Connect with us

KPT+

មាន​ជំនឿ​ចិត្ត ៣ យ៉ាងនេះ​​​ ធានា​ថា​អាច​វាយ​ឈ្នះ​យក​ឧត្ដមភាព​ក្នុង​ជីវិត​បាន​ងាយ

បានផុស

នៅ

ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ​ឧត្ដមភាព​រួមមាន​ ការ​ឈ្នះ​រង្វាន់​ ដំណើរការ​អាជីវកម្ម​ជោគជ័យ​​និង​មាន​គ្រួសារ​មួយ​កក់ក្ដៅ នេះ​សុទ្ធតែ​ជា​ប្រភេទ​រឿង​ដែល​មនុស្ស​គ្រប់គ្នា​ប្រាថ្នា​ចង់​បាន។

ឧត្ដមភាព​គឺ​ជា​ការ​កំណត់​ស្តង់ដារ​ខ្ពស់ ​ប៉ុន្តែ​បើ​យើង​ខ្ជិល​ចង់​តែ​បាន​​ឧត្ដមភាព​គ្មាន​ការ​លះបង់​ខ្លះ​​ ក៏​មិន​អាច​បាន​វា​មក​ងាយ​ៗ​ដែរ។ ចង់​បាន​ឧត្ដមភាព​មាន​ជម្រើស​ពីរ​ឲ្យ​រើស មួយ ដេក​ផ្ទះ​ដោយ​សុខសាន្ត​អត់​ធ្វើអ្វី​សោះ​ និង ​ពីរ​ ខិតខំ​ព្យាយាម​ហើយ​គូស​វាស​ជីវិត​ដោយ​ខ្លួនឯង។

​១ ជឿ​ទុកចិត្ត​ថា​ខ្លួនឯង​អាច​ធ្វើ​បាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រូវ​ដឹង​ថា ​យើង​សព្វថ្ងៃ​នេះ​កំពុង​តែ​ធ្វើអ្វី។ ការ​គិត​ជ្រុល​ហួស​ហេតុ​ចង់​បាន​លើស​កំណត់​ គឺ​ជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ល្អឥតខ្ចោះ។ តែ​ដើម្បី​រៀបចំផែនការ​យក​ឈ្នះ​លើ​កិច្ចការ​នេះ​ ត្រូវ​​សរសេរ​គោលបំណង​របស់​យើង​ និង​រាយ​ជំហាន​ដែល​ត្រូវ​ធ្វើ​ ដើម្បី​សម្រេច​វា។ ត្រូវ​ជឿ​ទុកចិត្ត​ខ្លួនឯង​អាច​ធ្វើ​បាន​ ហើយ​ត្រូវ​ធ្វើខ្លួន​ដូច​ពាណិជ្ជករ​ម្នាក់​នៅ​ធនាគារ​វិនិយោគ​ធំ​មួយ។

ធ្វើ​បែបនេះ​អ្នក​នឹង​ប្រតិបត្តិការ​ជួញ​ដូរ​ជាមួយ​រយៈពេល ១ពាន់​នាទី​ក្នុងមួយថ្ងៃ។ ចងចាំ​ថា​អ្នក​ទាំងអស់​គ្នា​មាន​ចំនួន​នាទី​ដូច​គ្នា​ក្នុង​ការ​ប្រើ តែ​ម្ដេច​គេ​អាច​ធ្វើ​បាន​គេ​ជឿជាក់​ចំពោះ​ខ្លួន​គេ​ជាង​យើង។

២ និយាយ​​ដើម្បី​រក្សា​ទំនាក់ទំនង

និយាយ​ជាមួយ​នរណា​ម្នាក់​ដែល​យើង​ស្គាល់ នោះ​អាច​ជា​មិត្ត​រួម​ការងារ​ឬ​នរណា​ម្នាក់។ ប្រសិន​បើ​អ្នក​ខ្លាច​មិន​ហ៊ាន​ឬ​ខ្លាច​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​កំហុស ​កុំ​សង្ឃឹម​ថា​បាន​សុខសាន្ត​ដូច​គេ។ ទំនាក់ទំនង​រវាង​បុគ្គល​និង​បុគ្គល​គឺ​សំខាន់ វា​អាច​ជា​យាន​មួយ​ជួយ​យើង​នៅ​ពេល​ក្រោយ។

កុំ​ខ្លាច​បើ​អ្នក​ជ្រើស​យក​ផ្លូវ​នេះ ​បើ​ខ្លាច​ដូច​និយាយ​ពី​ដើម ​ត្រលប់​ទៅ​ដេក​ផ្ទះ​វិញ​ចុះ។ ត្រូវ​ជឿ​ថា ​គេ​ធ្វើ​បាន​យើង​ក៏​ធ្វើ​បាន​ដែរ។ កុំ​ខ្លាច​ក្នុង​ការ​និយាយ​ឬ​មាន​ទំនាក់ទំនង​ជាមួយ​អ្នកណា​ដើម្បីឲ្យខ្លួន​ជោគជ័យ។​​

៣ ផ្ដល់​ពេល​វេលា​ឲ្យ​ខ្លួនឯង​ខ្លះ

ផ្ដល់​ពេលវេលា​ឲ្យ​ខ្លួនឯង​ មាន​ន័យ​ថា ​បើ​សិន​អ្នក​កំពុង​ធ្វើ​បទ​បង្ហាញ PowerPoint សូម​ផ្ដល់​ពេល​វេលា​ពីរ​នាទី​ឲ្យ​ខ្លួន​បាន​ធូរ​ចិត្ត​និង​រឹងមាំ​ជាង​មុន។ ការ​ធ្វើ​បែប​នេះ​នឹង​បង្ហាត់​ខួរ​ក្បាល​របស់​អ្នក​ឲ្យ​ឆ្លង​កាត់​កិច្ចការ​ទាំង​នេះ​ ដោយ​មិន​ចាំ​បាច់​ប្រើ​ពេល​ទៅ​ភ័យ​នឹង​មនុស្ស​ច្រើន។ រាល់​ការងារ​ដែល​អ្នក​ធ្វើ​និង​រាល់​សកម្មភាព​ដែល​អ្នក​ធ្វើ​ គឺ​ឆ្លុះ​បញ្ចាំង​ពី​ពេល​វេលា​ដែល​អ្នក​បាន​ចំណាយ​ទៅ។

មិនថា​អ្នក​ចំណាយ​ពេល​ប៉ុណ្ណា​ ធ្វើបានប៉ុណ្ណាឬជួបអ្វីមកទេ នេះ​សុទ្ធ​តែ​ជា​រឿង​ដែល​អ្នក​បាន​លះបង់​ដើម្បី​យក​ឧត្ដមភាព​ចូល​មក​ក្នុង​ជីវិត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖success

ចុចអាន៖វិធី​ធ្វើ​ឲ្យ​មាន​កម្លាំងចិត្ត​ដោយ​ខ្លួនឯង​ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​យ៉ាង​ណា​ក៏​ដោយ

ចុចអាន៖គន្លឹះ​តូច​ៗ​យើង​តែង​មើល​រំលង​ តែ​បាន​បន្ថែម​អត្ថន័យ​ឲ្យ​ជីវិត ​​​ល្អ​ប្រសើរ​ជាង​មុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម