Connect with us

KPT+

គោលការណ៍ ៥ យ៉ាង​នេះ​ ធានាថានឹង​ផ្លាស់ប្ដូរ​ជីវិត​ឈាន​ទៅ​រក​គោលដៅ​​ជោគជ័យលឿ ន

បានផុស

នៅ

នៅ​ពេល​ជួប​ការ​លំបាក​ យើង​តែង​ចង់​ធ្វើការ​ប្ដេជ្ញា​ថា​នឹង​ធ្វើការ​ផ្លាស់ប្ដូរ​ ប៉ុន្តែ​ប្រាកដជា​មាន​អ្វីមួយ​មក​រារាំង​នៃ​ដំណើរការ​នេះ។ ឧបសគ្គ​កើត​ឡើង​ មកពី​យើង​មិន​ដឹង​យើង​ពី​របៀប​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ល្អ។

គន្លឹះ ៥ យ៉ាង​នេះ​ មិន​ត្រឹម​តែ​បង្កើត​ការ​ផ្លាស់ប្ដូរ​ដែល​យើង​ចង់​ធ្វើ​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ការ​ផ្លាស់ប្ដូរ​នោះ​មាន​និរន្តរភាព​និង​យូរ​អង្វែង​ផង​ដែរ។

១ លើកកម្ពស់​ស្តង់ដារ​ខ្លួនឯង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ស្ទួយ​ស្តង់ដារ​របស់​ខ្លួនឯង​ មានន័យថា​​យើង​កំពុង​បង្វែរ​ទិសដៅ​ឲ្យ​ទៅ​ជា​ទៅ​ជា​កត្តា​ចាំបាច់។ មនុស្ស​គ្រប់រូប​គួរ​តែ​មាន​បញ្ជី​ដែល​ត្រូវ​ធ្វើ ដោយ​ចំណាយ​ពេល​ធ្វើអ្វី​ដែល​គួរ​ធ្វើ​ ហើយ​ត្រូវ​ជឿជាក់​ថា​​ពិតជា​អាច​ផ្លាស់ប្ដូរ​បាន​។ ត្រូវ​ចងចាំ​ថា ​អ្នក​ផ្សេង​គេ​លំបាក​ជាង​យើង​គេ​រស់​បាន​មិនមែន​គេ​មិន​ចេះ​ហត់​ទេ​ តែ​ដោយសារ​នោះ​ជា​កត្តា​ចាំបាច់​និង​ការ​កំណត់​អត្តសញ្ញាណ​ជាមួយ​នឹង​ស្តង់ដារ​របស់​ពួកគេ។​

២ ផ្លាស់ប្តូរ​ជំនឿ​ដែល​យើង​បាន​កំណត់

មាន​គោលដៅ​ប៉ុន្តែ​មិន​ធ្វើ​សកម្មភាព​ឬ​ដកថយ​ ​ធ្វើ​បាប​ខ្លួនឯង​ នោះ​មាន​ហេតុផល​មួយ​គឺ​យើង​ មាន​ជម្លោះ​ពី​ខាង​ក្នុង។ យើង​អាច​ទន់ខ្សោយ​បង្ហាញ​ភាព​ភ័យ​​ខ្លាច​និង​សង្ស័យ​​ ហើយ​កំណត់​ជំនឿ​នៅ​ក្នុង​ទម្រង់​នៃ​ការ​​ខ្លប​ខ្លាច។ រាល់​ការ​ផ្លាស់ប្ដូរ​​​ជំនឿ​ដែល​យើង​បាន​កំណត់ ទើប​ធ្វើ​ឲ្យ​​យើង​ជោគជ័យ​ បើ​យើង​គ្មាន​ភាព​រឹងមាំ​គ្រប់គ្រាន់​ រឿង​អស់​នោះ​វា​កើត​ឡើង​បាន​ទេ។

៣ យុទ្ធសាស្រ្ត​គំរូ​ពី​អ្នកដទៃ

សូម​ចាំ​ថា​ភាព​ជោគជ័យ​បន្សល់​ទុក​នូវ​តម្រុយ។ មាន​មាគ៌ា​ឆ្ពោះ​ទៅ​រក​ថាមពល​ និង​ វិធី​ដើម្បី​សម្រេច​នូវ​អ្វី​ដែល​យើង​ចង់​បាន​ក្នុង​រយៈពេល​ខ្លី។ ហើយ​វិធី​ដើម្បី​រក​វា​គឺ​ដើរ​តាម​គំរូ​អ្នក​ធ្លាប់​ឆ្លង​កាត់។ មនុស្ស​ជោគជ័យ​មិនមែន​មក​ពី​ពួកគេ​មាន​ទំនាក់ទំនង​ល្អ ​ឬ​ខ្លាំង​ក្នុង​អាជីវកម្ម​ ឬ​ថាមពល​ខ្លាំងក្លា​ឡើយ។ ពួកគេ​មាន​សំណុំ​យុទ្ធសាស្ត្រ​ដែល​ពួកគេ​អនុវត្ត​ ហើយ​យុទ្ធសាស្ត្រ​ទាំង​នោះ​គឺ​ការ​រៀន​ពី​គ្នា។

៤ រៀន​បង្កើន​អារម្មណ៍​​រឹងមាំ

ជៀស​មិន​រួច​ដែល​ជីវិត​នឹង​ជះឥទ្ធិពល​មក​លើ​យើង ​ដូចជា​ការ​វាយលុក​ពី​មនុស្ស​អាក្រក់​មិន​ថា​ឈឺ​ អាជីវកម្ម​មាន​បញ្ហា​ ឬ​មាន​ជម្លោះ​នៅ​ក្នុង​គ្រួសារ។ ប៉ុន្តែ​នេះ​គឺ​ជា​ពេលវេលា​ដ៏​សំខាន់​ បើ​យើង​ត្រូវ​ប្រឈមមុខ​ដោយ​ផ្ទាល់​នឹង​ផ្ដល់​នូវ​កម្លាំង​ចិត្ត​ឲ្យ​ជីវិត ។ កម្លាំង​ពី​ផ្លូវ​ចិត្ត ជា​អំណោយ​ពី​ព្រះ​ហើយ​យើង​ជា​អ្នក​រក​វិធី​ដើម្បី​ប្រើ​វា។

៥ ផ្ដល់​ឲ្យ​ច្រើន​ជាង​អ្វី​ដែល​អ្នក​រំពឹង​ថា​នឹង​ទទួល​បាន

រឿង​ដែល​យើង​បង្កើត​អត្ថន័យ​នៃ​ជីវិត ​មិនមែន​ជា​អ្វី​ដែល​យើង​ទទួល​បាន​នោះ​ទេ ​ប៉ុន្តែ​ជា​អ្វី​ដែល​យើង​ផ្ដល់​ឲ្យ។ ប្រសិន​បើ​អ្នក​អាច​ធ្វើ​​ឲ្យ​ក្លាយ​ជា​គោលដៅ​ក្នុង​មួយ​ថ្ងៃ​ អ្នក​អាច​រក​វិធី​ដើម្បី​បន្ថែម​តម្លៃ​ដល់​ជីវិត​មនុស្ស​ច្រើន​ជាង​អ្នក​ដទៃ​ ហើយ​​អ្នក​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​អំពី​ជោគជ័យ​នោះ​ទេ។ កុំ​ផ្ដល់​ឲ្យ​ហើយ​រំពឹង​ចង់​បាន​ផល​ពី​គេ​នោះ​ វា​មិន​មែន​ហៅ​ថា​ការ​ផ្ដល់​ទេ ​នេះ​ជា​ការ​អាត្មានិយម​ទៅ​វិញ។

សូម​ចាំ​ថា​ អាថ៌កំបាំង​ក្នុង​ការ​រស់នៅ​គឺ​ផ្ដល់​ឲ្យ​។ យើង​អាច​ទទួល​បាន​ជោគជ័យ​ ប្រសិន​បើ​រាល់ថ្ងៃ​យើង​មាន​អារម្មណ៍​ថា​ខ្លួនឯង​បាន​ផ្ដល់​អ្វី​ដែល​មាន​តម្លៃ​ចំពោះ​អ្នក​ដែល​នៅ​ជុំវិញ​ នោះ​គឺ​ជា​​ជ័យជំនះ​ចុង​ក្រោយ​នៃ​ជីវិត៕

ប្រែសម្រួល៖​ សាង ស្រីល័ក្ខ

ប្រភព៖ success

ចុចអាន៖សួរ​សំណួរ​ចំពោះ​ខ្លួនឯង ៥ នេះ​សិន ​មុន​ចាប់ផ្ដើម​អាជីវកម្ម​ផ្ទាល់ខ្លួន

ចុចអាន៖WHO ព្រមាន​ថា​ បុគ្គល​ធ្វើ​​ការងារ​ច្រើន​ហួស​កម្រិត អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​ រាប់តាំងពីហានិភ័យ​នៃ​ការ​ស្លាប់​ទ្វេដង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម១០ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១១ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម