KPT+
សួរសំណួរចំពោះខ្លួនឯង ៥ នេះសិន មុនចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន
យើងតែងតែមានពាក្យខ្លះទុកសម្រាប់ដាស់តឿនខ្លួនឯង នៅពេលចង់ចាប់ផ្ដើមធ្វើអាជីវកម្មណាមួយ ដូចជាធ្វើតាមបេះដូងឬធ្វើអ្វីដែលខ្លួនស្រលាញ់ទៅមិនខុសទេ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ បើយើងមានចំណង់ចំណូលចិត្ត គ្មានការលះបង់ គ្មានទេពកោសល្យក៏មិនបានដែរ។
មិនថាយើងកំពុងបើកក្រុមហ៊ុនផ្ទាល់ខ្លួន ចាប់ផ្ដើមអាជីវកម្ម ឬស្វែងរកការផ្សព្វផ្សាយ ឬការងារណាមួយឡើយ សូមមកឆ្លើយសំណួរទាំង ៥ នេះ ដើម្បីជួយអ្នកបង្កើនរង្វាន់ហិរញ្ញវត្ថុ ក្នុងការធ្វើអ្វីដែលយើងចូលចិត្ត៖
១ តើខ្ញុំមានចំណូលចិត្តអ្វីខុសប្លែកពីការធ្វើឲ្យជីវិតអ្នកដទៃប្រសើរជាង?

យើងចង់ឲ្យអ្នកកំណត់គោលបំណងនៃចំណង់ចំណូលចិត្ត ដែលកំពុងប្រើវាដើម្បីជះឥទ្ធិពលជាវិជ្ជមានដល់ពិភពលោក។ ដើម្បីបង្វែរចំណង់ចំណូលចិត្តទៅរកប្រាក់ចំណេញ អ្នកត្រូវតែបំពេញគោលបំណងដែលអ្នកដទៃត្រូវការឬចង់បានសិន។ នៅពេលអ្នកផ្ដោតលើចំណង់ចំណូលចិត្តខ្លួនឯងហើយ រកវិធីដើម្បីអនុញ្ញាតឲ្យចំណង់ចំណូលចិត្តជះឥទ្ធិពលដល់អ្នកដទៃ។
២ តើខ្ញុំធ្វើវាស្ទាត់ជំនាញដែរទេបើខ្ញុំមានទេពកោសល្យ?
មនុស្សតែម្នាក់មានទេពកោសល្យតែម្យ៉ាងគឺមិនគ្រប់គ្រាន់ទេ។ ត្រូវឲ្យចំណង់ចំណូលចិត្តជាអ្នកជំរុញឲ្យមានបំណងចង់រៀនបន្ថែមទៀតអំពីវិស័យនៃការខិតខំរបស់យើង និងបង្កើនជំនាញនិងចំណេះដឹងទៅថ្ងៃមុខទៀត។
៣ តើខ្ញុំមានចំណង់ចំណូលចិត្តឬត្រូវបានជំរុញដោយប្រាក់ចំណេញ?

សួរខ្លួនឯងសាកល្បងសិនទៅថា តើយើងមានចំណង់ចំណូលចិត្តឬត្រូវបានជំរុញដោយប្រាក់ចំណេញ ។ មនុស្សដែលគេស្វែងរកច្រើនជាមនុស្សដែលមានជំនាញនិងចំណង់ចំណូលចិត្តរួមគ្នា ហើយបង្កើតលទ្ធផលដែលមនុស្សត្រូវការ។ ចំណង់ចំណូលចិត្តរបស់ពួកគេបានជំរុញឲ្យមានការច្នៃប្រឌិត ភាពអត់ធ្មត់និងឧត្ដមភាព។ អ្នកមិនអាចមើលស្រាលអំណាចនៃមហិច្ឆតាដើម្បីបង្កើតឧត្ដមភាពនិងការតស៊ូ ។ ភាពជោគជ័យកើតឡើងចំពោះអ្នកដែលមានឆន្ទៈក្នុងការរៀនសូត្រ ទោះបីជាមានភាពលំបាកឧបសគ្គនិងការរំខានក៏ដោយ។
៤ តើខ្ញុំត្រូវតែដឹងពីរបៀបរកលុយឬសន្សំលុយ?
ប្រសិនបើគោលដៅរបស់អ្នកគឺដើម្បីបង្កើនប្រាក់ចំណូល យើងក៏ត្រូវតែស្វែងរកចំណេះដឹងអំពីរបៀបធ្វើបានល្អបំផុតដែរ។ មនុស្សជាច្រើនមិនបានរកប្រាក់ចំណូលបានច្រើនទេ ពីព្រោះពួកគេមិនបានចាត់ទុកការអប់រំហិរញ្ញវត្ថុជាអាទិភាពឡើយ។ ទោះបីជាចំណង់ចំណូលចិត្តគឺជាគន្លឹះក្នុងការទាក់ទាញរង្វាន់ហិរញ្ញវត្ថុក៏ដោយ ការរកលុយបានច្រើនក៏មានន័យថាអ្នកជោគជ័យដែរ ។
៥ តើខ្ញុំសុខចិត្តទទួលយកការបរាជ័យដែរទេ?

ការភ័យខ្លាចគឺជាឧបសគ្គធំបំផុតក្នុងការស្វែងរកក្ដីសុបិនរបស់អ្នក។ មនុស្សជាច្រើនទទូចថាពួកគេខ្វះខាតលុយឬពេលវេលាឬធនធាន ប៉ុន្តែជារឿយៗវាគ្រាន់តែជាការភ័យខ្លាចនៃការបរាជ័យនិងបដិសេធការភ័យខ្លាចនៃភាពជោគជ័យតែប៉ុណ្ណោះ។ ចាប់ផ្ដើមជំហានយឺតៗ ប៉ុន្តែត្រូវហ៊ានលះបង់ជំនឿ ដើម្បីប្រើអំណោយធម្មជាតិនិងទេពកោសល្យដែលអ្នកពេញចិត្ត។ ប្រសិនបើអ្នកធ្វើអ្វីដែលអ្នកស្រលាញ់ អត់ធ្មត់និងខ្ជាប់ខ្ជួន នោះរង្វាន់នឹងមកដល់ក្នុងជីវិតមិនខាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖success
ចុចអាន៖មុនចាប់ផ្ដើមអាជីវកម្មត្រូវដឹងចំណុចខ្លាំង ៣ យ៉ាងនេះសិន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ