KPT+
ស្គាល់ឬនៅកំពូលមហាសេដ្ឋីស្រ្តីមានជាងគេលើលោក?
អត្ថបទនេះ កម្ពុជាថ្មី នឹងបង្ហាញមុខកំពូលមហាសេដ្ឋីនីទាំង ៧ រូបដែលចុះផ្សាយដោយទស្សនាវដ្ដី Forbes និងជាស្ត្រីមានប្រាក់ច្រើនជាងគេលើលោក!
១. លោកស្រី Françoise Bettencourt Meyers និងគ្រួសារ

Bettencourt Meyers ជាអ្នកជំនួញជនជាតិបារាំង និងជាអ្នកស្នងមរតកពីឪពុកម្ដាយដែលជាស្ថាបនិកក្រុមហ៊ុនគ្រឿងសំអាងយក្ស L’Oréal ដោយលោកស្រីធ្លាប់បម្រើការជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះតាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ ។ ក្នុងឆ្នាំ ២០២១ សេដ្ឋីនីវ័យ ៦៧ ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិប្រមាណ ៧៣.៦ ប៊ីលានដុល្លារអាមេរិក។
២. លោកស្រី Alice Walton

កំពូលសេដ្ឋីនីលំដាប់ទី២រូបនេះជាកូនស្រីរបស់លោក Sam Walton ដែលជាស្ថាបនិកហាងលក់រាយធំជាងគេលើលោក WALMART។ បច្ចុប្បន្នលោកស្រី Alice Walton មានទឹកប្រាក់ចំនួន ៦១.៨ ប៊ីលានដុល្លារ នៅក្នុងវ័យ ៧១ ឆ្នាំ។
៣. លោកស្រី MacKenzie Scott

ក្រោយបញ្ចប់អាពាហ៍ពិពាហ៍ជាមួយស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos កាលពីឆ្នាំ ២០១៩ លោកស្រី MacKenzie Scott ក្នុងវ័យ ៥០ ឆ្នាំ បានក្លាយជាសកម្មជនមនុស្សធម៌លេចធ្លោក្នុងកំលុងនៃជំងឺរាតត្បាត។ ស្រ្តីសញ្ជាតិអាមេរិកាំងរូបនេះមានប្រភពចំណូលពីក្រុមហ៊ុន AMAZON ដែលមកទល់សព្វថ្ងៃ លោកស្រីមានទ្រព្យសម្បត្តិសរុប ៥៣ ប៊ីលានដុល្លារ។
៤. លោកស្រី Julia Koch និងគ្រួសារ

ក្នុងនាមជាស្ត្រីមេម៉ាយ Julia Koch និងកូនៗរបស់ខ្លួនមានភាគហ៊ុន ៤២% នៅក្នុងអាជីវកម្មគ្រួសារ Koch Industries ដែលជាក្រុមហ៊ុនសាជីវកម្មធំបំផុតរបស់អាមេរិក។ នាងមានវ័យ ៥៨ ឆ្នាំ និងមានប្រាក់សរុប ៤៦.៤ ប៊ីលានដុល្លារ គិតត្រឹមឆ្នាំនេះ។
៥. លោកស្រី Miriam Adelson

បច្ចុប្បន្ន Adelson គ្រប់គ្រងភាគហ៊ុន ៥៦% នៅក្នុងប្រតិបត្តិករកាស៊ីណូ Las Vegas Sands ដែលជាកម្មសិទ្ធិអតីតស្វាមីរបស់នាងលោក Sheldon Adelson។ ស្ថិតក្នុងវ័យ ៧៥ ឆ្នាំលោកស្រីជាម្ចាស់ទ្រព្យសម្បត្តិសរុបប្រមាណ ៧៨.២ ប៊ីលានដុល្លារ។
៦. លោកស្រី Jacqueline Mars

ក្នុងវ័យ ៨១ ឆ្នាំ Jacqueline Mars និងបងប្អូនប្រុសរបស់នាងឈ្មោះ John ជាអ្នកកាន់កាប់មួយភាគបីនៃក្រុមហ៊ុនស្ករគ្រាប់និងលក់ចំណីសត្វធំបំផុតនៅសហរដ្ឋអាមេរិក Mars Incorporated ។ ឆ្នាំ ២០២១ នេះ លោកស្រីមានប្រាក់ប្រមាណ ៣១.៣ ប៊ីលានដុល្លារ។
៧. លោកស្រី Yang Huiyan និងគ្រួសារ

Yang Huiyan ជាស្ត្រីក្មេងបំផុតក្នុងចំណោមសេដ្ឋីនីទាំង ១០ របស់ទស្សនាវដ្ដី Forbes ដែលបច្ចុប្បន្ននាងមានភាគហ៊ុនប្រមាណ ៥៨% លើក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យ Country Garden Holdings ដែលមានមូលដ្ឋាននៅប្រទេសចិន។ ឪពុករបស់នាងដែលជាស្ថាបនិកក្រុមហ៊ុន ហើយបានផ្ទេរភាគហ៊ុននេះមកនាងតាំងពីឆ្នាំ ២០០៧មក។ រហូតមកទល់ពេលនេះស្រ្តីមានដើមកំណើតចិនរូបនេះមានអាយុ ៣៩ ឆ្នាំ និងគ្រប់គ្រងទ្រព្យសម្បត្តិប្រមាណ ២៩.៦ ប៊ីលានដុល្លារ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Forbes
ចុចអាន៖ ទម្លាយប្រាក់ចំណូលកប់ក្ដោងរបស់មេធំក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗទាំង ៥
ចុចអាន៖ ត្រឹមពាក់កណ្ដាលឆ្នាំ ២០២១ វៀតណាមមានមហាសេដ្ឋីប្រាក់វាល់កោដិជិត ១៥០ នាក់

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?