KPT+
ប្រាក់មិនមែនជាគោលដៅ តែជាឧបករណ៍ជួយឱ្យសម្រេចគោលដៅ
ស្គាល់ពីអត្ថន័យនៃប្រាក់សិន ទើបដឹងពីគោលបំណងរបស់ខ្លួន។ ប្រាក់អាចនាំមកនូវសុភមង្គលឬទុក្ខវេទនា អាស្រ័យលើវិធីដែលអ្នកចង់វិនិយោគលើវា។
១. ប្រាក់មិនគួរក្លាយជាឧបសគ្គរវាងមនុស្សទេ

ជាបញ្ហា ប្រាក់តែងតែសាងសង់ជញ្ជាំងរវាងមនុស្ស ដោយសារបញ្ហានៃវិសមភាពក្នុងសង្គម។ អ្នកដែលរកប្រាក់បានច្រើន មានទំនោរទាក់ទងជាមួយវណ្ណៈខ្ពស់។ ពួកគេយល់ថាប្រាក់ ជាទំនាក់ទំនងជាមួយមនុស្សមានអំណាចដូចពួកគេ។ អ្នកខ្លះដល់ថ្នាក់ចែកផ្លូវជាមួយសង្សារ ព្រោះមិនអាចបំពេញតម្រូវការដៃគូបាន។
មនុស្សដែលមានប្រាជ្ញានិងជោគជ័យ មិនកំណត់ខ្លួនគេក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សទៅនឹងប្រាក់ឡើយ។ ពួកគេដឹងថាទ្រព្យសម្បត្តិគឺជារឿងបណ្ដោះអាសន្ន ប៉ុន្តែគុណតម្លៃនិងទំនាក់ទំនងពិតរបស់មនុស្ស គឺជារបស់មានតម្លៃបំផុតក្នុងជីវិត។ ប្រសិនបើមនុស្សចាប់ផ្ដើមរាប់អានគ្នាដោយការគោរព ពិភពលោកនេះនឹងកាន់តែប្រសើរឡើង។
២. កុំក្លាយជាមនុស្សដែលឱ្យតម្លៃលើសារៈសំខាន់នៃប្រាក់

តើប្រាក់ជាអ្វី? នរណាម្នាក់អាចឆ្លើយបាន? សូមឆ្លុះបញ្ចាំងពីសំណួរពិបាកនេះ!
ប្រាក់គឺជាទំនិញមួយប្រភេទ ដែលត្រូវបានប្រើដើម្បីទិញរបស់របរនិងចំណាយសម្រាប់សេវាកម្មផ្សេងៗ។ ប្រាក់មិនអាចទិញសេចក្ដីស្រឡាញ់ ឬការគោរពរបស់មនុស្សជុំវិញបានទេ ព្រោះអារម្មណ៍ទាំងនេះ មិនអាចវាស់វែងដោយសារប្រាក់បានទេ។
សព្វថ្ងៃ បុរសជាច្រើនគិតថាភាពជោគជ័យផ្នែកហិរញ្ញវត្ថុ គឺជាគន្លឹះនៃសុភមង្គល ហើយវាអាចជួយឱ្យពួកគេរកឃើញស្នេហាពិត។ ដូច្នេះហើយ ពួកគេផ្ដោតតែលើការងាររបស់ពួកគេ ហើយរកមិនឃើញពីស្នេហាពិតទាំងអស់។
លើសពីនេះទៅទៀត មនុស្សតែងផ្ដោតលើប្រាក់ជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយបញ្ហារបស់ពួកគេ។ អ្វីដែលគ្រោះថ្នាក់បំផុតនោះគឺថាគំនិតមនុស្សគ្រប់គ្នា មិនបានគិតអំពីសារៈសំខាន់នៃប្រាក់ឡើយ ដោយអ្នកខ្លះធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សពិការភ្នែក ក្បត់ឧត្តមគិតិព្រោះតែប្រាក់។
៣. ប្រើប្រាក់ដើម្បីពង្រឹងទំនុកចិត្តរបស់អ្នក

ប្រាក់មិនមែនជារឿងអាក្រក់ទេ ប្រសិនបើអ្នកប្រើវាត្រឹមត្រូវ។ វិធីល្អបំផុតក្នុងការគ្រប់គ្រងប្រាក់ គឺវិនិយោគវាក្នុងការអភិវឌ្ឍន៍អាជីវកម្ម។ ព្យាយាមរកការងារល្អ ហើយបង្កើតថវិកាផ្ទាល់ខ្លួន។ នេះគឺជាជំហានដំបូង ដើម្បីឯករាជ្យហិរញ្ញវត្ថុរបស់អ្នក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ពិចារណាសិន មុនពេលសម្រេចចិត្តបើកគណនីរួមជាមួយមិត្តប្រុស
ចុចអាន៖ សម័យនេះ វ័យក្រោម ២៥ ឆ្នាំងាយក្លាយជាសេដ្ឋី តែក៏ងាយចាញ់បោកគេ

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច