Connect with us

KPT+

បើ​ដឹង​ខ្លួនថាស្រ្តេសខ្លាំង ហើយមិនរកពេលលំហែខ្លះ អាចឈានដល់ដំណាក់កាលកាន់តែយ៉ាប់

បានផុស

នៅ

ឧស្សាហ៍ស្រ្តេសពេក ​ ហើយមិនរក​ពេល​​សម្រាក​លំហែ​​ខ្លះ អាចបណ្ដាល​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ មេរោគលុយលុយរាងកាយ និងវិវត្តកាន់តែយ៉ាប់ទៅជាជំងឺបាក់ទឹកចិត្ត រហូតដល់ធ្វើអត្តឃាតក៏មាន។

Premium Photo | Stressful businesswoman working in office tired and bored.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការសិក្សារបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ឥទ្ធិពលរបស់ស្រ្តេសអាចបង្កជះឥទ្ធិពលអវិជ្ជមានស្ទើរតែគ្រប់ប្រព័ន្ធនៃសរីរាង្គទាំងអស់ដែលក្នុងនោះរួមមាន៖

ប្រព័ន្ធសាច់ដុំ៖ វាធ្វើឱ្យស្មាចុករោយ តឹងណែន និងមានអារម្មណ៍ឈឺខ្នងជារឿយៗ។ ក្រៅពីនេះ នាំឱ្យមានការឈឺក្បាល ប្រកាំង និងការថប់បារម្ភ។

Premium Photo | Stressful businesswoman working in office tired and bored.

ប្រព័ន្ធដង្ហើម៖ នៅពេលនរណាម្នាក់មានអារម្មណ៍ស្រ្តេសខ្លាំងពេក ការដកដង្ហើមនឹងបង្កើនល្បឿនជាងមុន ជំរុញឈាមនិងអុកស៊ីសែនកាន់តែច្រើនទៅសាច់ដុំ ដែលធ្វើឲ្យពួកគេដកដង្ហើមញាប់ខ្លាំង។

ប៉ះពាល់ដល់បេះដូង និងប្រព័ន្ធឈាមរត់៖ បើសិនជាស្ត្រេសរ៉ាំរ៉ៃ វាអាចបណ្តាលឲ្យរលាកសរសៃឈាម ជំងឺលើសឈាម គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។

Premium Photo | Stressful businesswoman working in office tired and bored.

ប្រព័ន្ធក្រពះ និងពោះវៀន៖ នៅពេលដែលយើងប្រឈមនឹងភាពតានតឹងខ្ពស់ វាអាចប៉ះពាល់ដល់ចំណង់អាហារ ឬអាចទទួលទានច្រើនពេកខុសធម្មតា ដែលនេះអាចបណ្តាលឱ្យមានការច្រាលអាស៊ីតធ្វើឱ្យប្រព័ន្ធក្រពះពោះវៀនរលាក ហើយចាប់ផ្តើមហើមពោះ ក្អួតចង្អោរ និងរមួលក្រពើ។

ចុងក្រោយ ស្រ្តេសអាចជះឥទ្ធិពលអវិជ្ជមានដល់ការបន្តពូជ។ វាអាចកាត់បន្ថយចំណង់ផ្លូវភេទ កាត់បន្ថយចំនួនមេជីវិតឈ្មោលរបស់បុរស និងរារាំងសមត្ថភាពមានផ្ទៃពោះចំពោះស្ត្រី។

Premium Photo | Tired businesswoman with eye pain during working in office  overwork.

ដោយ​សារ​បញ្ហា​ស្រេ្តស និង​​ព្រឹត្តិការណ៍​​រន្ធត់​​អាច​បង្ក​ជា​ផល​វិបាក​ខ្លាំង​​ ករណី​សិក្សា​ជា​ច្រើន ក៏​បាន​ណែ​នាំ​ឲ្យ​ មាន​វិធាន​ការ​បំបាត់​ភាព​ស្រ្តេស​​ ដូច​ជា​ការ​​សម្រាក​លំហែ​​អារម្មណ៍ ការ​ហាត់​ប្រាណ ​ទៅ​​ជួប​ពេទ្យ​ជំនាញ​ ឬ​វិធី​ផ្សេង​ៗ​ទៀត​ ដើម្បី​ជា​​ដំណោះ​ស្រាយ​ទាន់ពេលវេលា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖  Healthline

ចុចអាន៖ គួរ​ប្រុង​ប្រយ័ត្ន! អ្នក​មាន​ជំងឺ​ស្ត្រេស​យូរ​ៗ អាច​ជះឥទ្ធិពល​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ

ចុចអាន៖ វិបត្តិកូវីដ ធ្វើឲ្យមនុស្សកើតជំងឺស្រ្តេសនិងធុញថប់រ៉ាំរ៉ៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម