខ្ញុំទេ? តើគេនឹងមានក្ដីសុខនូវអ្វីដែលខ្ញុំផ្ដល់ឲ្យគេទេ?
ភាពសិ្នទ្ធស្នាលមានតែក្នុងបន្ទប់
ភាពស្និទ្ធស្នាលគឺជាអ្វីដែលមាននៅក្នុងទំនាក់ទំនងគ្រប់ប្រភេទ។ មនុស្ស២នាក់មានភាពស្និទ្ធស្នាល វាមិនមែនគ្រាន់តែពួកគេថើប អោប ឬសប្បាយនៅក្នុងបន្ទប់គេងប៉ុណ្ណោះទេ។ ភាពស្និទ្ធស្នាល មានការសន្ទនាស៊ីជម្រៅ និងចំណាយពេលវេលាឯកជនជាមួយគ្នាជាច្រើន។ ចំពោះភាពស្និទ្ធស្នាលរបស់អ្នកគ្មានស្នហាពិត ត្រូវបានកំណត់ចំពោះតែសកម្មភាពផ្លូវភេទប៉ុណ្ណោះ។
មិនខ្វល់ខ្វាយពីបញ្ហារបស់គ្នា
ស្នេហាដែលគិតត្រឹមរឿងលើគ្រែ មិនបារម្ភពីសុខទុក្ខគ្នាទៅវិញទៅមកនោះទេ ហាក់ផ្ទុយស្រឡះពីដៃគូរពិត ដែលគេខ្វល់ពីបញ្ហារបស់គ្នា និងហ៊ានលះបង់ពេលវេលាឲ្យគ្នា ដើម្បីសេចក្ដីរបស់ដៃគូ។
រក្សាអាថ៌កំបាំងរៀងខ្លួន

ពុំមានអ្វីត្រូវចែករំលែកជាមួយគ្នាឡើយរវាងមនុស្សពីរនាក់ដែលគ្រាន់តែចង់បានគ្នាមួយគ្រា។ គ្រប់រឿងរ៉ាវគេរក្សាទុកតែម្នាក់ឯង ដោយពុំចាំបាច់ប្រាស្រ័យទាក់ទង ឬប្រាប់គ្នាអ្វីឡើយ។ គេមិនចូលចិត្តនិយាយប្រាប់គ្នាពីរឿងផ្ទាល់ខ្លួនទេ ព្រោះគេចាត់ទុកដៃគូមិនមែនជាមនុស្សសំខាន់សម្រាប់គេស្រាប់ហើយ។
គ្មានអារម្មណ៍ប្រចណ្ឌសូម្បីបន្តិច
ការពិតនៃមនុស្សស្រឡាញ់គ្នា ការប្រចណ្ឌជារឿងធម្មតា ទោះតិចឬច្រើនសុទ្ធតែមានគ្រប់គូ។ ប៉ុន្តែចំពោះស្នេហាដែលមានតែតណ្ហា គ្មានអារម្មណ៍អន់ចិត្តឬប្រចណ្ឌគ្នាបន្តិចឡើយ។ ទោះជាដៃគូម្ខាងទៀតមានទំនាក់ទំនងជាមួយអ្នកណា ឬទៅទីណាក៏ដោយ គេមិនបារម្ភខ្វល់ខ្វាយនោះទេ ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្រឡាញ់មនុស្សប៉ះចំបាក់ទឹកចិត្ត គួរធ្វើយ៉ាងណា?
ចុចអាន៖ ហេតុអ្វីមនុស្សស្រីខ្លះ អាចធ្វើឱ្យបុរសដែលស្អាតជាងនាង ងប់ងល់បាន?

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា