KPT+
ជ័យជម្នះចុងក្រោយនៃជីវិតមិនមែនជោគជ័យតែមួយ តែជាការផ្ដល់ឲ្យអ្នកផងទាំងពួងមិនរំពឹងចង់បានផលចំណេញពីគេ
ជីវិតមានរឿងច្រើនត្រូវធ្វើ មានបញ្ហាត្រូវដោះស្រាយ មានគោលដៅត្រូវដាក់ ដើម្បីទទួលបានជោគជ័យក្នុងជីវិត។ ប៉ុន្តែគ្រប់យ៉ាងដែលរៀបរាប់ទាំងអស់នេះមិនមែនបានន័យថា ជីវិតរស់នៅបានសុខស្រួលឡើយ។

ជ័យជម្នះមិនមែនសំដៅថាទាល់តែយើងជាបុគ្គលជោគជ័យ ឬមានអ្វីគ្រប់យ៉ាងក្នុងដៃនោះគេហៅថាចុងបញ្ចប់នៃជីវិតជោគជ័យនោះទេ។
ជ័យជម្នះចុងក្រោយនៃជីវិត គឺការផ្ដល់ឲ្យអ្នកផងទាំងពួងដោយមិនរំពឹងចង់បានផលចំណេញពីគេ មិនលោភលន់ មិនឈ្នានីស មិនលំអៀង មិនធ្វើល្អដើម្បីផលចំណេញលើខ្នងបុគ្គលទន់ខ្សោយជាងខ្លួន។
មនុស្សអាក្រក់យ៉ាងណាគង់មានថ្ងៃអស់ស្នៀត បង្ហាញក្រចកចេញមកទេ គ្រាន់តែយូរឬឆាប់តែប៉ុណ្ណោះ។ មនុស្សធ្លាប់តែអាក្រក់ ទោះរៀនបានខ្ពង់ខ្ពស់យ៉ាងណា ក៏នៅតែមានគំនិតស្មោកគ្រោកមកដដែល។ ព្រោះភាពអាក្រក់មិនបានសំដៅដល់មនុស្សរៀនបានជ្រៅជ្រះ មានសម្បុរសឬខ្មៅ ស្អាតសង្ហានោះទេ។ ភាពអាក្រក់កើតចេញពីចង់បាន ចង់ឈ្នះ ច្រណែនមិនបានដូចគេ ចង់តែធ្វើតាមគេមិនគិតពីសមត្ថភាពខ្លួនឯងថាធ្វើបានឬមិនបាន។

ចុងបញ្ចប់នៃជីវិតពេលចាស់ទៅ មិនមែនជាមហាសេដ្ឋីប្រាក់លាន តែជាអ្នកសប្បុរសធម៌ដោយភាពមេត្តាករុណា ចែករំលែករាប់អានដោយស្មោះត្រង់មិនភូតភរកុហកហើយទោម្នេញថាមិនបានធ្វើខុស។

ការសើចចំអកបាំងមុខ និយាយដើមមុខក្រោយមិនចេញស្នៀត បញ្ឈឺឌឺដងបន្តុះបង្អាប់ មើលងាយអ្នកដទៃដោយចិត្តអកុសល ជាការសម្លាប់ដួងចិត្តសម្លាប់ស្មារតី ជាបាបកម្មដែលមានពៀរវេរាវែងឆ្ងាយ។ សូមប្រើវាចាអ្នកដោយស្មារតីនៃចិត្តមេត្តា ចំពោះអ្នកផងទាំងពួង ទើបពេលចាស់ទៅអ្នកមិនស្ដាយក្រោយ មិនឈឺចាប់ ហើយក៏មិនបាច់ទួញសោកថា កាលណោះមិនគួរធ្វើចឹងសោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធីធ្វើឲ្យមានកម្លាំងចិត្តដោយខ្លួនឯង ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ
ចុចអាន៖ឈប់សង្ស័យ! បុគ្គលណាអវិជ្ជមានគួរដកខ្លួនឆាប់ បើមិនចង់អន្តរាយដល់ខ្លួន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ