KPT+
ទាយពីបុគ្គលិកលក្ខណៈតាមរយៈទម្លាប់នៃការគេង
មើលរូបភាពខាងក្រោម ហើយជ្រើសរើសទីតាំងមួយដែលអ្នកគិតថា ខ្លួនឯងតែងតែទម្លាប់គេងញឹកញាប់ជាងគេ នោះវានឹងប្រាប់ពីបុគ្គលិកលក្ខណៈរបស់អ្នក។

១. គេងអង្កុញជើងតិចៗ។ អ្នកគឺជាមនុស្សស្ងប់ស្ងាត់និងអាចទុកចិត្តបាន។ មិនតែប៉ុណ្ណោះអ្នកក៏ជាមនុស្សដែលមិនងាយអន់ចិត្តផ្ដេសផ្ដាស ហើយមិនខ្លាចប្រឈមនឹងអនាគតឡើយ។ អ្នកញញឹមជានិច្ច បើទោះបីមានបញ្ហាយ៉ាងណាក៏ដោយ ជាពិសេសតែងតែត្រៀមខ្លួនចំពោះការផ្លាស់ប្តូរនៅក្នុងជីវិត។
២. គេងខ្វៀន។ អ្នកជាមនុស្សដែលត្រូវការការការពារ ការយល់ចិត្ត និងអាណិតស្រឡាញ់ពីមនុស្សជុំវិញខ្លួន។ ទោះយ៉ាងនេះ មិនមានន័យថាអ្នកទន់ជ្រាយនោះទេ ព្រោះអ្នកហ៊ានប្រឈមបញ្ហា និងហ៊ានដោះស្រាយវាជានិច្ច។ អ្នកជាមនុស្សមានទេពកោសល្យខាង គូររូប រាំ និងសរសេរប្លក់។
៣. គេងផ្កាប់មុខ។ អ្នកគឺជាអ្នកដឹកនាំដ៏ល្អម្នាក់។ ពេលខ្លះខ្ជិលបន្តិច ប៉ុន្តែមានផ្តួចផ្តើមគំនិតល្អ ហើយជាមនុស្សមានរបៀបរៀបរយទាំងជីវិតផ្ទាល់ខ្លួននិងអាជីព។ អ្នកក៏ចូលចិត្តរៀបចំផែនការគ្រប់យ៉ាងជាមុន តស៊ូប្រឹងប្រែង និងទទួលខុសត្រូវខ្ពស់។
៤. គេងផ្ងា។ អ្នកជាមនុស្សវិជ្ជមានដែលស្រឡាញ់និងឱ្យតម្លៃជីវិតជាទីបំផុត ក៏ជាមនុស្សដែលស្រឡាញ់ការងារខ្លាំងណាស់ដែរ។ ជួនកាលរឹងរូស ចចេស ប៉ុន្តែតស៊ូ។ ជាមនុស្សមានហេតុផល ហើយចូលចិត្តនិយាយត្រង់ៗ។
៥. គេងសន្ដូកខ្លួន។ ជាមនុស្សដែលចេះសម្របខ្លួនបានគ្រប់កាលៈទេសៈ ដឹងច្បាស់គោលដៅរបស់ខ្លួន ហើយខិតខំគ្រប់យ៉ាងដើម្បីសម្រេចបំណងប្រាថ្នាឱ្យខានតែបាន។ ពេលខ្លះអ្នកតឹងរឹងជ្រុល និងតែងមានស្ដង់ដារខ្ពស់ចំពោះអ្វីដែលចូលមកក្នុងជីវិត។
៦. គេងផ្អៀង។ ជាមនុស្សចូលចិត្តដំណើរផ្សងព្រេងគ្រប់ប្រភេទ ចំណែកអារម្មណ៍ផ្លាស់ប្តូរឆាប់រហ័ស ដែលជួនកាលអ្នកដែលនៅជុំវិញអាចមានការយល់ច្រឡំ។ ជាញឹកញាប់ អ្នកពិបាកក្នុងការសម្រេចចិត្ត ពិបាកជ្រើសរើស ពោលគឺស្ទាក់ស្ទើរ។ យ៉ាងណាមិញ នៅក្នុងការងារនិងក្នុងជីវិត អ្នកជាមនុស្សសន្តិភាព ស្ងប់ស្ងាត់ និងហ្មត់ចត់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់