KPT+
ស្ថានភាពសណ្ដាប់ធ្នាប់ក្នុងផ្ទះក៏អាចបញ្ជាក់ពីកម្រិតជំងឺផ្លូវចិត្តរបស់មនុស្ស
នៅពេលដែលចូលទៅក្នុងផ្ទះនរណាម្នាក់តើយើងមើលអ្វីមុនគេ? អ្នកខ្លះមើលការតុបតែង និងគ្រឿងសង្ហារិម អ្នកខ្លះទៀតក្រឡេកមើលសៀវភៅប្រភេទណាដែលមាននៅលើធ្នើ ហើយអ្នកខ្លះក៏លេងជាមួយសត្វចិញ្ចឹមគួរឱ្យស្រលាញ់ដែលមនុស្សម្ចាស់ផ្ទះចិញ្ចឹម។
យោងតាមវេបសាយ Bright Side រួមជាមួយអ្នកជំនាញផ្នែកចិត្តសាស្ត្រគ្លីនិក Arina Axenova និងប្រភពជំនាញដទៃទៀតបានវិភាគអំពីភាពរញ៉េរញ៉ៃនៃផ្នែកផ្សេងៗក្នុងផ្ទះ ដោយភ្ជាប់ជាមួយស្ថានភាពផ្លូវចិត្តរបស់ម្ចាស់ផ្ទះ។
១. មុខផ្ទះ
ភាពរញ៉េរញ៉ៃនៅជិតច្រកចូលឬនៅតាមមុខផ្ទះជារឿយៗបង្ហាញពីការភ័យខ្លាចនៃការទំនាក់ទំនងផ្សេងៗដោយទុកកាបូប ឆត្រ និងរបស់ផ្សេងទៀតនៅក្នុងផ្នែកខ្លះនៃផ្ទះដើម្បីរារាំងខ្លួនឯងពីអ្នកដទៃឈ្លានពាន។ មនុស្សបែបនេះមានបញ្ហាក្នុងការជួបមិត្តភក្ដិថ្មីដែល ធ្វើឱ្យពួកគេមិនស្រួលចិត្ត។ វាក៏អាចបង្ហាញពីការអស់កម្លាំងរ៉ាំរ៉ៃឈានទៅរកការសម្រាកជារៀងរហូត។
២.ផ្ទះបាយ

ក្នុងផ្ទះបាយបើមានស្ថានភាពដូចជាផ្ទុកចានកខ្វក់ក៏អាចបង្ហាញពីអារម្មណ៍អស្ថិរភាពដូចគ្នា។ វាអាចទៅរួចដែលថាម្ចាស់បានធ្វើឲ្យផ្ទះបាយរាយប៉ាយនេះក៏ជាសញ្ញាដែលទទួលរងពីការធ្លាក់ទឹកចិត្តឬការថប់បារម្ភ។ ប្រសិនបើនេះជាការពិតមានន័យថា មនុស្សត្រូវតែជម្នះវាដោយសាកល្បងធ្វើអ្វីមួយដែលសាមញ្ញបំផុតដូចជាងូតទឹកឬធ្វើម្ហូប។
មួយទៀតមនុស្សប្រភេទនេះមានលក្ខណៈចិត្តចង្អៀតនិងរួញរា។ នៅពេលបង្ហាញជាមួយជម្រើសពីរ – អ្វីមួយដែលពួកគេត្រូវធ្វើនិងអ្វីមួយដែលពួកគេចង់ធ្វើ – ពួកគេនិងជ្រើសរើសជម្រើសចុងក្រោយមិនខាន។
៣.ធ្នើរនៅលើតុ
សំរាមទុកដាក់នៅលើតុឬនៅតាមធ្នើរត្រឹមត្រូវ មានន័យថា គេជាមនុស្សល្អឥតខ្ចោះដែរទេ? តាមពិត ពួកគេទំនងជាព្យាយាមធ្វើវាឲ្យល្អឥតខ្ចោះ ព្រោះមិនចង់ឲ្យអ្នកណាបានដឹងថាពួ កគេកំពុងតែកើតអ្វីឡើយ។
៤.តុធ្វើការ

តុមួយដែលគ្របដណ្ដប់ដោយរបស់ជាច្រើនអាចបង្ហាញថា មនុស្សនេះមានគំនិតច្នៃប្រតិដ្ឋ។ នេះអាចមានន័យថា គេជាប្រភេទដែលមិនចង់បង្ហាញឲ្យអ្នកណាដឹង។ មនុស្សបែបនេះមានការប្រុងប្រយ័ត្នខ្ពស់ តែអាចឆាប់ទទួលរងការថប់បារម្ភ។
៥.គ្រែគេង

គ្រែមានសភាពរញ៉េរញ៉ៃដោយសម្លៀកបំពាក់គ្រឿងសំអាង សៀវភៅ និងចានកខ្វក់។ ប្រហែលជាពួកគេមានការឈ្លោះប្រកែកគ្នាឬបែកបាក់ជាមួយនរណាម្នាក់ ដូច្នេះពួកគេកំពុងតែទម្លាប់និងសភាពបែបនេះ (ដូចជាទុកសំរាមនៅលើគ្រែ) វិធីមួយដែលអាចបង្វែរអារម្មណ៍ពីបញ្ហារបស់ពួកគេ។
៦.ធូលីតាមមាត់បង្អួច
ធូលីនៅតាមមាត់បង្អួចគឺកខ្វក់ ហើយយើងស្រួលនិងមើលឃើញ។ ប៉ុន្តែបើសិនជាម្ចាស់ផ្ទះមិនខ្វល់ខ្វាយទេបានន័យថា គេធុញថប់ សញ្ញាទាំងនេះក៏បង្ហាញថា គេមានជំងឺធ្លាក់ទឹកចិត្តឬអសមត្ថភាពក្នុងការធ្វើអ្វីទាំងអស់។ មនុស្សបែបនេះច្រើនតែរស់នៅក្នុងអតីតកាលដែលកប់ជ្រៅក្នុងដួងចិត្តពួកគេ។
៧.ប្រមូលរបស់ទុកនៅរានហាលមុខផ្ទះ

មនុស្សមានស្មារតីបាក់ទឹកចិត្តតែងប្រមូលរបស់របរដែលគ្មានប្រយោជន៍ជាច្រើននៅដាក់នៅរានហាលមុខផ្ទះពួកគេ។ ទាំងនេះគឺជាសញ្ញានៃការភ័យខ្លាចនៃការបាត់បង់អ្វីៗគ្រប់យ៉ាង ហើយជាមូលហេតុដែលធ្វើឲ្យពួកគេប្រមូលរបស់ដែលគ្មានប្រយោជន៍ដែលអាចជួយដោះស្រាយភាពភ័យខ្លាចនិងផ្ដល់នូវការបំភាន់នៃសុវត្ថិភាពរបស់ពួកគេ។ បញ្ហាក្នុងការកម្ចាត់របស់ដែលឥតប្រយោជន៍គឺជាសញ្ញានៃការថប់បារម្ភនិងអសមត្ថភាពក្នុងការសម្រេចចិត្ត។
៨.កន្លែងជាទូទៅ

នៅពេលមនុស្សម្នាក់បោះចោលសំរាមនៅកន្លែងដែលស្អាតដូចជា ក្រោមគ្រែ ក្រោយសាឡុង ឬតុក្បែរគ្រែ នោះមានន័យថា ពួកគេពិតជាធុញថប់មែនទែនហើយ។ ការពង្រាយនៅកន្លែងទាំងនេះ គឺជាសញ្ញានៃភាពខ្ជិលច្រអូសដែលអាចត្រូវបានគេនិយាយថា អសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងស្ថានភាពណាមួយ។ វាក៏មានន័យថា ពួកគេមានឆន្ទៈទន់ខ្សោយនិងពិបាកកំណត់គោលដៅ។
ការពង្រាយជាទម្លាប់អាក្រក់ដែលឈានទៅដល់ការធ្លាក់ទឹកចិត្តដំណាក់កាលដំបូង ។
តើអ្នកធ្លាប់បានកត់សម្គាល់ពីភាពរញ៉េរញ៉ៃនិងនៅក្នុងផ្ទះអ្នកណាម្នាក់ទេ? តើអ្នកគិតយ៉ាងណាចំពោះភាពរញ៉េរញ៉ៃទាំងនោះ ក៏ដូចជាម្ចាស់ផ្ទះ?
ប្រែសម្រួល៖ Blue Sky
ចុចអាន៖ ហេតុអ្វីពេលមេឃភ្លៀង មនុស្សខ្លះមានអារម្មណ៍ឯកាមិនចូលចិត្តមេឃភ្លៀង?
ចុចអាន៖ ជំងឺផ្លូវចិត្ត ៧ប្រភេទយើងមិនធ្លាប់ដឹង និងឧស្សាហ៍ច្រឡំគ្នា

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C