KPT+
មេ Apple លោក Tim Cook ផ្ដែផ្ដាំក្មេងៗសិង្ហបុរីថា បើចង់ខ្លាំងទៅអនាគតគួរខំរៀនភាសាមួយនេះ
អគ្គនាយកក្រុមហ៊ុន Apple លោក Tim Cook បាននិយាយទៅកាន់ក្មេងៗក្នុងប្រទេសសិង្ហបុរីថា “បើពួកគេអាចរៀនបានតែមួយភាសាទៀតបន្ទាប់ពីភាសាដើមកំណើត ពួកគេគួរតែរៀនភាសាសម្រាប់សរសេរកូដ ព្រោះការសរសេរកូដគឺ ជាភាសាពិភពលោក ” ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី លោក Cook បានជួបជាមួយអ្នកអភិវឌ្ឍន៍របស់ IOS និងសិស្សនៅតាមបណ្ដាអនុវិទ្យាល័យ បន្ទាប់ពីបានជួបនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong ។ នេះមិនមែនជាការចៃដន្យរបស់លោកក្នុងការធ្វើដំណើរ ទៅកាន់ប្រទេសនេះក្នុងរយៈពេល ២ ថ្ងៃនោះទេ។ លោក Cook ក៏បានទៅស្វែងរកអ្នកដែលមានសមត្ថភាពខាងផ្នែកបច្ចេកទេសក្នុងការសរសេរកូដនៅតាមសាលាផ្សេងៗ ហើយបាននិយាយអំពី Apple គ្រោងនឹងបើកហាងទីបីនៅសិង្ហបុរី ក៏ដូចជាការជួយនិស្សិតនិងមនុស្សពេញវ័យនៅក្នុងសេដ្ឋកិច្ចឌីជីថល ។
លោកបានប្រៀបធៀប ការរៀនសរសេរកូដទៅនឹងការនិយាយភាសាសកល និងត្រូវបានបំពាក់សម្រាប់ការងារនាពេលអនាគត។ លោកនិយាយថា “ភាសាដែលនិយាយច្រើនជាងគេគឺភាសាតំបន់” ដោយសំដៅទៅលើភាសាសាមញ្ញដូចជា អង់គ្លេសនិង ភាសាចិនកុកងឺ ដែលប្រទេសនេះបានប្រើប្រាស់ ។
ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ការិយាល័យលក់របស់ Apple នៅក្នុងប្រទេសសិង្ហបុរីបានរីកចម្រើនគុណនឹងពីរ។ ក្រុមហ៊ុនយក្សមួយនេះបានជួលមនុស្សប្រមាណ ៣២០០ នាក់មកទល់ពេលនេះ ដែលមួយភាគបីជាអ្នកលក់រាយ និង ២/៣ ទៀតជាបុគ្គលិកផ្នែកលក់ផ្នែកទីផ្សារ ហិរញ្ញវត្ថុ និង ផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍ ៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ ស្ត្រីដែលមានជាងគេបំផុតទាំង ៥ នៅក្នុងពិភពបច្ចេកវិទ្យា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៧ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ