Connect with us

KPT+

មិនថាពិភពលោកជឿនលឿន តែ ប៊ូតង់ នៅតែប្រកាន់ខ្ជាប់ទំនៀមទម្លាប់បានល្អ នេះមូលហេតុពិត

បានផុស

នៅ

ប៊ូតង់គឺ​ជា​ប្រទេស​ដ៏​ស្រស់​ស្អាត​ ប៉ុន្តែ​ក៏​ជា​បុរាណ​ប្រទេស​មួយ ​ដែលប្រើ​ទំនៀមទម្លាប់​ប្រពៃណី​ និងរបៀប​រស់នៅ​​ខុស​ប្លែក​ ពី​ប្រទេស​គេ​ផ្សេងនាសម័យកាលនេះ។

ជាពិសេសទាំងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស គឺមិនសូវមានការអភិវឌ្ឍ​ច្រើន​ឡើយ ​នេះក៏ដោយសារតែចង់ទុក​សម្បត្តិ​ធម្មជាតិ ​និង​របស់​បុរាណឲ្យ​បានច្រើន ​ក្នុង​ប្រទេសពួកគេ។

ចង់ដឹងច្បាស់ពីប្រទេសបុរាណនេះ មកអានអត្ថបទសិន លោកអ្ន​អាចនឹងភ្ញាក់ផ្អើល ឬ​មិន​ធ្លាប់​ដឹង​ ពី​ប្រទេស​អភិរក្ស​ធម្មជាតិប៊ូតង់នេះឡើយ ។

១. សាសនា​សំខាន់បំផុត​គឺ​ព្រះពុទ្ធ​សាសនា​ទីបេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះពុទ្ធ​សាសនា​ទីបេ ​គឺ​ជា​ទម្រង់​នៃ​ព្រះពុទ្ធ​សាសនា ​ដែល​ត្រូវ​បាន​អនុវត្ត​នៅ​ទីបេ ​ប៉ុន្តែ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​តំបន់​ដែល​នៅ​ជុំវិញ​ហិម៉ាឡៃយ៉ា​ ដែល​រួមមាន​ប្រទេស​ ប៊ូតង់។  ប៊ូតង់បាន​ចាត់​ទុក​សាសនា​នេះ​​ ជា​របស់​រដ្ឋ។

២. សុភមង្គល​ជាតិ​ត្រូវ​បាន​វាស់វែង​ជា​ផ្លូវការ

គឺ​ជា​ប្រទេស​តែ​មួយ​គត់​នៅ​លើ​ពិភពលោក​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ បាន​ធ្វើ​ដូច្នេះ។  GNH មានន័យថា​ ជា​ ” សុភមង្គល​ជាតិ​សរុប ”  ប៊ូតង់បាន​ខិតខំ​តាម​ដាន​សុភមង្គល​របស់​ប្រជាជន​ខ្លួន​​ ជំនួស​ឲ្យ​ការ​ផ្ដល់​អាទិភាព​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប។

របាយការណ៍​វាស់វែង GNH បាន​បញ្ជាក់​ថា​ ដោយ​កត្តា​ដូចជា​សុខភាព​ទិដ្ឋភាព​សង្គម​ និង​សុខុមាលភាព​បរិស្ថាន។ ទោះបីជា​មាន​ការ​សង្កត់ធ្ងន់​ទៅ​លើ​សុភមង្គល​ក៏​ដោយ ​រដ្ឋាភិបាល​នៃ​ប្រទេស​ប៊ូតង់ ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេងៗ​ ប្រឆាំង​នឹង​ជនជាតិ​ភាគតិចដូចគ្នា។

៣. ប៊ូតង់គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មិន​មាន​ភ្លើង​ចរាចរណ៍​

ភ្លើង​ចរាចរណ៍​បាន​អវត្តមាន​ពាសពេញ​ប្រទេស ​រួម​ទាំង​នៅ​រដ្ឋធានី Thimphu កន្លែង​ដែល​មាន​ចរាចរណ៍​ច្រើន។ ផ្ទុយទៅវិញ​ ប៉ូលិស​ដែល​ឈរ​ជើង​នៅ​ក្នុង​ស្តង់​នៅ​ផ្លូវ​បំបែក​ធំៗ បាន​ត្រួតពិនិត្យ​និង​ព្យាយាម​គ្រប់គ្រង​ចរាចរណ៍​ជំនួស​វិញ។

៤. មាន​ទូរទស្សន៍​និង​​អ៊ីនធឺណិត​នៅ​ចុង​ទសវត្ស​ទី ៩០

ក្នុង​គោលបំណង​ធ្វើ​ទំនើបកម្ម​ប្រទេស​ជាតិ​ ព្រះ​មហាក្សត្រ​បាន​អនុញ្ញាត ​ឲ្យ​មាន​អ៊ីនធឺណិត​និង​ទូរទស្សន៍​ចូល​ក្នុង​ឆ្នាំ ១៩៩៩ ។

៥. ការ​អប់រំ​និង​ការ​ថែរក្សា​សុខភាព ​គឺ​មិន​គិត​ថ្លៃ​សម្រាប់​មនុស្ស​ទាំងអស់

ពលរដ្ឋ​ប៊ូតង់ទទួល​បាន​ការ​អប់រំ​ដោយ​ឥតគិតថ្លៃ ​ដែល​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​បង្រៀន​របស់​ព្រះពុទ្ធ​សាសនា។

៦. ការ​ធ្វើ​ទស្សនកិច្ច​នៅប៊ូតង់ ក្នុង​នាម​ជា​អ្នក​ដំណើរ​ឯករាជ្យ​គឺ​មិន​អាច​ទៅ​រួច​ទេ

គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​បិទជិត​បំផុត​នៅ​អាស៊ី។ រដ្ឋាភិបាល​ត្រូវ​បាន​បម្រុងទុក​សម្រាប់​​ណែនាំ​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ ទស្សនា​នៅ​ក្នុង​ប្រទេស។  លើកលែង​តែ​អ្នក​កាន់​លិខិត​ឆ្លងដែន​មួយ​ចំនួន​តែ​ប៉ុណ្ណោះ  ​ទើប​មាន​សិទ្ធ​អាច​ដើរ​តែឯង​បាន។  អ្នក​ដំណើរ​ទាំងអស់​អាច​ទស្សនា​បាន​ តែ​នៅ​ក្នុង​ដំណើរ​ទេសចរណ៍​ដែល​បាន​​ណែនាំ​ជា​មុន។

៧. ការ​ផលិត​និង​លក់​ថ្នាំ​ជក់​ត្រូវ​បាន​ហាមឃាត់​ចាប់​តាំង​ពី​ឆ្នាំ ២០១០

ស្ដេច​ទី ១ នៃ​ប៊ូតង់ បាន​ដាក់​ឈ្មោះ​ថ្នាំ​ជក់​ថា ​ជា“ ស្មៅ​ដែល​កខ្វក់​និង​ពុល​បំផុត” ។ ដោយសារ​ថ្នាំ​ជក់​មាន​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​សុខភាព​រាងកាយ​  ការ​ហាម​ប្រាម​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ធាតុ​សំខាន់ៗ​ជា​ច្រើន ​នៃ​សុភមង្គល​ជាតិ​សរុប។

ជាពិសេសគឺទាក់ទងនឹងប្រពៃណីទំនៀមទម្លាប់ របស់ប្រជាជនប៊ូតង់ទាំងមូល គឺមិនអាចប្រើប្រាស់ថ្នាំជក់បានទេ ។

៨. ប៊ូតង់មាន​តែ​ផ្ទៃដី ១៤.៨០០ ការ៉េ​ប៉ុណ្ណោះ

រដ្ឋ​តិចសាស់​មាន​ទឹកដី​ប្រមាណ ២៦៨,០០០ការ៉េ​ មានន័យថា ​ប្រទេស​ប៊ូតង់មាន​ប្រហែល ៦ ភាគរយ​នៃ​រដ្ឋ​តិចសាស់។ ភូមិសាស្ត្រ​ជា​ច្រើន​នៅ​ក្នុង​ប្រទេសប៊ូតង់​ ភាគច្រើនត្រូវ​បាន​បង្កើត​ឡើង​ដោយ​ភ្នំ​ទាំងអស់៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ចុចអាន៖កំពូលមេដឹកនាំនយោបាយលើពិភពលោក ១០ រូប ល្បីថាសង្ហាខ្លាំង ទាក់ទាញ ស្រីៗឲ្យលង់ស្នេហ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ វិនាទី មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

សន្តិសុខសង្គម២២ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ហ៊ុន សែន និង​ ហ៊ុន ម៉ាណែត
នយោបាយ២៣ ម៉ោង មុន

សម្ដេចតេជោផ្ញើសារប្ដេជ្ញាការពារទឹកដីក្នុងពិធីខួបបក្សដែលធ្វើនៅទល់មុខស្ថានទូតថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម