KPT+
ហេតុអ្វីមានអ្នកនិយមសម្តែងជា«អ្នកមានក្លែងក្លាយ»ច្រើនម្ល៉េះ?
ការធ្វើពុត ឬសម្ដែង ធ្វើជានរណាម្នាក់ដែលមិនមែនយើង ដើម្បីបង្អួត ដើម្បីហ៊ឺហា ដើម្បីផ្ចាញ់ ដើម្បីអស្ចារ្ស ដើម្បីឲ្យគេកោត ដើម្បីឲ្យគេច្រណែន ជាសកម្មភាពដែលធ្វើឲ្យខ្លួនយើង ធ្លាក់ក្នុងការខាតបង់ទំាងលុយកាក់និងពេលវេលា កាន់តែជ្រៅទៅ ៗ ប៉ុណ្ណោះ។

ប៉ុន្តែសម្បូរទេ?
គឺសម្បូរមនុស្សបែបនេះណាស់!
តួលេខមួយនៅប្រទេសហ្វីលីពីនចេញផ្សាយដោយឌឺ ប័រណេអូ បានបង្ហាញថា មនុស្សជាច្រើនទោះរៀនបានច្រើនកម្រិតណាក្ដី នៅតែចាញ់បញ្ឆោតសង្គមសម្ភារៈ ហើយព្យាយាមយកជីវិតខ្លួន មកធ្វើការវិនិយោគឲ្យអ្នកផងកោតសរសើរ រហូតដល់ព្រមដើរតួជាអ្នកមានក្លែងក្លាយ ឬមនុស្សជោគជ័យសម្បកស្គរ។

៦៥ភាគរយនៃមនុស្សវ័យ១៦ដល់៥២ ដែលគេបានសាកសួរ ទទួលស្គាល់ថាពេលខ្លះ ត្រូវតែលាក់រឿងក្រីក្រឬបរាជ័យចោលសិន ពុំនោះសង្គមនឹងជាន់យើងថែម ឬទាត់យើងចោលតែម្ដង។
៣៣ភាគរយទទួលស្គាល់ថាការគិតរបស់អ្នកដទៃនៅតែមានឥទ្ធិពល ធ្វើឲ្យយើងសប្បាយឬកើតទុក្ខបានព្រោះយើងរស់ក្នុងសង្គមមិនមែននៅម្នាក់ឯងនៅទីស្មសានឡើយ។
ទោះយ៉ាងណា ជីវិតរបស់យើងមិនមែនរស់មកដើម្បីឲ្យវាពូតផ្ដុំផ្គុំទៅជារូបភាពដែលមនុស្សផ្សេងទៀតចង់មើលឃើញនោះទេ។យើងមិនមែនជាក្រមួន ក៏មិនមែនជាដីឥដ្ឋ ការស្វែងរកសុភមង្គលនិងភាពជោគជ័យផ្ទាល់ខ្លួនទើបជាកាតព្វកិច្ចរបស់យើង។

ការទទួលយកការពិតវាមិនពិបាកណាស់ទេ។ ទីមួយយើងគ្រាន់តែរៀនគោរពអ្នកដទៃ ហើយមិនងាយមើលស្រាលគេយើងក៏នឹងទទួលបានអារម្មណ៍មកវិញថា អ្នកដទៃក៏មិនមើលងាយយើងដូចគ្នាទោះយើងស្ថិតក្នុងកាលៈទេសៈណាក្តី។ ហេតុអ្វីបានជាយកចាំបាច់ចិត្តទុកដាក់ចំពោះការបំភាន់នៃសុភមង្គលក្លែងក្លាយហើយរត់គេចពីភាពពិតប្រាកដដែលធ្វើឲ្យខ្លួនយើងពិបាកចិត្តឡើងៗទៅជាជម្ងឺផ្លូវចិត្ត?
នេះគឺជាបញ្ហាធំបំផុតមួយដែលយើងមានជាមួយប្រព័ន្ធផ្សព្វផ្សាយសង្គមនាពេលបច្ចុប្បន្ននេះ។ ជីវិតស៊ីវិល័យសិប្បនិម្មិតដែលត្រូវបានបង្កើតឡើងដោយមនុស្សមួយចំនួនកំពុងអាចឱ្យយើងវិលក្បង យកខ្លួនឯងទៅប្រៀបធៀប ជីវិតយើងពិតម៉េចនឹងល្អដូចការថតរូបមើលទៅ។ ហេតុអ្វីយើងព្រមធ្វើឱ្យអារម្មណ៍ខ្លួនត្រូវខូច ត្រូវខកចិត្តដោយសារពួកគេ?
ប្រែសម្រួល៖ ហាណា
ចុចអាន៖ សេដ្ឋីៗទម្លាប់ធ្វើអ្វីខ្លះ មុនពេលចូលគេង?
ចុចអាន៖ ពណ៌ស្វាយ ជះឥទ្ធិពលខ្លាំងទៅលើអារម្មណ៍និងអាកប្បកិរិយាមនុស្ស

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?