KPT+
មើលវីដេអូនេះបានដឹងថា ការផ្ដេកផ្ដួលតាមសង្គមអាចបង្កគ្រោះថ្នាក់ដល់យើងកម្រិតណា!
នៅពេលក្លាយជាមនុស្សធំ ហើយចូលក្នុងពិភពពិត យើងនឹងមានទំនោរភ្លេចអ្វីៗគ្រប់យ៉ាងដែលធ្វើឲ្យយើងធ្លាប់តែមានក្ដីសុខកាលយើងនៅក្មេង។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលមនុស្សបានអនុញ្ញាតឱ្យសង្គមកំណត់នូវរបៀបដែលខ្លួនរស់នៅ។ តើយើងគួរធ្វើជាគេឬខ្លួនឯង?

សង្គមបច្ចុប្បន្នបង្រៀនយើងឱ្យលុបបំបាត់ភាពច្នៃប្រឌិតដែលជារបស់យើង ដោយក្រសោបអ្វីដែលយើងមិនពេញចិត្ត។
ខ្សែភាពយន្តបែបគំនូរជីវចលខ្លីមួយមានចំណងជើងថា Alike បានបញ្ជាក់ពីររបៀបដែលសង្គមបច្ចុប្បន្នបានរារាំងគំនិតច្នៃប្រតិដ្ឋរបស់ខ្លួន។ បើទោះបីជាខ្សែភាពយន្តនេះមានរយៈពេលត្រឹមតែ ៧ នាទីមិននិយាយអ្វីក៏ដោយ តែសំឡេងនិងរូបភាពពិតជាទាក់ទាញខ្លាំងមែនទែន។
គំនូរជីវចល Alike បានបង្ហាញពីអ្វីដែលកើតឡើងនៅពេលដែលកុមារត្រូវបានបង្រៀនឱ្យគ្មានគំនិតច្នៃប្រតិដ្ឋ ហើយជំនួសឱ្យការរៀននូវអ្វីដែលមនុស្សធំតម្រង់ឲ្យ។ ខ្សែភាពយន្តខ្លីមួយនេះបានប្រើពណ៌ផ្សេងគ្នាដើម្បីបង្ហាញពីអារម្មណ៍របស់មនុស្ស និងបង្ហាញពីរបៀបដែលសង្គមទំនើបជះឥទ្ធិពលដល់ជីវិតរស់នៅប្រចាំថ្ងៃផងដែរ។ ពណ៌របស់តួអង្គតុក្កតានោះបានផ្លាស់ប្ដូរជីវិតរបស់ពួកគេឱ្យកាន់តែប្រសើរឡើងដោយចំណាយពេលវេលាទៅលើរឿងតូចតាចមួយដែលនាំមកនូវសុភមង្គលនិងភាពសប្បាយរីករាយ ជាជាងយើងទៅខំប្រឹងផ្គាប់ចិត្តស្តង់ដារនៃសង្គមទំនើបនាសម័យបច្ចុប្បន្ន។
នៅក្នុងខ្សែភាពយន្តខ្លីនេះដែរ យើងឃើញក្មេងប្រុសតូចនោះបានព្យាយាមសាងភាពច្នៃប្រតិដ្ឋរបស់គេ រីឯឪពុកក្មេងប្រុសបានបង្រៀនគេនូវភាពពិតនៃជីវិត។ ដំណើររឿងរបស់ Alike ចង្អុលបង្ហាញថា ការធ្វើតាមច្បាប់និងមាគ៌ាដែលបានដាក់ដោយសង្គមគឺមិនមាននូវសុភមង្គលទេពិតនោះទេ។ ទោះបីជាច្បាប់ត្រូវតែអនុវត្តតាមក៏ដោយ តែយើងក៏មិនត្រូវភ្លេចរកកន្លែងផ្សេងទៀតដែលនាំមកនូវសេចក្ដីសុខដល់ជីវិតរបស់យើងដែរ។
ជំនួសឱ្យការបង្រៀនកុមារឱ្យលុបបំបាត់គំនិតច្នៃប្រតិដ្ឋរបស់ពួកគេ យើងគួរតែលើកទឹកចិត្តពួកគេឱ្យសម្រេចក្ដីសុបិន ហើយអនុញ្ញាតឱ្យពួកគេបង្កើត នូវអ្វីដែលជារបស់ផ្ទាល់ខ្លួននៅក្នុងជីវិត។ នៅពេលធ្វើអ្វីដែលយើងចូលចិត្តជាមួយមនុស្សដែលយើងស្រលាញ់ យើងនឹងរកឃើញសន្តិភាពនិងពណ៌ពិតរបស់ខ្លួនយើង ។
អ្វីដែលយើងភាគច្រើនមិនបានដឹងនោះគឺថា ធ្វើអ្វីៗចម្លែកខុសគេមែន តែវាបានធ្វើឱ្យយើងក្លាយជាមនុស្សសំខាន់និងមានក្ដីសុខពិតក្នុងជីវិត។ ដូច្នេះធ្វើតាមចំណង់ចំណូលចិត្តរបស់យើង ហើយកុំបោះបង់ចោលក្តីសុបិនដែលយើងស្រឡាញ់។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះមេរៀនដែលខ្សែភាពយន្តគំនូរជីវចលខ្លីមួយនេះបានបង្រៀនយើង? តើយើងយល់ស្របទេថា សង្គមកំពុងតែសម្លាប់គំនិតច្នៃប្រតិដ្ឋរបស់យើងបន្តិចម្តងៗ ព្រោះតែយើងចូលចិត្តធ្វើតាមគេដែលមិនមែនជាខ្លួនឯង?
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ មេរៀនជីវិតល្អៗពីភាពយន្តភាគ “Crash Landing On You” សម្រាប់យុវវ័យ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ