KPT+
ជួបក្រាស់ (Crush) ម្តងៗ ចាញ់ច្រាបរកនិយាយអ្វីមិនចេញ? កុំភ័យ!
នៅពេលលង់ស្រលាញ់អ្នកណាម្នាក់ ដែលគេនិយមហៅថាក្រាស់ (Crush) មនុស្សយើងភាគច្រើនផ្ដោតអារម្មណ៍ខ្លាំង ទៅលើស្នេហាដែលកំពុងមានចំពោះគេ រហូតដល់ពិបាកនិយាយគ្នា រកប្រធានបទមិនឃើញ។ អ្នកខ្លះគេនិយាយអ្វីមក ក៏ដឹងតែពីញញឹមសឹងស្ងួតអស់ឃើញធ្មេញ។
តោះកុំឲ្យចាញ់ច្រាបពេក មកអានគំនិតខាងក្រោមនេះ ដែលបង្ហាញប្រធានបទល្អៗអាចឲ្យអ្នកបានជិតស្និទ្ធ នឹងបង្កើតការសន្ទនាជាមួយក្រាស់យ៉ាងរលូន។
១. និយាយពីគោលបំណងថ្ងៃអនាគតប្រាប់គេ
តាមធម្មជាតិមនុស្ស គឺចូលចិត្តនិយាយពីខ្លួនឯង ហើយរឿងអនាគតគឺជាប្រធានបទដ៏ល្អមួយដែលត្រូវនិយាយជាមួយនឹងក្រាស់ (Crush) របស់អ្នក។ គួរសួរគេដូចគ្នាថា តើគេចង់ធ្វើអីថ្ងៃអនាគត ជួនកាលគោលដៅគេ អាចស្របនឹងគោលដៅផ្ទាល់ខ្លួនរបស់អ្នកផងមិនដឹង។
២. សួរសំណួរផ្ទាល់ខ្លួន
សួរសំណួរដែលគេចូលចិត្ត និងអ្វីដែលពួកគេចង់បានចេញពីជីវិត។ ត្រូវប្រាកដថា រាល់សំណួររបស់អ្នក ទាក់ទងដោយផ្ទាល់ទៅនឹងចំណង់ចំណូលចិត្តរបស់គេ។
ព្យាយាមនិយាយពីប្រធានបទដែលគេចូលចិត្ត ឲ្យបានច្រើន ហើយក៏កុំប្រញាប់សួរគេញឹកញាប់ពេក ព្រោះក្រាស់របស់អ្នកអាចនឹងឆាប់ធុញក៏ថាបានដែរ។
៣. ណែនាំក្រាស់ពីទិសដៅទេសចរណ៍សំខាន់ៗ
ទិសដៅទេសចរណ៍ តែងតែជាប្រធានបទរីករាយមួយដែលគួរសួរគេសាកល្បង។ ប្រសិនបើក្រាស់របស់អ្នកចូលចិត្តធ្វើដំណើរ ពួកគេនឹងមានរឿងរ៉ាវជាច្រើនដើម្បីចែករំលែកមិនខាន។ សួរគេពីថ្ងៃវិស្សមកាល ដែលចូលចិត្ត ឬគោលដៅនិងបទពិសោធន៍ដែលពួកគេធ្លាប់ទៅ។
៤. ពិភាក្សាអំពីចំណូលចិត្តរបស់គេ
ចំណង់ចំណូលចិត្តតែងតែជារឿងល្អដែលត្រូវនិយាយ ដើម្បីងាយស្រួលឆក់យកបេះដូងដ៏ផ្អែមល្ហែមរបស់គេមកបាន។ អាចជាសំណាង បើសិនក្រាស់របស់អ្នកមានចំណង់ចំណូលចិត្តដូចគ្នានឹងអ្នក។ តែអ្នកក៏ត្រូវចែករំលែកនូវចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក ដើម្បីបង្កើតចំណាប់អារម្មណ៍រួមគ្នាបានដែរ។
៥. សួរគេពីកម្មវិធីផ្សេងៗ
បើអ្នកស្ទាក់ស្ទើរដើម្បីនិយាយអំពីចំណង់ចំណូលចិត្ត ឬទិសដៅធ្វើដំណើរ មកសាកល្បងប្រើព័ត៌មានដែលអ្នកស្គាល់ រួចហើយដើម្បីបង្កើតសន្ទនា។ ដូចជានិយាយអំពីព្រឹត្តិការណ៍ សាលា ឬពិធីជប់លៀង ដែលអ្នកទាំងពីរបានទៅថ្មីៗនេះ ជាមួយគ្នា។
ប្រសិនបើធ្វើការជាមួយគ្នា និយាយអំពីគម្រោងដែលនឹងមកដល់នៅកន្លែងធ្វើការ។ តែបើក្រាស់មិនពេញចិត្តនឹងប្រធានបទនេះ សូមបន្តទៅប្រធានបទនៃការសន្ទនាផ្សេងវិញ។
៦. ខ្សែភាពយន្តដែលចូលចិត្តតន្ត្រីនិងតួសម្ដែង
ក្រាស់របស់អ្នកអាចជាមនុស្សដែលចូលចិត្តមើលភាពយន្ត និងស្ដាប់ចម្រៀង។ ឈ្លេចសួរគេពីប្រធានបទនេះ ព្រោះវាកំពុងតែពេញនិយមបំផុត។ អ្នកអាចសួរអំពីខ្សែភាពយន្តចុងក្រោយដែលពួកគេបានទស្សនា រួចសួរថា តើគេគិតយ៉ាងណាចំពោះភាពយន្តនេះ? ឬអាចបង្វែរជាសំណួរ ណាត់គេទៅមើលកុនម្ដងទៀត!
៧. និយាយអំពីសៀវភៅគ្រប់ប្រភេទ
សៀវភៅក៏ជាប្រធានបទល្អមួយទៀត នៃការសន្ទនា ប្រសិនបើក្រាស់របស់អ្នកគេជា មនុស្សងប់ងុលនឹងការអាន។ និយាយអំពីសៀវភៅនិងអ្នកនិពន្ធដែលចូលចិត្ត អ្នកអាចដឹងយ៉ាងឆាប់រហ័ស ថាតើក្រាស់របស់អ្នកមានចំណាប់អារម្មណ៍ចង់អាន និងរៀនដូចអ្នកដែរឬទេ។ ឬអាចប្រាប់អំពីមនុស្សម្នាក់ តាមប្រភេទសៀវភៅដែលគេចូលចិត្ត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្សប្រុសមានរបៀបលង់ស្រលាញ់ខុសពីមនុស្សស្រីនៅត្រង់….
ចុចអាន៖និយមន័យស្នេហាមានន័យយ៉ាងណា? ម្ដេចមនុស្សគ្រប់គ្នាតែងឈឺចាប់នឹងវា?
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់