KPT+
៣ ជំហានជំរុញទំនុកចិត្តលើអាជីវកម្ម និងហក់ទៅមុខបានរហ័ស
ការចាប់ផ្ដើមអាជីវកម្មដំបូង អាចជោគជ័យឬបរាជ័យ ប៉ុន្តែ អ្វីដែលយើងត្រូវធ្វើ គឺរកវិធីកសាងផលិតផលឬសេវាកម្មណាដែលទីផ្សារចុងក្រោយពិតជាកំពុងត្រូវការ។
សាកល្បងអនុវត្តតាមជំហានទាំងបីនេះ ដើម្បីកសាងទំនុកចិត្តសហគ្រិនកាន់តែរឹងមាំ អាជីវកម្មដើរទៅមុខរហ័ស៖
១. សម្ភាសអ្នកណាម្នាក់ដែលយើងអាចរៀនបានពីគេ

ដំណាក់កាលដំបូងនៃរាល់ការចាប់ផ្ដើមថ្មី គឺជាដំណាក់កាលស្រាវជ្រាវ។ យើងត្រូវសិក្សាទីផ្សារដែលមានស្រាប់ ដើម្បីកំណត់ពីឱកាសដែលមិនទាន់មាន ហើយចាប់ផ្ដើមបង្កើតសម្មតិកម្មរបស់ខ្លួនឯងអំពីវិធីដែលយើងអាចដោះស្រាយបញ្ហាទាំងនោះបាន។
ការសម្ភាសន៍ស្ថាបនិកណាម្នាក់ដែលមានអាជីវកម្មឈានមុខគេ មិនត្រឹមតែជាឱកាសដើម្បីទទួលបានការបំផុសគំនិតពីរឿងជោគជ័យថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏កម្រមួយដើម្បីសួរដៃគូប្រកួតប្រជែងនាពេលអនាគត អំពីទីផ្សារអតិថិជន និងតម្រូវការរបស់ពួកគេដែរ។ រាល់ការសម្ភាសន៍គឺជាឱកាសដើម្បីកសាងនិងបណ្ដុះទំនាក់ទំនងថ្មី។
២. ចែករំលែកដំណើរការរបស់យើង

បង្កើតប្លក់ដើម្បីប្រកាសបទសម្ភាសន៍ និងមេរៀនដែលយើងបានរៀន។ ប្លក់នឹងជួយយើងបង្កើតមនុស្សមកជុំវិញយើង។ បើយើងចង់ចែករំលែកការបើកដំណើរការផលិតផល នោះយើងនឹងមានក្រុមអតិថិជនចាំគាំទ្រត្រៀមខ្លួន ដើម្បីសាកល្បងដំណោះស្រាយ រួមទាំងជួយយើងផ្សព្វផ្សាយដែរ។
ការចែករំលែកដំណើរតាមរយៈប្លក់ នឹងជួយយើងឲ្យកាន់តែក្លាហាន ថែមទាំងបង្កើតភាពជឿជាក់ដល់ខ្លួនឯងថែមទៀត។ សំខាន់ជាងនេះទៅទៀតក៏ធ្វើឲ្យយើងមានទំនួលខុសត្រូវចំពោះមនុស្សដែលមានវត្តមាននៅក្នុងប្លុកនេះ។ រាល់ការសន្ទនាដែលបានផ្សព្វផ្សាយ គឺជាជំហានទៅមុខ ហើយជំហានទាំងនោះ នឹងបន្ថែមជំហានទៅមុខយ៉ាងលឿន មួយកម្រិតថែមទៀត។
៣. សួរពីការតភ្ជាប់របស់យើងជាមួយពួកគេ

ទស្សនិកជនដែលនៅក្នុងប្លុក យើងក៏អាចមានឱកាសជាច្រើនដើម្បីសាកសួរពួកគេ ហើយក៏អាចបង្កើតគំនិតចាប់ផ្ដើមនិងដំណើរការសាកល្បងមុនពេលបង្កើតផលិតផលឡើងមក។ មិនថាយើងកំពុងកំណត់គោលដៅអាជីវកម្ម ឬប្រើប្រាស់វិធីមួយដែលអាចសាកល្បងបាន ប្រសិនបើអ្នកទិញចាប់អារម្មណ៍នឹងផលិតផលរបស់យើងតាមរយៈការលក់ នោះហើយគឺជាដំណោះស្រាយមួយដែលបានចាប់ផ្ដើម។
ប៉ុន្តែបើយើងទាក់ទងមនុស្សចម្លែកជាមួយនឹងគំនិតឬគំរូដើម អាចនឹងត្រូវគេបដិសេធភ្លាមៗ។ ប៉ុន្តែបើយើងចូលទៅកាន់មនុស្សដែលបានភ្ជាប់ទំនាក់ទំនងជាមួយ ទោះបីជាពួកគេមិនចាប់អារម្មណ៍ក៏ដោយ ពួកគេនឹងចំណាយពេលចែករំលែកមតិយោបល់ និងហេតុផលរបស់ពួកគេមកកាន់យើងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ forbes
ចុចអាន៖ការលាយបញ្ចូលគ្នារវាងគណនីឯកជននិងគណនីសម្រាប់អាជីវកម្មល្អដែរ?

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?