KPT+
បើកូនធំហើយ តែនៅនិយាយដូចក្មេង អានអត្ថបទនេះសិន
ពេលកូននៅតូច បារម្ភម្តង ពេលធំហើយ កាន់តែបារម្ភទៀត បើធំតែរូប ចរិតនៅដូចក្មេងដដែល ទឹកចិត្តប៉ាម៉ាក់ច្បាស់ជាខ្លោចផ្សាមិនខាន។ អត្ថបទនេះជាវិធីសាស្ត្រណែនាំខ្លះៗប៉ាម៉ាក់អាចយកទៅអនុវត្តបាន បើសិនកូនយើងបង្ហាញអាកប្បកិរិយាក្មេងជាងអាយុ។
១- ពិនិត្យមើលការលូតលាស់កូន
ពេលខ្លះ ក្មេងៗមានអាកប្បកិរិយាមិនត្រូវនឹងអាយុពួកគេ ព្រោះតែបញ្ហាវិវត្តផ្នែកសតិបញ្ញាមិនបានល្អ អ៊ីចឹងក្នុងនាមជាប៉ាម៉ាក់ យើងគួរតែតាមដានមើលសមត្ថភាពការគិត និងការធ្វើរបស់កូន និយាយជាមួយគ្រូប្រចាំថ្នាក់គេ ឬពេទ្យ ដើម្បីដឹងកាន់តែច្បាស់។ បើអ្នកសង្ស័យថាកូនមានបញ្ហារៀន ឬវិវត្តយឺតយ៉ាវណាមួយ សូមទៅពិគ្រោះជាមួយពេទ្យ
២- ស្វែងយល់ពីដើមហេតុបញ្ហា
ព្យាយាមស្វែងយល់ហេតុអីកូនបង្ហាញកាយវិការបែបនោះ និងពន្យល់គេឲ្យបានល្អ។ ឧទាហរណ៍ បើកូននិយាយថា មិនចង់ធំនោះ ត្រូវប្រាប់គេពីផលប្រយោជន៍ធ្វើជាមនុស្សពេញវ័យ បើនិយាយថា ខ្លាចពេលគេធំទៅ ប៉ាម៉ាក់លែងស្រលាញ់ ប្រាប់កូនវិញ ក្តីស្រលាញ់ប៉ាម៉ាក់ធំធេងណាស់ ហើយមានជារៀងរហូត។
៣- ណែនាំវិធីផ្សេងទៀត
ពេលកូនយើងប្រើវិធីបែបកូនក្មេង ព្រោះចង់បានអ្វីមួយ ត្រូវបង្រៀនវិធីផ្សេងដល់គេវិញ ដូចជា បើស្រែកយំដើម្បីបានការចាប់អារម្មណ៍ យើងគួរពន្យល់កូនប្រើកាយវិការវិញ ដូចជា កាន់ដៃអ្នកថ្នមៗជាដើម។ កូនអាចយល់ថា ធ្វើបែបនោះដើម្បីឲ្យមានមិត្តភ័ក្ដិច្រើន គួរប្រាប់កូនពីវិធីរាប់អានមិត្តភ័ក្ដិបែបផ្សេងទៀត។ គ្រប់ពេលឃើញកូនបម្រុងនឹងធ្វើរឿងមិនចាស់ទុំណាមួយ ត្រូវរំឭកប្រាប់ឲ្យប្រើវិធីដែលយើងបានបង្រៀន ហើយផ្តល់ឱកាសដល់គេឲ្យបានច្រើនផង។
៤- បង្កើតវិន័យ
ប្រាប់កូនៗ បើប្រើសម្តីបែបកូនក្មេង ប៉ាម៉ាក់មិនឲ្យអ្វីគេចង់បាននោះទេ តែបើអាកប្បកិរិយាត្រឹមត្រូវនឹងទទួលបានរង្វាន់។ ចាំថា ត្រូវធ្វើតាមវិន័យជាដាច់ខាត សូមកុំធ្វើកូនសុំរហូតទល់គេយល់ព្រមរៀបអាកប្បកិរិយាត្រឹមត្រូវ ព្រមទាំងសរសើរ និងផ្តល់ចំណាប់អារម្មណ៍លើការខិតខំរបស់កូន។ យើងក៏អាចសម្គាល់អត្តចរិតកូន ពេលកូនយើងធ្វើបានល្អក្នុងកម្រិតមួយ កុំភ្លេចឲ្យរង្វាន់លើកទឹកចិត្តគេផង។
៥- ផ្តល់ភាពយល់ចិត្ត
ក្មេងៗកំពុងតែវិវត្តខ្លួនស្វែងយល់ពីពិភពលោកជុំវិញខ្លួន និងអភិវឌ្ឍចំណេះដឹង ដូច្នេះបើពួកគេមិនយល់រឿងណាមួយ ឬត្រូវការការណែនាំ ប៉ាម៉ាក់គួរតែនៅជាមួយគេបង្ហាញការយល់ចិត្ត និងលើកទឹកចិត្ត។
៦- ប្រុងប្រយ័ត្នចំពោះកត្តាខាងក្រៅ
បរិយាកាសអវិជ្ជមានពោរពេញដោយការឈ្លោះប្រកែក ស្ត្រេស ជាពិសេសបញ្ហាក្នុងក្រុមគ្រួសារ នឹងជះឥទ្ធិពលដល់អាកប្បកិរិយារបស់កូន។ ទំនួលខុសត្រូវប៉ាម៉ាក់គ្រប់រូបដើម្បីអប់រំកូន ត្រូវបង្កើតបរិយាកាសប្រសើរមួយសម្រាប់កូនៗ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សញ្ញាបង្ហាញថា យើងជាឪពុកម្ដាយចិញ្ចឹមកូនដោយមានទំនោរទៅរកការការពារហួសហេតុពេក
ចុចអាន៖ តិចនិកចិញ្ចឹមបែបថ្មី ត្រៀមខ្លួនកូនប្រកួតប្រជែងក្នុងសង្គមនាពេលអនាគត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់