KPT+
អ្វីដែលអ្នកបង្ហោះចូលបណ្ដាញសង្គមអាចនឹងមានអ្នកមើលច្រើនដូចមុនទេ?
ទោះបីជាគ្មានហេតុផលច្បាស់លាស់ថា អ្នកចង់ដឹង ចង់លឮពីប្រធានបទ ឬមាតិការ ( Content ) អីឲ្យពិតប្រាកដក៏ដោយ ក៏អ្នកនៅតែចំណាយពេលចុចទូរសព្ទមើលហ្វេសប៊ុក និង Instagram យ៉ាងហោចណាស់ ៣ ម៉ោងដែរក្នុងមួយថ្ងៃ។

កាលណាគេនិយាយពីបណ្ដាញទំនាក់ទំនងសង្គម គឺគេនិយាយពីចំនួន Like, Comment , share និង View ទៅលើមាតិការនិមួយៗ ដែលអាស្រ័យទៅលើប្រភេទ Content និងការកំណត់ Aglorithm របស់បណ្ដាញទំនាក់ទំនងសង្គម។ Like, Comment , share និង View សម្រាប់អ្នកធម្មតាៗគឺមិនសូវសំខាន់ទេ តែសម្រាប់អ្នកប្រើប្រាស់ដើម្បីជំនួញ ឬអ្នកប្រើប្រាស់ដើម្បីឲ្យ Branding ល្បី គឺពិតជាសំខាន់សម្រាប់ពួកគាត់។
អ្នកអាចនឹងជឿទៅលើបណ្ដាអ្នកផ្សព្វផ្សាយបែបឌីថជីលម៉ាឃីតធីង ដែលគេបានផ្សាយពីការបង្រៀន Boost Page ការធ្វើឲ្យវីដេអូមានគេមើលច្រើន ប៉ុន្តែពេលខ្លះអ្នកអាចនឹងមិនបានទទួលព័ត៌មានគ្រប់គ្រាន់ពីបម្រែបម្រួលឥរិយាបថអ្នកប្រើប្រាស់បណ្ដាញសង្គម។ តើនឹងមានអ្វីខ្លះប្រែប្រួល?

នេះគឺមិនមែនកើតចេញពីអ្នកបង្កើតហ្វេសបុក ឬបណ្ដាញទំនាក់ទំនងសង្គមនោះទេ គឺកើតចេញពីអ្នកប្រើប្រាស់ផ្ទាល់តែម្ដង។ Hootsuit ក្រុមហ៊ុនគ្រប់គ្រងបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក និងជាអ្នកវិភាគពីការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមបានឲ្យដឹងថា ៦៣% នៃអ្នកប្រើប្រាស់បណ្ដាញសង្គម ចាប់ផ្ដើមងាកទៅរកការចែករំលែក Content ឬការជជែកគ្នាជាលក្ខណៈឯកជនច្រើនជាងសាធារណៈ។
កាន់តែច្បាស់ជាងនេះទៅទៀតនោះ Mark Zuckerberg ស្ថាបនិក និងជាប្រធានក្រុមហ៊ុនហ្វេសប៊ុក ក៏បានសង្កត់ធ្ងន់ក្នុងការសិក្ខាសិលា Development Conferene F8 ថា « ភាពឯកជន គឺជាអនាគតរបស់ Social Media »។ នេះបានបញ្ជាក់ឲ្យឃើញថា ហ្វេសបុក ក៏ដឹងដែរថាអ្នកប្រើប្រាស់របស់ខ្លួន ចាប់ផ្ដើមចូលចិត្តធ្វើអ្វីជាលក្ខណៈ Private ផងដែរ។
ទាក់ទងចំណុចនេះ សម្រាប់បណ្ដាញទំនាក់ទំនងសង្គមប្រភេទ Instagram ជាកន្លែងតែមួយគត់របស់ហ្វេសប៊ុក ដែលគេគិតថា នឹងមានអនាគតភ្លឺស្វាង ក្នុងការដណ្ដើមតំណែងស្ដេច Social Media លក្ខណៈ Private នាពេលអនាគត ព្រោះវាមានមុខងារ ចែករំលែករូបភាព ផ្ញើរសារ បែបឯកជន និងសម្រិតសម្រាំងមនុស្សជិតស្និតស្រាប់ទៅហើយ។

មិនមែនមានតែហ្វេសប៊ុក និង Instagram ដែលកំពុងតែផ្ដោតទៅលើចំណុចនេះទេ បណ្ដាញទំនាក់ទំនងសង្គម LinkedIn ក៏កំពុងសិក្សារពី Teammate Concept ដែលអាចឲ្យអ្នកប្រើប្រាស់តាមដាន និងចែករំលែកទៅលើក្រុមប្រភេទមនុស្សដែលពួកគេចង់ចែករំលែកបានផងដែរ និយាយរួមរាល់អ្វីដែលពួកគេ Share គឺមានកម្រិតតាមចំនួនមនុស្សដែលពួកគេចង់ចែករំលែក។
សរុបមកអ្នកផុស Public អាចនឹងមិនសូវមានគេមើលច្រើនដូចមុនឡើយ។

យ៉ាងណាក៏ដោយ វត្តមាន Tik Tok បានធ្វើឲ្យបណ្ដាញទំនាក់ទំនងសង្គមផ្សងៗទៀត កំពុងតែរកវិធីដើម្បីទប់ទល់នឹងភាពរីកចម្រើនរបស់បណ្ដាញទំនាក់ទំនងសង្គមយក្សដែលបង្កើតឡើងដោយចិនផងដេរ។ ដោយសារតែ Tik Tok អាចឲ្យអ្នកប្រើប្រាស់មើលមាតិការផ្សេងៗបែប One on One និងបន្តជារៀងរហូត ដោយគ្មានការរំខានពីមាតិកាផ្សេងៗដូចហ្វេសប៊ុក ទើបធ្វើឲ្យបណ្ដាញទំនាក់ទំនងសង្គមមួយនេះ ងាយស្រួលប្រើ មិនរញ៉េរញ៉ៃ ណាមួយជាប្រភេទ Content លក្ខណៈកម្សាន្ដច្រើនផង។
បញ្ចេញយោបល់របស់អ្នក! តើអ្នកចូលចិត្ត Private ឬក៏ Public?
ប្រែសម្រួល៖ តុងឡុង
ចុចអាន៖ ហ្វេសប៊ុករងការចោទប្រកាន់ថា បានបំប៉ោងចំនួនអ្នកមើល ការផ្សព្វផ្សាយពាណិជ្ជកម្ម
ចុចអាន៖ ហេតុអ្វីបានជាគេនិយមប្រើគណនីហ្វេសប៊ុកក្លែងក្លាយ?មើលយ៉ាងណាដឹងបាន?

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ