KPT+
សេដ្ឋីៗទម្លាប់ធ្វើអ្វីខ្លះ មុនពេលចូលគេង?
មនុស្សធម្មតា ចូលចិត្តចំណាយពេលគ្មានប្រយោជន៍មុនពេលចូលគេង។ ផ្ទុយទៅវិញ មនុស្សជោគជ័យនិយមធ្វើរឿងដែលបុគ្គលធម្មតាមិនទម្លាប់ធ្វើ។
តើមនុស្សជោគជ័យចូលចិត្តធ្វើអ្វីខ្លះមុនពេលចូលដំណេក?
ខាងក្រោមនេះ គឺជាចម្លើយ!
អានសៀវភៅ ៖ មនុស្សជោគជ័យទាំងអស់លើលោកនេះ សុទ្ធតែជាមនុស្សវក់ជាមួយការអានសៀវភៅ។ ទម្លាប់មហាសេដ្ឋីភាគច្រើនគឺ អានសៀវភៅរហូតងងុយគេង ទើបចូលសម្រាក។ ពួកគេតែងតែរៀនពីអ្វីដែលបានអាន ហើយយកវាមកថ្លឹងថ្លែងក្នុងជីវិតរស់នៅ។
ចំណាយពេលជាមួយគ្រួសារ និងមិត្តភ័ក្ដិ៖ អ្នកមានៗមិនមែនគិតតែរឿងការងារ ឬរឿងលុយកាក់នោះទេ តែពួកគេតែងតែចំណាយពេលវេលាសម្រាប់ក្រុមគ្រួសារ និង មិត្តភ័ក្ដិ ផងដែរ។ ពួកគេ រមែងចាត់ទុកភាពជោគជ័យមិនសំដៅតែលើរឿងរកស៊ីប៉ុណ្ណោះ តែក៏ត្រូវជោគជ័យនៅជីវិតក្រុមគ្រួសារថែមទៀត។ ហេតុនេះ អ្នកមានភាគច្រើនរមែងចំណាយពេលនិយាយ ជជែកលេង ជាមួយមេគ្រួសារ នៅពេលទំនេរពីកិច្ចការងារ ទើបចូលគេងជាក្រោយ។

ធ្វើសមាធិ ៖ ទម្លាប់សំខាន់មួយមុនពេលចូលគេងរបស់បុគ្គលជោគជ័យនោះគឺ ធ្វើសមាធិនៅពេលយប់ ។ ដោយសារការធ្វើសមាធិល្អសម្រាប់សុខភាពរាងកាយ និងផ្លូវចិត្ត ។ ជាពិសេសការធ្វើសមាធិអាចធ្វើឲ្យមានអារម្មណ៍ស្ងប់ល្អ និង ធូរស្បើយ ក្រោយពីការបំពេញកិច្ចការងារពេញមួយថ្ងៃ។

សរសេរកិច្ចការដែលបានធ្វើសម្រេចពេញមួយថ្ងៃ ៖ ចំពោះមនុស្សជោគជ័យភាគច្រើន គឺតែងតែកត់ត្រាទុកនូវអ្វីដែលបានធ្វើសម្រេចមិនថាតែរឿង តិចតួច ឬ ធំដុំក្ដី។ វាអាចធ្វើឲ្យ ពួកគេរីករាយចំពោះអ្វីដែលខ្លួនធ្វើបាន និងទទួលយកភាពបរាជ័យដើម្បីទុកជាបទ ពិសោធន៍កែប្រែឲ្យកាន់តែល្អ។
គ្រោង និង រៀបចំទុកជាស្រេចនូវអ្វីដែលត្រូវធ្វើសម្រាប់ថ្ងៃបន្ទាប់៖ គ្មានសេដ្ឋីជោគជ័យណាដែលមិនចូលចិត្តគ្រោងផែនការទុកអ្វីជាមុននោះឡើយ។ ពួកគេបានគ្រោងអ្វីៗទុកសម្រាប់ថ្ងៃស្អែក ដោយការកត់ត្រាពីអ្វីដែលត្រូវធ្វើ និង ត្រៀមខ្លួនទុកជាស្រេចសម្រាប់ការងារថ្ងៃបន្ទាប់ ។ ដូច្នេះ នៅពេលក្រោកឡើង ពួកគេក៏នឹងមិនញេមញុំ ចាប់លិចចាប់កើតដែរ។
បញ្ចប់កិច្ចការងារឲ្យសព្វគ្រប់៖ មនុស្សជោគជ័យ កម្របំផុតទុកកិច្ចការដែលត្រូវធ្វើ ចោលមួយឡែក ដោយមិនបញ្ចប់ឲ្យរួចស្រេច។ ពួកគេច្រើនតែបញ្ចប់វាមុនពេលចូលគេង ហើយពួកគេតាំងចិត្តខ្ពស់ និងខំធ្វើកិច្ចការទាំងឡាយឲ្យរួចតាមអ្វីដែលខ្លួនសន្យាទុក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Lifehack
ចុចអាន៖មកស្គាល់បុរសអ្នកមានបំផុតនៅវៀតណាម
ចុចអាន៖អាថ៌កំបាំងនៃជោគជ័យលោកស្រី ZHANG YIN ម្នាក់ក្នុងបញ្ជីនៃអ្នកមានបំផុតនៅលើពិភពលោក

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ