Connect with us

KPT+

ចង់បង្កើត​ក្រុមហ៊ុន​ទាំងកំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​?

បានផុស

នៅ

​និស្សិត​កាន់តែ​ច្រើនឡើង កំពុង​ងាក​ទៅរក​ផ្ចង់​ជីវិត​ក្នុង​ភាពជា​សហគ្រិន ហើយ​មាន​របាយការណ៍​បង្ហាញ​ថា តាមពិត ៦៧ ភាគរយ ​នៃ​សិស្ស​វិទ្យាល័យ​នៅ​អាមេរិក ចាប់អារម្មណ៍​ក្នុងការ​ចាប់ផ្តើម​អាជីវកម្ម​ទាំង​រៀន​មិនទាន់​ចប់ ដូច្នេះ​មិនមាន​អ្វី​ជាការ​ភ្ញាក់ផ្អើល​ទេ​ដែល​នៅ​មហាវិទ្យាល័យ​នៅ​អាស៊ី​យើង​ក៏​នឹង​វិវត្ត​ទៅរក​និន្នាការ​ស្រដៀង​គ្នា​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារ​គំរូ ​នៃ​ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក Mark Zuckerbergs និង Larry Pages ការសម្រេចចិត្ត​បង្កើត​ក្រុមហ៊ុន​ទាំង​វ័យ​នៅ​រៀន​នេះ​ជាការ​ប្តេជ្ញា​ចិត្តជា ក្នុងចំណោម​មនុស្ស​ជំនាន់​ថ្មី​។​

ទោះយ៉ាងណា​ក៏ដោយ​មាន​អាថ៌កំបាំង​ជាច្រើន​ដេ​ល​យើង​គួរ​ដឹង មុន​ការចាប់ផ្តើម​ក្រុមហ៊ុន​មួយ​ទាំង​ធនធាន រួមទាំង ទេពកោសល្យ​នៃ​ការ បំផុសគំនិត​ផងដែរ​។ ភាពជា​សហគ្រិន​តម្រូវឱ្យមាន​វិន័យ​ដើម្បី​អភិវឌ្ឍ​គំនិត​អាជីវកម្ម​ទៅជា​អ្វីមួយ ពិតប្រាកដ​មិនមែន​ស្រមើស្រមៃ​ឡើយ​។​

​មាន​វិធី​បីយ៉ាង​ដើម្បី​គ្រប់គ្រង​សហគ្រិនភាព​ដំបូង​របស់​យើង​តាំងពី​នៅ​មហាវិទ្យាល័យ​គឺ ​៖

ចូល​វគ្គ​សិក្សា​

​ត្រូវយក​វគ្គ​សិក្សា​សហគ្រិនភាព​ដែល​នឹង​ជួយ ក្នុង​ការកសាង​ក្រុមហ៊ុន​ជ្រើស​យក​ថ្នាក់​គ្រប់គ្រង​សហ​គ្រិ ដែល​ផ្តល់ឲ្យ​នូវ​ការស្វែងយល់​អំពី​ករណី​សិក្សា​មុនៗ​នៃ​អ្នករកស៊ី​ក្នុងស្រុក​យើង ជួយ​ឱ្យ​យល់​ពី​វិធី​ដែល​ក្រុមហ៊ុន​នានា​បាន​ផ្តោត បាន​ពើប​បញ្ហា​និង​ដំ​ណោ​ញ​ស្រាយ​ការ​ប្រឈម​។​

ជួប​អ្នកជំនាញ​

​កុំ​ខ្លាច​ក្នុង​ការទាញយក​បទពិសោធ​ន៍​របស់ មនុស្ស​នៅ​ជុំវិញ​យើង មិន​ថា​អ្នក​ជោគជ័យ អ្នក​បរាជ័យ មកពី​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា ដែល​អាច​ទាញយក​ប្រយោជន៍​សម្រាប់​ការរីកចម្រើន​ផ្ទាល់ខ្លួន​និង​វិជ្ជាជីវៈ​ក្នុង​វិស័យ​ដែល​យើង​ចង់​ធ្វើ​។​

៣ បង្កើត​លក្ខខណ្ឌ​ល្អជា​មួយ​សាស្ត្រាចារ្យ​

​ពួកគេ​មាន​បណ្តាញ​និង​ការតភ្ជាប់​មិនគួរ​ឱ្យ​ជឿ​ដែល អាច​ណែនាំ ឱ្យ​យើង​បាន​ស្គាល់ អ្នក​ជោគជ័យ​ជាច្រើន​បាន​ជោគជ័យ​ដោយសារ​ការគាំទ្រ​នៃ​គ្រូៗ​របស់​ពួកគេ ។ ទោះ​គ្រូ​យើង​មិន​មានបាន​ច្រើនតែ​ក៏មាន​បទពិសោធ​ជាច្រើន​ឆ្នាំ​ដែលមាន​តម្លៃ​ខ្លាំងណាស់​សម្រាប់​អ្វីៗ​មកជួយ​ជា​យោបល់​លើ​គំនិត​ដ៏​អា​ស្ចា​រ្ស​ស្រាប់​របស់​យើង​ក្នុង​សម័យកាល​ថ្មី​នេះ​។​

ចៀសវាង​ពី​ការវិល​វល់

​កំណត់​រៀន​និង​ទម្លាប់​ឆ្លៀតពេល គឺ​វិធីសាស្ត្រ​ប្រើពេល​វេលា ច្បាស់លាស់​មាន​សារៈសំខាន់​ដូចជា រាល់ថ្ងៃ​ទៅ​ដើរលេង​ប៉ុន្មាន​ម៉ោង internet​ស្រាវជ្រាវ ប៉ុន្មាន ហ្វេ​ស​ប៊ុ​ក​ប៉ុន្មាន ញាំ​កាហ្វេ​ពិនិត្យមើល​ភាព​ស៊ី​វិ​ល័យ​របស់​អ្នកផង​ប៉ុន្មាន ចំណាយពេល​ជាមួយ​គ្រួសារ មិត្តភក្តិ កីឡា​សុខភាព និង​ការអាន​មុន​គេង​។ រៀបចំ​ឡើងវិញ​កាលវិភាគ​ប្រចាំថ្ងៃ ធ្វើ​សមាធិ​ឬ​អាន​សៀវភៅ ទៅ​ប្រជុំពិភាក្សា កំណត់​នូវ​អ្វីដែល​សក្តិសម​បំផុត​សម្រាប់​យើង ដើម្បី​ធ្វើឱ្យមាន​កម្លាំងចិត្ត មាន​ភាពស្វាហាប់​និង​ពេលវេលា​ធ្វើការ​ជា​រៀងរាល់ថ្ងៃ​ដោយ​ពេញ​ចិត្តនឹង​ដំណើរការ​និ​មួយៗ​របស់ខ្លួន​។​

សិក្សា​ជានិច្ច

​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​ស្វែងរក​ចំណុច ទីផ្សារ​គោលដៅ​និង​ស្វែងរក​វិធី​ដើម្បី​ដោះស្រាយ​ដើម្បី​អាច​រកប្រាក់​បាន​។ សូម​ចាំ​ថា ទីផ្សារ​គោលដៅ​គួរតែមាន​ទំហំ​ធំ​ល្មម​សម្រាប់​ទទួលយក​ទំនិញ​ឬ​សេវាកម្ម​យើង​យូរអង្វែង​បាន​។​

​នៅពេលដែល​អ្នកណាម្នាក់ ក្មេង​យ៉ាងណាក្តី​ដែល​អាចមាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​ត្រឹមត្រូវ​ទាក់ទិន​និង​អតិថិជន ទទួលបាន​នូវ​មតិ​ប្រតិកម្ម​របស់​ពួកគេ គឺជា​សញ្ញា​ដំបូង​នៃ​ការកសាង​ទីផ្សារ​បាន​ហើយក៏​ជា​សហគ្រិនភាព​ដែល​កំពុងដំណើរការ​ដូ​ច​គ្នា​៕​

​ប្រែសម្រួល ៖ សុភា​

​ប្រភព ៖ influencive​

ចុចអាន៖ បះសក់!​ ស្គាល់​មហាសេដ្ឋី​ជប៉ុន​ដែល​ទិញ​កៅអី​យានអវកាស SPACEX ទាំងអស់​ឬ​នៅ?

ចុចអាន៖ ​ចំណុច​ធំៗ​បង្ហាញ​ថាជីវិតការងារ​​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម