KPT+
ប្រធានបទ៤ ដែលស្ថាបនិកអាជីវកម្មនានាគួរអាន ដើម្បីឆាប់រឹងមាំ
ស្ថាបនិកដែលទើបតែបង្កើតអាជីវកម្មដំបូង គឺពិតជាក្មេងខ្ចីផ្នែកអាជីវកម្ម ទាំងចំណេះដឹងផ្សារភ្ជាប់មកនឹងភាពជាក់ស្តែង ទាំងវិធីសាស្ត្របត់បែន សម្រប ស្រុះស្រួលជាមួយអ្នកជុំវិញខ្លួន ។
នេះជាចំណេះសំខាន់៤ ដែលស្ថាបនិកចាប់ផ្ដើមដំបូងនានា គួរយកចិត្តទុកដាក់អាន ដើម្បីឆាប់ទទួលបានដោយជោគជ័យ៖
១. តើអ្វីដែលស្ថាបនិកត្រូវធ្វើអទិភាពនៅពេលសាងអាជីវកម្ម?
អ្វីដែលធ្វើឲ្យស្ថាបនិកពិសេស នោះគឺសមត្ថភាពរបស់ពួកគេក្នុងការទទួលបានការយល់ដឹងប្លែកៗ និងមើលឃើញពិភពលោកតាមរបៀបផ្សេង។ នោះហើយជាអ្វីដែលច្រើនតែនាំទៅរកដំណោះស្រាយដែលពួកគេបង្កើតឡើង។
ជាទូទៅស្ថាបនិកបានធ្វើឲ្យមានកំហុសក្នុងការមិននិយាយជាមួយមនុស្សនៅក្នុងទីផ្សារគោលដៅពួកគេ នៅដំណាក់កាលដំបូង នៃដំណើរការអភិវឌ្ឍន៍។

២. តើអាចសម្គាល់យ៉ាងណាថាអាជីវកម្មមួយសមនឹងយើង?
ស្ថាបនិកម្នាក់ត្រូវយកចិត្តទុកដាក់ទាំងបញ្ហានិងអ្នកប្រើប្រាស់ ព្រោះបញ្ហានេះនឹងជួយទ្រទ្រង់ពួកគេឆ្លងកាត់គ្រាលំបាកដែលនឹងប្រឈមមុខពេលកំពុងកសាងអាជីវកម្ម។
ស្ថាបនិកដែលចាប់ផ្ដើមក្រុមហ៊ុនជុំវិញបញ្ហាដែលពួកគេមិនយកចិត្តទុកដាក់ ចំពោះមនុស្សដែលពួកគេមិនអាចអភិវឌ្ឍការយល់ចិត្ត ពួកគេងាយនឹងត្រូវបានគេមើលងាយ នៅពេលមានបញ្ហាដំបូង។ ហើយមិនអាចសម្គាល់អាជីវកម្ម និងគិតថាមិនសមនឹងខ្លួន។
ការយកចិត្តទុកដាក់លើបញ្ហានេះ ក៏នឹងកើតមានផងដែរ នៅពេលដែលពួកគេកំពុងនិយាយជាមួយវិនិយោគិនដែលមានសក្ដានុពល។
៣. តើគួររកដំបូន្មានចាប់ផ្ដើមអាជីវកម្មនៅទីណាបានចម្លើយស្មោះត្រង់?
អានុភាពទីប្រឹក្សាគោលដៅ គឺពិតជាមានសារៈសំខាន់ ជាពិសេសសម្រាប់ស្ថាបនិកដំបូង។ ក្នុងនាមជាស្ថាបនិកចាប់ផ្ដើមដំបូងប្រាកដជាឯកោ។ លើសពីនេះស្ថាបនិកភាគច្រើនចាប់ផ្ដើមជាមួយនឹងគម្លាតចំណេះដឹង នៅក្នុងអ្វីដែលពួកគេត្រូវការ ដើម្បីបង្កើនល្បឿនឲ្យបានលឿន។
ការទទួលបានការគាំទ្រមិនត្រឹមតែពីមិត្តភ័ក្ដិនិងក្រុមគ្រួសាររបស់យើងប៉ុណ្ណោះទេ ដែលអាចជាវិធីដ៏ប្រសើរមួយនៃការប្រើជំនាញរបស់នរណាម្នាក់ ដើម្បីបំពេញចន្លោះចំណេះដឹង ក៏ដូចជាការផ្ដល់នូវសំឡេងសម្រាប់គំនិតថ្មីៗ។
អ្វីដែលស្ថាបនិកកំពុងធ្វើ គឺទទួលយកទីប្រឹក្សាឬដំបូន្មានពីនរណា ។ ទីប្រឹក្សាឬដំបូន្មាន ត្រូវបានប្រើដើម្បីបំពេញចន្លោះប្រហោង ថាតើស្ថាបនិកនឹងទៅជាយ៉ាងណា។

៤. ការស្វែងរកវិនិយោគិនត្រឹមត្រូវ
ស្វែងរកវិនិយោគិនត្រឹមត្រូវ គឺដូចជាការធ្វើលំហាត់មួយ។ យើងត្រូវតែស្រាវជ្រាវនិងស្វែងយល់ថាតើវិនិយោគិនណាខ្លះ ដែលវិនិយោគលើកិច្ចព្រមព្រៀងដូចជាយើងដែរ។ ការទទួលយកវិនិយោគិនទាំងនោះមកវិនិយោគលើយើង គឺដើម្បីឲ្យផែនការរឹងមាំ សម្រាប់អាជីវកម្មដែលអាចសម្រេចបាននិងអាចប្រាប់រឿងរ៉ាវបានល្អ។
ចំណេះដឹងនិងការស្រាវជ្រាវ គឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យសម្រាប់យើង ដែលទើបចាប់ផ្ដើមអាជីវកម្ម។ ត្រូវយល់ពីទីផ្សារ ស្វែងយល់ពីវិនិយោគិនដែលមានសក្ដានុពលយល់ពីខ្លួនយើង និងស្វែងរកអ្នកប្រឹក្សាដែលអាចទុកចិត្តបាន ហើយប្រាប់យើងពីការពិត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖forbes

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?