KPT+
បុគ្គល ៧ រូបចេញមុខផ្ដល់បទពិសោធន៍លំបាក ក្នុងនាមជាម្ចាស់អាជីវកម្មនាវិបត្តិរោគរាតត្បាត
តើរឿងសំខាន់អ្វីដែលអ្នកបានរៀននៅឆ្នាំ ២០២០ជាពិសេសកំឡុងរោគរាតត្បាតកូវីដ កំពុងវាយលុកខ្លាំងពាសពេញពិភពលោក។
ទោះស្ថានភាពលំបាកយ៉ាងណា ហើយបានផ្លាស់ប្ដូររបៀបរស់នៅរបស់យើងក៏ដោយ ប៉ុន្តែមនុស្សគ្រប់គ្នាត្រូវតែទម្លាប់រស់នៅជាមួយបញ្ហាទាំងនេះ។
តួយ៉ាងបុគ្គល ៧ រូប ដែលសុទ្ធសឹងជាម្ចាស់អាជីវកម្ម បានចេញមកផ្ដល់បទពិសោធន៍ដែលពួកគេបានឆ្លងកាត់កន្លងមក។
១ Robert De Los Santos នាយកប្រតិបត្តិនៃក្រុមហ៊ុន Sky High Party

” ខ្ញុំបានដឹងថាទំនាក់ទំនងមានសារៈសំខាន់ជាងអ្វីៗទាំងអស់។ ក្នុងកំឡុងពេលមានរោគរាតត្បាត អ្នកអាចមើលឃើញថានរណាពិតជាសំខាន់នៅក្នុងជីវិតរបស់អ្នក។ ខ្ញុំសូមអរគុណដែលបានចំណាយពេលភាគច្រើនដើម្បីបង្កើតមិត្តភាព បង្កើតជាការលើកទឹកចិត្តប្រចាំសប្ដាហ៍ ក្នុងកំឡុងពេលដ៏លំបាកនេះ” ។
២ Bo Cheng ប្រធាននិងជាសហស្ថាបនិកក្រុមហ៊ុន Altovista Technology

” ជំនួសឲ្យការផ្ដោតលើភាពអវិជ្ជមាន ខ្ញុំបានរៀនផ្ដោតអារម្មណ៍លើចំណុចវិជ្ជមាន។ ខ្ញុំបានឃើញការពន្លឿននៃការបង្កើតថ្មី ដែលកំពុងកើតឡើងនៅលើពិភពលោក ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃជំងឺរាតត្បាត។ ក្រុមហ៊ុននៅទូទាំងពិភពលោករួមទាំងក្រុមហ៊ុនរបស់យើង បានបង្កើនល្បឿននៃការផ្លាស់ប្ដូររបស់ពួកគេ វាជាការរស់រានមានជីវិតខ្ពស់បំផុត ” ។
៣ Phyllis Reagin ជានាយកប្រតិបត្តិនិងជាស្ថាបនិកនៃគ្រូតុបង្វឹក

” វាស្ដាប់មើលទៅហាក់ដូចជាសាមញ្ញណាស់ ប៉ុន្តែខ្ញុំនៅតែបន្តរៀនថាខ្ញុំអាចធ្វើអ្វីដែលពិបាក។ ដំបូងខ្ញុំយល់ពីរឿងនេះនៅពេលខ្ញុំមានផ្ទៃពោះប្រាំខែ ហើយប្ដីរបស់ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកសាហាវ។ គាត់បានស្លាប់មួយខែ ក្រោយកំណើតកូនប្រុសរបស់យើង។ ខ្ញុំបានរកឃើញថា ខ្ញុំមានកម្លាំងពីខាងក្នុង ដែលបានចាក់ឫសដោយមេត្តាធម៌និងសេចក្ដីស្រឡាញ់ចំពោះកូនរបស់ខ្ញុំដែលបាននាំខ្ញុំឆ្លងកាត់គ្រាលំបាកនេះ ” ។
៤ Naomi Shah នាយកប្រតិបត្តិនិងជាស្ថាបនិកនៃក្រុមហ៊ុន Meet Cute

“ មនុស្សនៅជុំវិញគឺមានឥទ្ធិពលលើសអ្វីៗទាំងអស់។ ក្រុមអ្នកវិនិយោគអ្នកប្រឹក្សាយោបល់និងដៃគូរបស់យើងសំខាន់បំផុតចំពោះខ្ញុំ។ ការរុករក ការចាប់ផ្ដើមដំបូងតាមរយៈការរាតត្បាតជាសកល គឺមិនងាយស្រួលនោះទេ ប៉ុន្តែបើមានមនុស្សនៅជុំវិញជឿអ្នកពិតប្រាកដ និងជំរុញឲ្យគិតរួមគ្នា នេះគឺជាផ្នែកដ៏រំភើបបំផុតនៃថាមពលដែលជំរុញយើងឲ្យមកធ្វើការជារៀងរាល់ថ្ងៃ ” ។
៥ Lisa Collum ជានាយកប្រតិបត្តិនិងជាម្ចាស់នៃការសរសេរពិន្ទុខ្ពស់បំផុត

” ខ្ញុំបានដឹងថា ពេលខ្លះយើងត្រូវតែធ្វើការផ្លាស់ប្ដូរ ទោះវាតិចតួចនៅក្នុងអាជីវកម្មរបស់យើង។ វាមិនមែននិយាយអំពីរបៀបដែលយើងអាចរស់នៅជាអាជីវកម្មបាននោះទេ ប៉ុន្តែអ្វីដែលយើងនឹងធ្វើដើម្បីរស់ជាអាជីវកម្ម។ ស្វែងរកតម្រូវការមកបង្កើតផែនការនិងជំរុញទៅមុខ ” ។
៦ Manav Mital សហស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Cyral

” ឆ្នាំ ២០២០ បានពង្រឹងបន្ថែមសម្រាប់ខ្ញុំនូវតម្លៃនៃការកសាង មិនត្រឹមតែក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសហគមន៍ផងដែរ។ នៅពេលដែលក្រុមការងាររបស់យើងបានផ្លាស់ប្ដូរ ទៅធ្វើការនៅឆ្ងាយ ខ្ញុំបានបន្តសិក្សាអំពីតម្លៃនៃការវិនិយោគលើមនុស្សដែលមានក្រុមហ៊ុន។ ខ្ញុំមានការងឿងឆ្ងល់ចំពោះរបៀបដែលក្រុមរបស់យើងបានប្រែក្លាយ។ យើងបន្តរីកចម្រើន ច្នៃប្រឌិតនិងសហការពីចម្ងាយ ប៉ុន្តែវាទាមទារការវិនិយោគនិងក្របខ័ណ្ឌត្រឹមត្រូវបំផុត” ។
៧ ill Angelo នាយកប្រតិបត្តិក្រុមហ៊ុន Gennev

” រៀនស្រឡាញ់ភាពមិនច្បាស់ ព្រោះអ្វីគ្រប់យ៉ាងដែលអ្នកបានដឹងកំពុងផ្លាស់ប្ដូរ។ នៅពេលជំងឺកូវីដកំពុងរាតត្បាត ខ្ញុំគិតថាខ្ញុំត្រូវការធ្វើការផ្លាស់ប្ដូរទាំងអស់នេះ ចំពោះអាជីវកម្មរបស់ខ្ញុំ។ ប៉ុន្តែអ្នកផ្ដល់យោបល់ល្អបំផុតរបស់ខ្ញុំបានប្រាប់ខ្ញុំឲ្យអត់ធ្មត់ ហើយបន្តធ្វើអ្វីដែលយើងកំពុងធ្វើ។ រហូតមកដល់ពេលនេះ ដំបូន្មាននោះបានទទួលជោគជ័យហើយ ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖success
ចុចអាន៖មុនចាប់ផ្ដើមអាជីវកម្មត្រូវដឹងចំណុចខ្លាំង ៣ យ៉ាងនេះសិន
ចុចអាន៖សួរសំណួរចំពោះខ្លួនឯង ៥ នេះសិន មុនចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ