​ហេតុអ្វី​បាន​ជា​មេឃ​ពេល​ខ្លះ ​ប្រែ​ជា​ពណ៌​ស្វាយ? – Kampuchea Thmey Daily
Connect with us

KPT+

​ហេតុអ្វី​បាន​ជា​មេឃ​ពេល​ខ្លះ ​ប្រែ​ជា​ពណ៌​ស្វាយ?

Published

on

មិន​មែន​ជា​រឿង​ចម្លែក​ទេ​ បើ​សិន​យើង​មើល​ឃើញ​មេឃ​ពណ៌ខៀវ​ស្រងាត់​ប្រែ​មក​ជា​ពណ៌​ស្វាយ ​ក្នុង​កំឡុង​ពេល​ថ្ងៃ​លិច​ ឬ​ពេល​ព្រះអាទិត្យ​រះ​ ជាដើម អ្នក​ខ្លះ​និយាយ​ថា បន្ទាប់ពី​ព្យុះ​កើតឡើង​ក្នុង​តំបន់​ណាមួយ នឹង​មាន​ការ​ប្រែ​ពណ៌​បែបនេះ។

ប៉ុន្តែ តើ​អ្វី​ទៅ ដែល​បណ្ដាល​ឲ្យ​មេឃ​មាន​ពណ៌​ស្វាយ​ពិតប្រាកដ?

​ដើម្បី​បាន​យល់​ពី​មូលហេតុ​ដែល​ពេល​ខ្លះ​មេឃ​មាន​ពណ៌ស្វាយ​ យើង​ទាំងអស់​គ្នា​ត្រូវ​យល់​ពី​មូលហេតុ​ដែល​មេឃ​មាន​ពណ៌ខៀវ​ជា​មុន​សិន។

តាមពិត​ទៅ​មេឃ​គឺ​មាន​ពន្លឺ​ពណ៌ស ​ប៉ុន្តែ​នៅ​ពេល​យើង​សម្លឹង​មើល​តាមរយៈ prism (គឺ​ជា​ធាតុ​អុបទិក​ដែល​មាន​តម្លាភាព​ជាមួយ​នឹង​ផ្ទៃរាប​ស្មើ​ដែល​មាន​ពន្លឺ។ ) យើង​នឹង​ឃើញ​រលក​នៃ​ពន្លឺ​ពណ៌​ខុសៗគ្នា​ទាំងអស់​ នៅ​ក្នុង​បណ្ដុំ​ពណ៌ក្រហម ​ទឹកក្រូច ​លឿង បៃតង ខៀវ និង​ពណ៌​ស្វាយ។

ពន្លឺ​ធ្វើដំណើរ​តាម​រលក​នៃ​ធាតុ​អាកាស

ពន្លឺ​នឹង​ធ្វើដំណើរ​ក្នុង​បន្ទាត់​ត្រង់ ​លុះ​ត្រា​តែ​មាន​អ្វី​មួយ​កើតឡើង។ ដូចជា prism ឬ​ម៉ូលេគុល​នៅ​ក្នុង​បរិយាកាស។ ឧស្ម័ន​និង​ភាគល្អិត​នៅ​ក្នុង​បរិយាកាស​សាយភាយ​ពន្លឺ ហើយ​ចាប់តាំង​ពី​ពណ៌ខៀវ​ធ្វើ​ដំណើរ​លើ​រលក​តូច​ ​វា​បណ្ដាល​ឲ្យ​ភាគល្អិត​ដែល​ត្រូវ​បាន​ផ្លាស់ទី​កាន់​តែ​លឿន ​ខ្ចាត់ខ្ចាយ​ពន្លឺ​កាន់​តែ​ច្រើន។ ដូច្នេះ​យើង​ឃើញ​ពណ៌​ខៀវ​ច្រើន​ជាង​ពណ៌​ក្រហម​ ពី​ព្រោះ​ពណ៌​ខៀវ​ទទួល​បាន​ភាគ​ល្អិត​ដំណើរការ​ច្រើន​ជាង​ពណ៌​ផ្សេង​ទៀត។ ភ្នែក​របស់​យើង​ក៏​ងាយ​នឹង​ឃើញ​ពន្លឺ​ពណ៌ខៀវ​ដែរ។

ទាក់ទង​នឹង​មុំ

ពណ៌​ស្វាយ​តែងតែ​នៅ​ទីនោះ ​ប៉ុន្តែ​យើង​បែរ​ជា​មើល​មិន​ឃើញ​វា​ទៅវិញ ​ដូច្នេះ​ទើប​កែវភ្នែក​យើង​មើល​ឃើញ​ពណ៌ខៀវ​ច្រើន​ជាង​ពណ៌​ផ្សេង។  ប៉ុន្តែ​បើ​សិន​អាកាសធាតុ​ប្រែប្រួល ​ពណ៌​ស្វាយ​នឹង​លេច​ឡើង​មក។ ក្នុង​ករណី​ខ្លះ ​វា​ជា​បញ្ហា​នៃ​កន្លែង​ដែល​ព្រះអាទិត្យ​កំពុង​ជាប់​នៅ​មុំ​ជាក់លាក់​ណាមួយ។ មួយ​ចំនួន​នៃ​ពណ៌​ទាំង​នោះ​ដែល​ត្រូវ​បាន​រារាំង​ដោយ​ពណ៌​ខៀវ​ ដូចជា​លឿង​ ក្រហម ​និង​ទឹកក្រូច​ ពួកវា​លេចឡើង​ច្រើន​តែ​ក្នុង​កំលុងពេល​មាន​ពន្លឺ​ព្រះអាទិត្យ​ចុះ​ទាប។

សាស្ត្រាចារ្យ​ឧតុនិយម​នៅ​សាកលវិទ្យាល័យ Wisconsin-Madisonលោក Steven Ackerman, ពន្យល់​ថា “ ដោយសារ​ព្រះអាទិត្យ​ទាប ​ហើយ​ពន្លឺ​ព្រះអាទិត្យ​ឆ្លង​កាត់​ខ្យល់​ច្រើន​នៅ​ពេល​ថ្ងៃលិច​និង​​ថ្ងៃ​រះ​ជាង​ពេល​ថ្ងៃ​ និង​ពេល​ព្រះអាទិត្យ​ខ្ពស់​ជាង​នៅ​លើ​មេឃ ។ បរិយាកាស​កាន់​តែ​ច្រើន​ មាន​ន័យ​ថា ​ម៉ូលេគុល​កាន់​តែ​ច្រើន​នឹង​លុប​បំបាត់​ពណ៌​ស្វាយ​និង​ខៀវ​ឲ្យ​ចាកចេញ​ចេញពី​កែវភ្នែក​របស់​យើង​ដែល​បាន​សម្លឹង​មើល។ ពណ៌​ផ្សេង​ទៀត​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ភ្នែក​របស់​អ្នក។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ព្រះអាទិត្យ​លិច​ជា​ញឹកញាប់​មាន​ពណ៌​លឿង​ទឹក​ក្រូច​និង​ក្រហម។

មេឃ​ពណ៌​ស្វាយ

យោង​តាម​លោកស្រី Sarah Keith-Lucas មកពី BBC Weather បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​មេឃ​មាន​ពណ៌​ស្វាយ​គឺ “ ធូលី​ដី​បំពុល​ដំណក់​ទឹក​និង​ទម្រង់​ពពក” អាច​មាន​ឥទ្ធិពល​លើ​ពណ៌​មេឃ​ផង​ដែរ។ ជួនកាល​ពណ៌​ផ្កាឈូក​និង​ពណ៌ស្វាយ​នឹង​លេចឡើង​ជា​ញឹកញាប់​ជាង​ពណ៌ក្រហម​និង​ពណ៌​ទឹកក្រូច ​ដោយសារ​ផ្នែក​ខ្លះ​នៃ “ការ​បំភាន់​អុបទិក​នៃ​រលក​ពន្លឺ​ពណ៌​ផ្កាឈូក ​បំភ្លឺ​មូលដ្ឋាន​នៃ​ពពក (ដោយសារ​តែ​មុំ​ទាប​នៃ​កាំរស្មី​ព្រះអាទិត្យ) ហើយ​ពពក​ពណ៌​ផ្កាឈូក​ទាំង​នេះ​ត្រូវ​បាន​ដាក់​នៅ​លើ​មេឃ​ពណ៌​ខៀវ​ នៃ​ការ​រួម​បញ្ចូល​គ្នា​នៃ​ពណ៌​ផ្កាឈូក​និង​ពណ៌ខៀវ​ងងឹត​ អាច​ធ្វើ​ឱ្យ​ផ្ទៃមេឃ​មាន​ពណ៌​ស្វាយ​ជ្រៅ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ មកស្គាល់​បុរសអ្នកមាន​បំផុតនៅវៀតណាម

ចុចអាន៖ហេតុអ្វី​ប្រជាជន​ប៊ូតាន​ អាច​ប្រកាន់​ខ្ជាប់​ទំនៀមទម្លាប់បាន​ល្អ​ ទល់សម័យ​ទំនើបនេះ?

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម