KPT+
ដើរព្រៃបោះតង់ ផ្ដល់អត្ថប្រយោជន៍ទាំងផ្លូវកាយ និងផ្លូវចិត្ត
បច្ចុប្បន្ន ការដើរព្រៃកំពុងពេញនិយមណាស់ ពិសេសក្នុងក្រុមយុវវ័យគ្នាយើង តែងចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង។ ចុះមានដឹងថា ដើរផ្សងព្រេង បោះតង់ក្នុងព្រៃ មានប្រយោជន៍អីខ្លះអត់? បើមិនទាន់ដឹង អត្ថបទនេះនឹងប្រាប់ឲ្យដឹងទាំងអស់គ្នា។
១- អាចគេចផុតពីជាតិពុលក្នុងបរិយាកាស

ព្រៃ គឺនៅឆ្ងាយពីទីក្រុងឬតំបន់ឧស្សាហកម្ម មានខ្យល់បរិសុទ្ធ និងគ្មានជាតិពុលក្នុងបរិយាកាសនោះទេ។ អំឡុងសម្រាកលំហែកាយក្នុងព្រៃ យើងនឹងដកដង្ហើមជាមួយបរិយាកាសបរិសុទ្ធ ផ្ទុយពីខ្យល់ដែលមានក្នុងទីក្រុងជាច្រើន ពោរពេញដោយខ្យល់កខ្វក់ ដែលធ្វើឲ្យយើងងាយថប់ដង្ហើម។ ចំណាយពេលខ្លះនៅក្នុងព្រៃ ជាមួយនឹងខ្យល់បរិសុទ្ធ គ្មានជាតិពុល អាចនឹងធ្វើឲ្យយើងកាន់តែស្និទ្ធស្នាលជាមួយធម្មជាតិ។
២- ជួយផ្តាច់ខ្លួនចេញពីឧបករណ៍អេឡេត្រូនិក

សព្វថ្ងៃនេះ ជីវិតមនុស្សយើង ត្រូវបានគាបសង្កត់ដោយពពួកឧបករណ៍អេឡិចត្រូនិក ពោរពេញដោយជាតិវិទ្យុសកម្ម ពិសេសគឺទូរសព្ទវ័យឆ្លាតតែម្តង។ ប៉ុន្តែនៅក្នុងព្រៃ បណ្តាញទូរសព្ទ មិនជាល្អនោះឡើយ អាចជួយយើងចាកឆ្ងាយពីទូរសព្ទដែលតែនៅជាប់ខ្លួនយើងគ្រប់ពេលវេលានោះ និងជំនួសមកវិញនូវភាពស្និទ្ធស្នាលជាមួយមនុស្សជុំវិញខ្លួន ដែលចូលរួមបោះតង់ជាមួយយើង។
៣- ជួយកាត់បន្ថយបញ្ហាស្ត្រេសយ៉ាងមានប្រសិទ្ធភាព

ព្រៃជាកន្លែងដ៏អស្ចារ្យ អាចជួយព្យាបាលយើងទាំងអស់គ្នាចេញពីភាពស្ត្រេសយ៉ាងមានប្រសិទ្ធភាព។ អំឡុងពេលកំពុងបោះតង់កម្សាន្តជាមួយធម្មជាតិព្រៃភ្នំ យើងមិនចាំបាច់ធ្វើការងារផ្សេងៗ មិនចាំបាច់ធ្វើអ្វីតាមកាលវិភាគបានរៀបចំទុក នាំឲ្យភាពតានតឹង ជាហេតុនាំឲ្យបញ្ហាស្ត្រេសទាំងអម្បាលម៉ាន ត្រូវរលាយក្លាយជាខ្យល់បាត់ចេញពីជីវិតយើងភ្លាមៗ។ លើសពីនេះ បោះតង់ក្នុងព្រៃថែមទាំងអាចជួយជំរុញថាមពលរាងកាយខ្លាំងក្លា ហើយនៅពេលយើងត្រឡប់ទៅធ្វើការវិញ ក៏មានអារម្មណ៍ស្រស់ស្រាយ និងផ្ចង់អារម្មណ៍បានល្អថែមទៀត។
៤- ជួយយើងបញ្ចេញសកម្មភាពរាងកាយបានច្រើន

ដូចដឹងស្រាប់ បច្ចុប្បន្ននេះ គ្នាយើងភាគច្រើនរវល់ការងារ ព្រលឹមចេញព្រលប់ចូល មិនមានពេលគ្រប់គ្រាន់ដើម្បីឲ្យរាងកាយបញ្ចេញសកម្មភាពបានច្រើននោះទេ។ ប៉ុន្តែអំឡុងពេលដើរកម្សាន្តក្នុងព្រៃ គ្នាយើងច្បាស់ជាត្រូវការដើរច្រើន នាំឲ្យយើងអាចបញ្ចេញសកម្មភាពទាំងអស់ដែលយើងមាន ដោយគ្មានជំនួយពីគ្រឿងម៉ាស៊ីននោះទេ រាប់បញ្ចូលទាំងការដើររកឧសបង្កាត់ភ្លើង ដើរលេង ដែលសុទ្ធសឹងអាចជួយឲ្យរាងកាយបញ្ចេញសកម្មភាពបានច្រើន។ លើសពីនេះ ពេលខ្លះអាចជួយឲ្យខួរក្បាលបញ្ចេញសកម្មភាពស្របគ្នាជាមួយរាងកាយទៀតផង ជួយយើងចៀសផុតពីការពឹងផ្អែកតែលើគ្រឿងម៉ាស៊ីនគ្រប់ពេលក្នុងជីវិត។
៥- ផ្តល់ពេលវេលាដ៏អស្ចារ្យសម្រាប់ខ្លួនឯង

ដើរកម្សាន្ត បោះតង់សម្រាកក្នុងព្រៃ មានន័យថា យើងកំពុងផ្តល់ពេលវេលាដ៏អស្ចារ្យសម្រាប់ខ្លួនឯង ជាមួយធម្មជាតិដ៏ស្រស់ស្អាត ព្រោះគ្នាយើងភាពច្រើន រវល់ខ្លាំងនឹងការងារ ភ្លេចទាំងផ្តល់ឲ្យខ្លួនឯងនូវពេលវេលាល្អៗ។ អំឡុងពេលបោះតង់ក្នុងព្រៃ យើងនឹងកាន់តែស្គាល់ខ្លួនយើងច្បាស់ ដឹងច្បាស់ពីលទ្ធភាព និងសមត្ថភាពរបស់ខ្លួនឯង ខណៈចំណុចនេះ អាចជាផ្លូវត្រួសត្រាយទៅកាន់ភាពជោគជ័យនៃជីវិតទៅថ្ងៃអនាគត។ នៅពេលដែលយើងដឹងច្បាស់ ស្គាល់ច្បាស់ពីកម្លាំងដ៏អស្ចារ្យដែលខ្លួនយើងមាន យើងនឹងកាន់តែជឿជាក់លើខ្លួនឯង អាចបំពេញចន្លោះខ្វះខាតនាពេលកន្លងមកបានយ៉ាងងាយ។
៦- ព្រៃមានគុណប្រយោជន៍ច្រើនលើសអ្វីយើងគិតដល់

ព្រៃ និងធម្មជាតិ បានលាក់ទុកនូវភាពអស្ចារ្យរបស់ខ្លួនច្រើនសន្ធឹកសន្ធាប់ទៀតសម្រាប់មនុស្សលោកយើងនេះ។ ជាក់ស្តែង កាំរស្មីព្រះអាទិត្យ ចាំងជះមកលើយើងនាពេលព្រឹកព្រលឹម ជាប្រភពដ៏អស្ចារ្យនៃវីតាមី D ដែលរាងកាយយើងមិនអាចផលិតបានដោយខ្លួនឯង និងត្រូវការជាចាំបាច់។
មួយទៀត នៅពេលយើងដើរក្នុងព្រៃ យើងនឹងទទួលបានបទពិសោធន៍ជីវិតពិតពីធម្មជាតិ យល់ច្បាស់ពីភាពសំខាន់ ក៏ដូចជាភាពស្មុគស្មាគក្នុងជីវិតរស់នៅរបស់យើង។ យើងក៏អាចទទួលបាន នូវថាមពលដ៏អស្ចារ្យសម្រាប់រាងកាយ ហើយការទទួលបានថាមពលឡើងវិញ ជារឿងចាំបាច់បំផុតសម្រាប់ជីវិតរស់នៅរបស់មនុស្សយើង។
ជាមួយចំណុចទាំងអស់រៀបរាប់ខាងលើនេះ ការដើរកម្សាន្តក្នុងព្រៃ បោះតង់សម្រាកជាមួយធម្មជាតិដ៏ស្រស់ស្អាត នឹងជួយយើងបានច្រើនទាំងកម្លាំងកាយ កម្លាំងចិត្ត និងអាចជួយឲ្យយើងរួមគ្នាជាធ្លុងមួយការពារធម្មជាតិ ដូចជាការពារភពផែនដីរបស់យើងឲ្យបន្តនៅស្រស់បំព្រងនាថ្ងៃអនាគត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចូលចិត្តដើរលេងបោះតង់ ត្រូវចេះតិចនិកទាំងនេះ ចៀសវាងគ្រោះថ្នាក់ដោយសារពស់
ចុចអាន៖ ដើរលេងសមុទ្រចំពេលភ្លៀងធ្លាក់ ប្រញាប់បង្វែរគោលដៅទៅកន្លែងផ្សេងភ្លាមឬយ៉ាងណា?

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា