Connect with us

KPT+

ស្ថានភាពសណ្ដាប់​ធ្នាប់​ក្នុង​ផ្ទះ​ក៏​អាច​បញ្ជាក់​​ពី​កម្រិត​​ជំងឺ​ផ្លូវ​ចិត្ត​​របស់​មនុស្ស

បានផុស

នៅ

នៅ​ពេល​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​នរណា​ម្នាក់​តើ​យើង​មើល​អ្វី​មុន​គេ? អ្នកខ្លះ​មើល​ការ​តុបតែង ​និង​គ្រឿង​សង្ហារិម​ អ្នកខ្លះ​ទៀត​ក្រឡេក​មើល​សៀវភៅ​ប្រភេទ​ណា​ដែល​មាន​នៅ​លើ​ធ្នើ ហើយ​អ្នកខ្លះ​ក៏​លេង​ជា​មួយ​សត្វ​ចិញ្ចឹម​គួរ​ឱ្យ​ស្រលាញ់​ដែល​មនុស្ស​ម្ចាស់​ផ្ទះ​ចិញ្ចឹម។

យោង​តាម​វេប​សាយ​ Bright Side  រួម​ជា​មួយ​អ្នក​ជំនាញ​ផ្នែក​ចិត្តសាស្ត្រ​គ្លីនិក Arina Axenova និង​ប្រភព​ជំនាញ​ដទៃ​ទៀត​បាន​វិភាគ​អំពី​ភាព​រញ៉េរញ៉ៃ​នៃ​ផ្នែក​ផ្សេងៗ​ក្នុង​ផ្ទះ ដោយភ្ជាប់ជាមួយ​ស្ថានភាព​ផ្លូវ​ចិត្ត​របស់​ម្ចាស់​ផ្ទះ។

១. មុខ​ផ្ទះ

ភាព​រញ៉េរញ៉ៃ​នៅ​ជិត​ច្រក​ចូល​ឬ​នៅ​តាម​មុខ​ផ្ទះ​ជា​រឿយៗ​បង្ហាញ​ពី​ការ​ភ័យខ្លាច​នៃ​ការ​ទំនាក់ទំនង​ផ្សេងៗ​ដោយ​ទុក​កាបូប ​ឆត្រ ​និង​របស់​ផ្សេង​ទៀត​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​ផ្ទះ​ដើម្បី​រារាំង​ខ្លួន​ឯង​ពី​អ្នក​ដទៃ​ឈ្លានពាន។ មនុស្ស​បែបនេះ​មាន​បញ្ហា​ក្នុង​ការ​ជួប​មិត្តភក្ដិ​ថ្មី​ដែល ធ្វើ​ឱ្យ​ពួកគេ​មិន​ស្រួល​ចិត្ត។ វា​ក៏​អាច​បង្ហាញ​ពី​ការ​អស់​កម្លាំង​រ៉ាំរ៉ៃ​ឈាន​ទៅ​រក​ការ​សម្រាក​ជា​រៀង​រហូត។

២.ផ្ទះបាយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ផ្ទះ​បាយ​បើ​មាន​ស្ថានភាព​ដូច​ជា​ផ្ទុក​ចាន​កខ្វក់​ក៏​អាច​បង្ហាញ​ពី​អារម្មណ៍​អស្ថិរភាព​ដូច​គ្នា។ វា​អាច​ទៅ​រួច​ដែល​ថា​ម្ចាស់​បាន​ធ្វើ​ឲ្យ​ផ្ទះ​បាយ​រាយប៉ាយ​នេះ​ក៏​ជា​សញ្ញា​ដែល​ទទួលរង​ពី​ការ​ធ្លាក់​ទឹកចិត្ត​ឬ​ការ​ថប់​បារម្ភ។ ប្រសិន​បើ​នេះ​ជា​ការ​ពិត​មាន​ន័យ​ថា ​មនុស្ស​ត្រូវ​តែ​ជម្នះ​វា​ដោយ​សាកល្បង​ធ្វើអ្វី​មួយ​ដែល​សាមញ្ញ​បំផុត​ដូច​ជា​ងូត​ទឹក​ឬ​ធ្វើ​ម្ហូប។

មួយ​ទៀត​​មនុស្ស​ប្រភេទ​នេះ​មាន​លក្ខណៈ​ចិត្ត​ចង្អៀត​និង​រួញរា។ នៅ​ពេល​បង្ហាញ​ជាមួយ​ជម្រើស​ពីរ – អ្វី​មួយ​ដែល​ពួកគេ​ត្រូវ​ធ្វើ​និង​អ្វី​មួយ​ដែល​ពួកគេ​ចង់​ធ្វើ – ពួកគេ​និង​ជ្រើសរើស​ជម្រើស​ចុងក្រោយ​មិន​ខាន។

៣.ធ្នើរ​នៅ​លើ​តុ

សំរាម​ទុកដាក់​នៅ​លើ​តុ​ឬ​នៅ​តាម​ធ្នើរ​ត្រឹមត្រូវ​ មាន​ន័យ​ថា ​គេ​ជា​មនុស្ស​ល្អឥតខ្ចោះដែរទេ? តាមពិត ពួកគេ​ទំនង​ជា​ព្យាយាម​ធ្វើវាឲ្យល្អឥតខ្ចោះ ​ព្រោះ​មិន​ចង់​ឲ្យអ្នកណា​បាន​ដឹង​ថា​ពួ កគេ​កំពុង​តែ​កើត​អ្វី​ឡើយ។

៤.តុ​ធ្វើ​ការ

តុ​មួយ​ដែល​គ្រប​ដណ្ដប់​ដោយ​របស់​ជា​ច្រើន​អាច​បង្ហាញ​ថា ​មនុស្ស​នេះ​មាន​គំនិត​ច្នៃ​ប្រតិដ្ឋ។ នេះអាច​មាន​ន័យ​ថា ​​គេ​​ជា​ប្រភេទ​​ដែល​មិន​ចង់​បង្ហាញ​ឲ្យ​អ្នក​ណា​ដឹង។ មនុស្ស​បែបនេះ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ តែអាច​ឆាប់ទទួល​រង​​ការ​ថប់​បារម្ភ។

៥.គ្រែ​គេង

គ្រែ​មាន​សភាព​រញ៉េរញ៉ៃ​ដោយ​សម្លៀកបំពាក់​គ្រឿង​សំអាង​ សៀវភៅ ​និង​ចាន​កខ្វក់។ ប្រហែល​ជា​ពួកគេ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ឬ​បែកបាក់​ជា​មួយ​នរណា​ម្នាក់ ​ដូច្នេះ​ពួកគេ​កំពុង​តែ​ទម្លាប់​និង​សភាព​បែបនេះ (ដូច​ជា​ទុក​សំរាម​នៅ​លើ​គ្រែ) វិធី​មួយ​ដែល​អាច​បង្វែរ​អារម្មណ៍​ពី​បញ្ហា​របស់​ពួកគេ។

៦.ធូលី​តាម​មាត់​បង្អួច

ធូលី​នៅ​តាម​មាត់​បង្អួច​គឺ​កខ្វក់ ហើយ​យើង​ស្រួល​និង​មើល​ឃើញ។ ប៉ុន្តែ​បើ​សិន​ជា​ម្ចាស់​ផ្ទះ​មិន​ខ្វល់ខ្វាយ​ទេ​បាន​ន័យ​ថា ​គេ​ធុញថប់ សញ្ញា​ទាំង​នេះ​ក៏​បង្ហាញ​ថា ​គេមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ឬ​អសមត្ថភាព​ក្នុង​ការ​ធ្វើអ្វី​ទាំង​អស់។ មនុស្ស​បែបនេះ​ច្រើន​តែ​រស់​នៅ​ក្នុង​អតីតកាល​ដែល​កប់​ជ្រៅ​ក្នុង​ដួងចិត្ត​ពួកគេ។

៧.ប្រមូល​របស់​ទុក​នៅ​រាន​ហាល​មុខ​ផ្ទះ

មនុស្ស​មាន​ស្មារតី​បាក់​ទឹកចិត្ត​តែង​ប្រមូល​របស់របរ​ដែល​គ្មាន​ប្រយោជន៍​ជា​ច្រើន​នៅ​ដាក់​នៅ​រានហាលមុខ​ផ្ទះ​ពួក​គេ។ ទាំង​នេះ​គឺ​ជា​សញ្ញា​នៃ​ការ​ភ័យ​ខ្លាច​នៃ​ការ​បាត់បង់​អ្វីៗ​គ្រប់យ៉ាង ​ហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យពួកគេ​ប្រមូល​របស់​ដែល​គ្មាន​ប្រយោជន៍​ដែល​អាច​ជួយ​​ដោះស្រាយ​ភាព​ភ័យខ្លាច​និង​ផ្ដល់​នូវ​ការ​បំភាន់​នៃ​សុវត្ថិភាព​របស់​ពួកគេ។ បញ្ហា​ក្នុង​ការ​កម្ចាត់​របស់​ដែល​ឥតប្រយោជន៍​គឺ​ជា​សញ្ញា​នៃ​ការ​ថប់បារម្ភ​និង​អសមត្ថភាព​ក្នុង​ការ​សម្រេចចិត្ត។

៨.កន្លែង​ជា​ទូទៅ

នៅ​ពេល​មនុស្ស​ម្នាក់​បោះចោល​សំរាម​នៅ​កន្លែង​ដែល​ស្អាត​ដូចជា ​ក្រោម​គ្រែ ​ ​ក្រោយ​សាឡុង ​ឬ​តុ​ក្បែរ​គ្រែ ​នោះ​មាន​ន័យ​ថា​ ពួកគេ​ពិតជា​ធុញថប់​មែនទែន​ហើយ។ ការ​ពង្រាយ​នៅ​កន្លែង​ទាំង​នេះ គឺ​ជា​សញ្ញា​នៃ​ភាព​ខ្ជិល​ច្រអូស​ដែល​អាច​ត្រូវ​បាន​គេ​និយាយ​ថា ​អសមត្ថភាព​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាពណា​មួយ។ វា​ក៏​មាន​ន័យ​ថា​ ពួកគេ​មាន​ឆន្ទៈ​ទន់ខ្សោយ​និង​ពិបាក​កំណត់​គោលដៅ។

ការ​ពង្រាយ​ជា​ទម្លាប់​អាក្រក់​ដែល​ឈាន​ទៅ​ដល់​ការ​ធ្លាក់​ទឹកចិត្ត​ដំណាក់កាល​ដំបូង ។

តើ​អ្នក​ធ្លាប់​បាន​កត់​សម្គាល់​ពី​ភាព​រញ៉េរញ៉ៃ​និង​នៅ​ក្នុង​ផ្ទះ​អ្នកណា​ម្នាក់​ទេ? តើ​អ្នក​គិត​យ៉ាងណា​ចំពោះ​ភាព​រញ៉េរញ៉ៃ​ទាំងនោះ ក៏ដូចជាម្ចាស់ផ្ទះ?

ប្រែសម្រួល៖ Blue Sky

ចុចអាន៖ ហេតុអ្វី​ពេល​មេឃ​ភ្លៀង​ មនុស្ស​ខ្លះ​មាន​អារម្មណ៍​ឯកា​មិន​ចូលចិត្ត​មេឃ​ភ្លៀង?

ចុចអាន៖ ជំងឺផ្លូវចិត្ត ៧ប្រភេទយើងមិនធ្លាប់ដឹង និងឧស្សាហ៍ច្រឡំគ្នា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១៨ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥៩ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម