KPT+
កុមារស្ថិតក្នុងគ្រួសារមានឪពុកម្ដាយជាមនុស្សប្រមឹកនឹងប្រឈមបញ្ហាជីវិត ៥ យ៉ាងនេះ
វាជារឿងល្អប្រសិនបើយើងចាំពីកុមារភាពនៅក្នុងរូបភាពស្រស់ស្អាត ដែលអាចធ្វើឲ្យបេះដូងយើងកក់ក្ដៅរាល់ពេលដែលគិតដល់វា។
ប៉ុន្តែនៅពេលដែលរូបភាពពីកុមារភាពមានតែរឿងអាក្រក់ តើមានអ្វីកើតឡើងនៅពេលដែលយើងចងចាំតែការឈឺចាប់និងទុក្ខវេទនាដែលជាប់មកជាមួយ? ជាពិសេសនោះគឺមានគឺឪពុកដែលស្រវឹងស្រាសឹងតែរាល់ថ្ងៃ។
១. ចេះទង្វើអាក្រក់ៗដោយគ្មាននរណាម្នាក់បង្រៀន

ល្ងាចថ្ងៃអាទិត្យដ៏ស្ងប់ស្ងាត់នៅក្នុងផ្ទះ ធម្មតាគួរតែជាពេលដែលត្រូវចំណាយជាមួយគ្នាគ្រួសារ ឬមើលទូរទស្សន៍ ប៉ុន្តែកុមារបែរក្លាយជាជនរងគ្រោះនៃការផ្ទុះកំហឹងដែលបណ្ដាលមកពីស្រារបស់ឪពុកក្រេបទៅ។ ដូច្នេះ ទោះគ្មាននរណាបង្រៀនពីការប្រើហិង្សា ក៏ក្មេងអាចនឹងយកគំរូតាមពួកគាត់ដែរ។
២.គ្រប់យ៉ាងស្ថិតក្រោមសម្ពាធ

នៅក្នុងផ្ទះ ដែលពេញទៅដោយភាពវឹកវរ ជាពិសេសប្រសិនបើឪពុកម្ដាយជាមនុស្សប្រមឹក ចង់ឬមិនចង់ក្មេងនឹងរងសម្ពាធខានមិនបាន ។ គេត្រូវចំណាយពេលក្នុងជីវិតដោយភាពរញ៉េរញ៉ៃ គ្រប់យ៉ាងក្នុងគ្រួសារសុទ្ធតែបញ្ហា។ ជាលទ្ធផលពេលគេធំឡើង គេគេចមិនផុតពីគំនាបផ្លូវចិត្ត ព្រោះមិនអាចធ្វើអ្វីដែលខ្លួនចូលចិត្តកាលពីនៅតូច។
៣.ខ្វះក្ដីស្រលាញ់

ខ្វះការគាំទ្រខាងផ្លូវអារម្មណ៍ និងមិនដែលទទួលបានក្ដីស្រឡាញ់ពីឪពុកម្ដាយ ពួកគាត់មិនដែលនៅទីនោះពេលគេត្រូវការ។ ពេលគេត្រូវការអ្នកឱប ឬនរណាម្នាក់យកចិត្តទុកដាក់ គឺមានតែគេម្នាក់ឯង។ នៅពេលពេញវ័យ គេច្រើនតែខ្លាចក្ដីស្រលាញ់ ឬខ្លាចមនុស្សដែលគេស្រលាញ់ត្រូវចាកចេញចោលគេ។
៤.ក្លាយជាមនុស្សលែងជឿលើខ្លួនឯង

នៅពេលធំឡើងតម្រូវការរបស់គេលែងសំខាន់ ដោយសារតែធ្លាប់ឃើញឪពុកម្ដាយជាគម្រូស្រាប់។ គម្រូនៃអាកប្បកិរិយាទាំងនោះ បានវិវត្តគេក្លាយជាមនុស្សភ័យច្រើន បារម្ភច្រើន និងមិនមានទំនុកចិត្តលើខ្លួនឯង។
រាល់ការប្រាស្រ័យទាក់ទងនិងទំនាក់ទំនងនានាក្លាយជារឿងពិបាកសម្រាប់គេ ពីព្រោះគេមិនជឿលើខ្លួនឯងសោះ ព្រមទាំងក្លាយជាមនុស្សខ្លាចការបង្កជម្លោះបំផុត។
៥.មិនដឹងថាខ្លួនឯងពូកែអ្វីឡើយ

ពេលនៅក្មេងកម្រមានអ្វីដែលគេអាចបានធ្វើបានល្អ លើសពីនេះទៅទៀតគេត្រូវប្រឈមមុខនឹងការរិះគន់ ការខកចិត្តឥតឈប់ឈរពីក្មេងៗដទៃ។ ឪពុកម្ដាយដែលប្រមឹកមិនដែលទទួលស្គាល់ឬកត់សម្គាល់អ្វីដែលគេបានធ្វើឡើយ។ ដូច្នេះគេក៏មិនគោរពខ្លួនឯង ហើយមិនថាធ្វើអ្វីក៏ដោយ និងថែមទាំងប្រមាថខ្លួនឯង បន្ទោសបង្អាប់ខ្លួនឯង ព្រោះមិនជឿលើខ្លួនឯង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ មានកូនស្រី កង្វល់ខ្លាចចាញ់បោកព្រាននារី ជាទុក្ខធំនៃឳពុកម្តាយបច្ចុប្បន្ន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?