ដោយសារលក់សៀវភៅ «ពេលវេលា» ខ្ញុំស្គាល់អ្នកធំនិងឧកញ៉ា​ជាច្រើន – Kampuchea Thmey Daily
Connect with us

KPT+

ដោយសារលក់សៀវភៅ «ពេលវេលា» ខ្ញុំស្គាល់អ្នកធំនិងឧកញ៉ា​ជាច្រើន

Published

on

ម្ចាស់ហាង ​GreyUnivers ដែលជាហាងលក់សៀវភៅអនឡាញ ទើបនឹង​ចាប់កំណើតប្រមាណជាមួយឆ្នាំ កញ្ញា ស៊ុយ ស្រីនិច្ច បានលើកឡើងថា ដោយសារ​ការដាក់លក់ និងដឹកជញ្ជូនសៀវភៅ «ពេលវេលា» ​ដ៏ល្បីរបស់ តម្រា កញ្ញាមានឱកាស​បានជជែកលេងជាមួយ​អ្នកធំ អ្នកជំនាញខាងពន្ធដារ ហិរញ្ញវត្ថុ ធនាគារ​ និងឧកញ៉ាមួយចំនួន​ទៀត ​ព្រោះ​ពួកគេ​កោតសរសើរ​និងជក់ចិត្ត​ចំពោះ​សៀវភៅនេះ។

ម្ចាស់ហាង ក៏ជា​ប្រធាន​ជំនាន់ទីមួយ នៃ អ្នកនិពន្ធ ម៉ីសនសុធារីហ្វេនក្លឹប ហៅកាត់ថា MST FC បានលើកឡើង​ដោយ​មោទនភាពថា សៀវភៅពេលវេលា​គឺជាសៀវភៅដំបូង​ដែលហាងរបស់កញ្ញាអាចលក់ចេញ​ដល់ទៅជាង ​៦០០ ក្បាលក្នុងរវាងពេលត្រឹម​២ខែ ក្នុងចំណោម​សៀវភៅជិតមួយរយចំណងជើង​ដែលកញ្ញាបានសាកល្បងយកមកលក់។

សៀវភៅ​ផ្សេងៗ យ៉ាងច្រើនណាស់លក់ចេញបានម្ភៃក្បាលនៅហាងរបស់កញ្ញា ​ប៉ុន្តែសៀវភៅពេលេវេលា​មិនត្រឹមស្រួលប្រមូលលុយ​ចំណេញ​ថែមទំាង​មានការកុម្ម៉ង់មិនឈប់ឈរ ដោយសារកេរ្ត៍ឈ្មោះនៃខ្លឹមសារសៀវភៅនេះ។

កញ្ញាបន្ថែម​ថា៖ «វាមិនត្រឹមផ្លាស់ប្តូរជីវិតខ្ញុំ តែ​វាក៏បាននាំខ្ញុំឱ្យមានបណ្តាញជាមួយអ្នកអាន​សៀវភៅនេះច្រើនទៀតជាបុគ្គលល្បីៗក្នុងកម្ពុជា! ធម្មតា ហ្វេនក្លឹបមិនបានចូលរួមទិញសៀវភៅរបស់ខ្ញុំទេ  ព្រោះ​ពួកគេ​បានទទួលតម្លៃយ៉ាងពិសេស​ខ្លំាង​ពីបណ្តាអ្នកបោះពុម្ពសៀវភៅ​របស់អ្នកស្រី ម៉ីសន សុធារី ដូច្នេះការលក់នោះគឺ​លក់សម្រាប់អ្នកក្រៅសុទ្ធសាធ។»

MST ហ្វេនក្លឹបមាន​សមាជិកសកម្មប្រមាណជា​ង ៦០ នាក់ហើយ​មកដល់ពេលនេះ ​ប៉ុន្តែ​ពួកគេ​ជឿថា ហ្វេនពិតរបស់អ្នកនិពន្ធ​និងសៀវភៅពេលវេលា​កំពុង​មានឡើងនៅគ្រប់ខេត្តក្រុងទៅហើយ។

ចំណែក​សៀវភៅ ពេលវេលា​ ត្រូវបានសរសេរឡើង នៅក្នុងឆ្នាំ ​២០១៩ ហើយ​បោះពុម្ពក្នុងខែឧសភាឆ្នាំដដែល ចំនួន​៣ពាន់ក្បាល ដែលមានតម្លៃ​ ២៥០០០រៀល បាន​នឹង​បោះសារជាថ្មី​ក្នុងខែ វិច្ឆិកា ឆ្នាំ ​២០២០ ​ជា Pocket Version ៕

អត្ថបទ៖ ស្រស់

ចុចអាន៖ សៀវភៅ«ពេលវេលា»បោះពុម្ពជាលើកទីពីរ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ6 hours ago

ប្រមុខ​ការទូត​កម្ពុជា ៖ ទោះបី​មានការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ គេ​ពុំទាន់​មើលឃើញ​ប្រក្រតីភាព នៃ​ដំណើរការ​សេដ្ឋកិច្ចពិភពលោក​នៅឡើយ​ទេ

ព័ត៌មានជាតិ6 hours ago

ឆ្នាំ​២០២០​រដ្ឋាភិបាល​ បាន​ចំណាយ​ថវិកា​៣៨​លាន​ដុល្លារ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥

ព័ត៌មានជាតិ7 hours ago

សង្ស័យ​ចុះ​ជួយ​សត្វ​ឆ្កែ​ធ្លាក់​ទឹក បែរជា​លង់ទឹក​ស្លាប់​២​នាក់​ម្តាយកូន​យ៉ាង​អាណោចអាធ័ម​

ព័ត៌មានជាតិ7 hours ago

ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈសំណង់ និង​ខ្សែភ្លើង សំណាង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស

ព័ត៌មានជាតិ8 hours ago

លោក សុខ ទូច​ ៖ ដើម្បី​ឲ្យ​រោងចក្រ និង​សង្វាក់​ផលិតកម្ម​នៅ​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប អាច​ដើរ​បាន យើង​ត្រូវការ​គោ​ទឹកដោះ​ចំនួន​៣០០​ក្បាល

ព័ត៌មានពេញនិយម